សីតុណ្ហភាពចាប់ផ្តើមងើបឡើងវិញ​ហើយ

976
ចែករម្លែក

ដោយៈប.ខុន/ភ្នំពេញ ៖ សីតុណ្ហភាពចាប់ផ្តើមងើបឡើងវិញហើយ សម្រាប់តំបន់ខាងត្បូង ខេត្តកំពង់ធំ បន្ទាប់ពីបានចុះទាប់ជាងពេលធម្មតាពី៧ទៅ៨អង្សាសេរួចមក ធាតុ អាកាសនឹងវិលទៅដូចដើមវិញចាប់ពីថ្ងៃទី១៤ខែធ្នូ ។ ឯការចុះត្រជាក់លើកទី២ មិន ទាន់ឃើញមានសញ្ញាណកើតឡើងនៅឡើយទេ។

លោកចាន់ យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹក និង ឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី១០ខែធ្នូឆ្នាំ២០១៩ថា សីតុណ្ហភាព ចាប់ពីខេត្តកំពង់ធំចុះក្រោម(ត្បូង)ចាប់ផ្តើមងើបឡើងវិញហើយ បន្ទាប់ពីបានចុះ ដល់កម្រិតក្រោម​២០អង្សាសេ តែសម្រាប់បណ្តាខេត្តនៅតំបន់ខ្ពង់រាបសីតុណ្ហ ភាពនៅមិនទាន់ងើបឡើងវិញច្រើននៅឡើយទេ។

អ្នកនាំពាក្យក្រសួងជំនាញខាងលើនិយាយឱ្យដឹងទៀតថា សីតុណ្ហភាពបា នងើបឡើងវិញក្នុងមួយថ្ងៃមួយអង្សាសេ តែនៅតំបន់ខ្ពង់រាបនិងជួរភ្នំងើបឡើង កន្លះអង្សាសេ។អាកាសធាតុនៅតំបន់វាលទំនាបនឹងវិលទៅដូចដើម(មុនពេល ចុះ ) វិញចាប់ពី ថ្ងៃទី១៤ខែធ្នូទៅ បន្ទាប់ពីបានចុះទាបជាងពេលធម្មតាពី៧ទៅ៨ អង្សាសេមួយរយៈពេលរួចមក។

លោកចាន់ យុត្ថា និយាយឱ្យដឹងទៀតថា សីតុណ្ហភាពអប្បបរមាកន្លងទៅ នេះនៅតំបន់ភ្នំមានចុះដល់១២ទៅ១៣អង្សាសេ តែចុះមិនខ្លាំងដូចជានៅភាគ ខាងជើងប្រទេសថៃ ប្រទេសឡាវ ដែលបណ្តាលឱ្យមានមនុស្សស្លាប់នោះទេ ។ ការចុះត្រជាក់លើកទី២ មិនទាន់ឃើញមានសញ្ញាណកើតមានជាថ្មីនៅទេ តែ វា អាចនឹងមកដល់នៅចុងខែធ្នូឬដើមខែមករាឆ្នាំ២០២០ម្តងទៀត។

ក្រសួងធនធានទឹកនិងឧតុនិយមកាលពីថ្ងៃទី៩ខែធ្នូបានជូនដំណឹងថាចាប់ពី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ទៅ ឥទ្ធិពលជ្រលងសម្ពាធខ្ពស់ដែលបានគ្របដណ្តប់ ​លើប្រទេសកម្ពុជាច្រើនថ្ងៃមកហើយចុះថបថយទៅវិញ ដោយរំកឹលទៅលើជាលំ ដាប់ ស្ថានភាពបែបនេះធ្វើឱ្យអាកាសធាតុនៅខេត្តឧត្តរមានជ័យ ព្រះវិហារ ស្ទឹង ត្រែង រតនគីរី មណ្ឌលគីរី និងខេត្តប៉ៃលិន សីតុណ្ហភាពអប្បបរមា មានពី១៧ទៅ ១៩អង្សាសេនិងសីតុណ្ហភាពអតិបរមា មានពី២៤ទៅ២៦អង្សាសេ។

នៅក្នុងសេចក្តីជូនដំណឹងបានសរសេរទៀតថា សម្រាប់ខេត្តបន្ទាយមាន ជ័យ សៀមរាប បាត់ដំបង កំពង់ធំ ពោធិសាត់ ក្រចេះ និងខេត្តកោះកុង សីតុណ្ហ ភាពអប្បបរមា មានពី១៩ទៅ២១អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី២៥ ទៅ២៧អង្សាសេ។

សម្រាប់ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង កណ្តាល ព្រៃវែង ស្វាយរៀង កំពង់ចាម ត្បូងឃ្មុំនិងរាជធានីភ្នំពេញ សីតុណ្ហភាពអប្បបរមាមានពី២០ទៅ២២អង្សាសេ និង សីតុណ្ហភាពអតិបរមា មានពី២៧ទៅ២៩អង្សាសេ។

សម្រាប់ខេត្ត តាកែវ កែប កំពតនិង ខេត្តព្រះសីហនុ សីតុណ្ហភាពអប្បប រ មា មានពី២២ទៅ២៤អង្សាសេនិងសីតុណ្ហភាពអតិបរមាមានពី២៨ទៅ៣០អង្សាសេ។

ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថាចាប់ពីថ្ងៃទី១៤ដល់១៦ខែធ្នូឆ្នាំ២០១៩ សម្រាប់បណ្តាខេត្តនៅជាប់ក្បែរតំបន់ជួរភ្នំដងរែក និង ខ្ពង់រាប សីតុណ្ហភាពអប្ប បរមា មានពី​២១​ទៅ២៣អង្សាសេនិងសីតុណ្ហភាពអតិបរមា មានពី២៨ទៅ៣១ អង្សាសេ។បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាលនិងតំបន់មាត់សមុទ្រសីតុណ្ហ ភាពអប្បបរមា មានពី​២២​ទៅ២៥អង្សាសេនិងសីតុណ្ហភាពអតិបរមា មានពី២៩ទៅ៣២អង្សាសេ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម