ម៉ូតូបុកនឹងម៉ូតូ ស្លាប់ម្នាក់របួស​ម្នាក់ នៅស្រុកពួក

372
ចែករម្លែក

ដោយ:គូលែន/សៀមរាប ៖ មនុស្សម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតបានរងរបួសស្រាល ខណ:ពេលដែលម៉ូតូម៉ាកស៊ូម័រអ៉ិច ពណ៌ស ជិះឌុបគ្នា២នាក់ បានបុកជាមួយម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ដែលអ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ហើយបានបើករត់គេចខ្លួនបាត់ក្រោយពីកើតហេតុ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង០៦ និង៤៦នាទីព្រឹក ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩នេះ ស្ថិតនៅចំណុចមុខវត្តខ្នាតលើ តាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិខ្នាត ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។

លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួក បាននិយាយថា នៅមុនពេលកើតហេតុគេបាន ម៉ូតូម៉ាកស៊ូម័រអ៉ិច ពណ៌ស សេរីឆ្នាំ២០០៧ ពាក់ស្លាលេខសៀម​រាប១AC ៤៦៣៣ បើកបរដោយឈ្មោះ សរ ចាន់រស្មី ភេទប្រុស អាយុ២៦ឆ្នាំ ជាកម្មករទឹកសុទ្ធ រស់នៅ ភូមិជ្រោយ ឃុំជ្រោយ ស្រុកស្រីស្នំ បច្ចប្បន្នស្នាក់នៅភូមិប្រយុទ្ធ ឃុំពួក ស្រុកពួក និងអ្នករួមដំណើរជាមួយឈ្មោះ ឆិក សុជា ភេទប្រុស អាយុ៣៥ឆ្នាំ ជាកម្មករទឹកសុទ្ធដូចគ្នា រស់នៅភូមិប្រយុទ្ធ ឃុំពួក ស្រុកពួក ដោយបើកបរពីទិសលិចទៅទិសកើត។

លោកបានបន្តថា លុះមកដល់ចំណុចកើតហេតុ ម៉ូតូម៉ាកស៊ូម័រអ៉ិច ដែលបើកបរក្នុងល្បឿនលឿន បានបុកជាមួយម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្បាំ២០១៦ ពាក់ស្លាកលេខ១W ៩៨៧៨ ដែលបើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ដោយបើកបរពីទិសលិចទៅទិសកើត ហើយបត់ឆ្វេង ដោយមិនប្រុងប្រយ័ត្ន បណ្តាលឲ្យដួលហើយមានម៉ូតូ១គ្រឿងទៀតវានបើកកិនចំក្បាលអ្នកបើកបរ ម៉ូតូម៉ាកស៊ូម័រអ៉ិច បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុអ្នកបើកបរ ម៉ូតូហុងដាឌ្រីម បានរត់គេចខ្លួនបាត់។សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕B/