នៅ​ថ្ងៃស្អែក​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា​ជិត ៧ ពាន់​នាក់​

965
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​នៅ​ព្រឹក​ថ្ងៃទី​១១ខែធ្នូ២០១៩ស្អែក​នេះ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​នឹង​អញ្ជើញ​ប្រគល់សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ និងបណ្ឌិត ជូន​និស្សិត​នៃ​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា​(CUS)​ចំនួន​៦.៧៦២​នាក់ (​ស្រី ២.៧៦១​នាក់​) ដែល​បានបញ្ចប់​ការសិក្សា​ក្នុង​ឆ្នាំ​២០១៧-២០១៨ និង ឆ្នាំសិក្សា ២0១៨- ២០១៩ ។ និស្សិត​ដែល​ទទួល​សញ្ញាបត្រ​នៅ​ថ្ងៃស្អែក​នេះមកពី​សាខា​គោល​រាជធានី​ភ្នំពេញនិងសាខា​ទាំង ៦ ដែល​រួមមាន កំពង់ចាម កំពង់ធំ សៀមរាប បាត់ដំបង បន្ទាយមានជ័យ និង ខេត្តកំពត ។ ​

សម្តចតេជោហ៊ុនសែនអញ្ជើញចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជាកាលពីពេលកន្លងមក ។ (រូបថតឯកសារ)

​បើតាម​ការ​ឲ្យ​ដឹង​របស់លោក ស្តើង សុខុម ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា​បាន​ឲ្យ​ដឹងថា​៖​ តាម​លទ្ធផល​នៃ​ការអង្កេត និស្សិត​ជ័យលាភី​ត្រូវ​ទទួល​សញ្ញាបត្រ​នាពេលនេះ​បាន​បង្ហាញថា ​អ្នកមាន​ការងារ​ធ្វើ​ស្មើ៩៦,៣០%ដែល​កំពុង​បំពេញការងារ​ក្នុង​មុខតំណែង​ផ្សេងៗ​ក្នុងនោះ​ស្ថាប័នរដ្ឋ ៣២,៨៣%,ឯកជន​៤១,៨៥%, អង្គការក្រៅរដ្ឋាភិបាល​ជាតិ​អន្តរជាតិ​១២,៦៧%,​និងអាជីវកម្ម​ផ្ទាល់ខ្លួន ៨,៩៥%​។​សមិទ្ធផល​ជា​ផ្លែផ្កា និង​ជោគជ័យ​របស់​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា​គឺ​បានមកពី​ការយកចិត្តទុកដាក់​និង​ការខិតខំ​ប្រឹងប្រែង​ជាប្រចាំ​របស់​ក្រុមប្រឹក្សាភិបាល​គណៈ​គ្រប់គ្រង​បុគ្គលិក និងសាស្ត្រាចារ្យ​ដែល​បានរួម​គ្នា​ក្នុង​ការកសាង​អភិវឌ្ឍលើកកម្ពស់​គុណភាព​អប់រំ​ឱ្យកាន់តែ​ប្រសើរ​ឡើងជា​លំដាប់​ពីមួយថ្ងៃ​ទៅមួយថ្ងៃ។ជាពិសេស​បានមកពី​កត្តា​សុខសន្តិភាព ​និង​គោលនយោបាយ​ដ៏​ត្រឹមត្រូវ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ក្នុងការ​ផ្ដល់ឱកាសដល់​ផ្នែក​ឯកជន​បាន​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​ធនធានមនុស្ស​។​ ​ ​

សម្តចតេជោហ៊ុនសែនអញ្ជើញចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជាកាលពីពេលកន្លងមក ។ (រូបថតឯកសារ)

​បច្ចុប្បន្ន​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុ​ជាមាន​២​ទីតាំង​នៅក្នុង​រាជធានី​ភ្នំពេញ​និង​៦​សាខា​តាម​ខេត្ត​មាន​ខេត្តកំពង់ចាម កំពង់ធំ សៀមរាប បន្ទាយ​មានជ័យ បាត់ដំបង និង​កំពត ក្នុងនោះ​មាន​អាគារ​សិក្សា​សរុប​ចំនួន​៩​អគារ​,មានប​ន្ទប់​សិក្សា​និង​ការិយាល័យ​ចំនួន​៣០២​បន្ទប់​,​មាន​សាលសន្និសីទ​ចំនួន​៩, មាន​បណ្ណាល័យ​ចំនួន​៨,មាន​បន្ទប់​បណ្ដុះបណ្ដាល​ព័ត៌មានវិទ្យា​ចំនួន ៩ បំពាក់​កុំព្យូទ័រ​ចំនួន​៥០៨​គ្រឿង LD Projectors ចំនួន​១៧៨​គ្រឿង​, និង​បរិក្ខារពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ជាច្រើន​។​ក្រៅពី​សម្ភាររូបវន្ត​ សាកលវិទ្យាល័យ​មាន​ក្រុមប្រឹក្សាភិបាល​គណៈ​គ្រប់គ្រង បុគ្គលិកនិង​សាស្ត្រាចារ្យ ចំនួន ១.២០៥​នាក់(​នារី ១៩៨​នាក់​)​បាន​នឹង​កំពុងធ្វើការ​បណ្តុះបណ្តាល​នៅក្នុង​មហាវិទ្យាល័យ​ គឺ​មហាវិទ្យាល័យ​សិល្បៈ​មនុស្សសាស្ត្រ​និង​ភាសា​,​មហាវិទ្យាល័យវិទ្យាសាស្ត្រនិង​បច្ចេកវិទ្យា​,​មហាវិទ្យា ល័យ​គ្រប់គ្រង​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច​,​មហាវិទ្យាល័យ​វិស្វកម្ម​និង​មហាវិទ្យាល័យ​វិទ្យាសាស្ ត្រ​សង្គម​និង​នីតិសាស្ត្រ។គិតពី​ឆ្នាំ​សិក្សា​២០០៣-២០០៤ដល់​ឆ្នាំ​សិក្សា​២០១៨-២០១៩កន្លង មកនេះ​និស្សិត​គ្រប់​ក​ម្រិត​បានបញ្ចប់​ការសិក្សា​សរុប​ចំនួន​៤០.៤៥​នាក់​(​នារី ១២.៣៣៦​នាក់​) និង​ក្នុង​ឆ្នាំ​សិក្សា ២០១៩-២០២០ នេះ​និស្សិត​គ្រប់​កម្រិត​កំពុង​សិក្សា​សរុប​ចំនួន ១៤.៧០៣​នាក់ (​នារី ៧.១០២​នាក់​)​។​

​ដើម្បី​កសាង​ឱ្យបាន​នូវ​ធនធានមនុស្ស​ប្រកបដោយ​គុណភាព គុណ​តម្លៃ​និង​ជោគជ័យ​​សម្រាប់​សង្គមជាតិ​ សាកលវិទ្យាល័យ​បានកំណត់​នូវ​គោល​ការណ៍​គ្រឹះ​ក្នុងការ​ប្រតិបត្តិការ​ងា​រ​ប្រចាំថ្ងៃ​របស់ខ្លួន​ពោលគឺនិស្សិតសាស្ត្រាចារ្យ បុគ្គលិក​សិក្សា ត្រូវ​រៀនបង្រៀនស្រាវ ជ្រាវនិងផ្តល់​សេវាកម្ម​ប្រកបដោយគុណភាព​សមត្ថភាព​វិជ្ជាជីវៈនិងបុគ្គលិកលក្ខណសម្បត្តិ​ល្អ​ប្រពៃ។មាន​ធនធានមនុស្ស​ល្អ​គឺមាន​អ្វីៗ​ទាំងអស់​ដែល​ល្អ​និង​ល្អ​ជាង។​ការបណ្តុះបណ្តាល បុគ្គល​ឱ្យ​ក្លាយជា​ធនធានមនុស្ស​ល្អ​មាន​សមត្ថភាព​ជំនាញ​ អត្ត​ចរិតល្អ អំណត់​ព្យាយាម សកម្ម​ការងារ​គឺជា​ទង្វើ​ប្រកបដោយ​កុសលធម៌ដែល​សាកល​វិទ្យាល័យ​ចាំបាច់​ប្តូរផ្តាច់​សម្រេច​ឱ្យបាន​ជោគជ័យ​ជូន​សង្គមជាតិ​ស្របតាម​មគ្គុទ្ទេសក៍​ដឹកនាំ​ដ៏​ឆ្នើម​ប្រក បដោយ​គតិបណ្ឌិត​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​គឺ​មនុស្ស​ជា​អាទិភាព​ទី១នៃ​អភិក្រម​អាទិភាព​គោលនយោបាយ​អភិឌ្ឍរ​បស់​រាជរដ្ឋាភិបាល​គឺ​មនុស្ស ផ្លូវ ភ្លើង និង ទឹក​។​

​លទ្ធផល​និង​សមិទ្ធផល​សម្រេច​បានជា​ង ១៧ ឆ្នាំ​កន្លងមកនេះ ​បានបង្ហាញ​យ៉ាងច្បាស់​អំពី​សមត្ថភាព លទ្ធភាព និង បទពិសោធន៍ ដែល​សាកលវិទ្យាល័យ ឯកទេស នៃ​កម្ពុ​ជាមាន គួបផ្សំនឹង​បណ្តា​ធនធាន​បម្រើឱ្យ​ការបង្រៀន រៀន ស្រាវជ្រាវ និង ដក​ពិសោធន៍​ត្រូវបាន​បំពាក់​បន្ថែម​ជាប្រចាំ​បន្តបន្ទាប់​តាម​តម្រូវកា​រកា​ងារ​ចាប់ពី​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​សម្ភារ​​បច្ចេកវិទ្យា​ ឯកសារ​រឹង​-​ទន់​ដែល​កាន់តែ​សម្បូណ៌​និង​មានគុណ​វុ​​ឌ្ឍកាន់តែ​ល្អប្រសើ​ឡើង​។​តាមរយៈ​ការរីកចម្រើន​នេះ​ សាកលវិទ្យាល័យ​តែង​បាន​ពិនិត្យ​ផ្តល់​រង្វាន់​ដំឡើង​បៀវត្ស​ដល់​បុគ្គលិក​សិក្សា​មាន​ស្នាដៃ​ដំឡើង​អត្រា​ប្រាក់​ម៉ោង​បង្រៀន​ជូន​ដល់សាស្ត្រាចារ្យ ផ្តើម​ជា​បន្តបន្ទាប់​និង​បាន​អនុវត្ត​ជា​ទៀងទាត់​ការបើក​ប្រាក់ខែ ​ប្រាក់​បង្រៀន​តា​ម​ធនាគារ​២​ដង​ក្នុង​មួយខែ​រយៈពេល ២២​ខែ​មកហើយ ៕/Ha


​ ​ ​ ​