ចាប់ខ្លួនជនសង្ស័យម្នាក់ពីបទចាប់រំលោភ នារីរងគ្រោះទាំងកណ្តាល អាធ្រាត្រ

303
ចែករម្លែក

ដោយ:សនសក្ដា/កំពង់ឆ្នាំង ៖ កម្លាំងប៉ូលីស នៃអធិការដ្ឋាននគរបាលស្រុកកំ
ពង់លែង បានចាប់ខ្លួនជនសង្ស័យម្នាក់ ពីបទចាប់រំលោភនារីរងគ្រោះម្នាក់ ទាំងកណ្តាលអាធ្រាតុរហូតបានសម្រេច ។

ហេតុការណ៍ចាប់រំលោភខាងលេីនេះ បានកេីតឡេីងកាលពីវេលាម៉ោង១និង៣០នាទីយប់ថ្ងៃទី៩ ឈានចូលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចភូមិតាឡាត់ ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

ប៉ូលីសបានឲដឹងថាជនសង្ស័យឈ្មោះនៅ នីភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិតាឡាត់ ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំ ង ។ ជននេះបានធ្វេីសកម្មភាពចាប់រំលោភលេីនារីរងគ្រោះឈ្មោះប៉.ស.ឡ អាយុ២៥ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា រហូតបានសម្រេច ។ ក្រោយពេលកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាល ហើយកម្លាំងសមត្ថកិច្ចប៉ុស្តិ ក៏បានចុះទៅឃាត់ខ្លួនជនសង្ស័យ ខាងលេីយកមកសាកសួរ និង បានកសាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋានខេត្តកំពង់ឆ្នាំង ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម