អ៊ុង​សាន ស៊ូ​ជី​ទៅកាន់​តុលាការ​ក្រុងឡាអេ​ដើម្បី​ការពារ​ប្រឆាំង​ការចោទប្រកាន់​ពី​បទ​ប្រល័យពូជសាសន៍​

394
ចែករម្លែក

​លោកស្រី អ៊ុង សាន ស៊ូ​ជី មេដឹកនាំ​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា​និង​ជា​ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​បាន​កំណត់​យ​ក​ថ្ងៃ​អង្គារ​ទី​១០​ខែ​ធ្នូ​ដើម្បី​ឡើង​ថ្លែង​ការពារ​ប្រទេស​មី​យ៉ាន់​ម៉ា​​នៅ​ទីក្រុង​ឡាអេ​ប្រឆាំង​ការចោទប្រកាន់​ពី​បទ​ប្រល័យពូជសាសន៍​។

​លោកស្រី អ៊ុង សាន ស៊ូ​ជី នឹង​បង្ហាញ​ខ្លួន​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​(ICJ)​ខណៈ​ដែល​មី​យ៉ាន់​ម៉ា ប្រឆាំង​នឹង​ការអះអាង​ដែលថា ខ្លួន​(​មី​យ៉ាន់​ម៉ា​)​បាន​ព្យាយាម​សម្លាប់​​ក្រុម​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​នៅក្នុង​ការបង្ក្រាប​របស់​យោធា​ឆ្នាំ ២០១៧ ។​

​ប្រទេស​ហ្គំ​ប៊ីនៅ​អាហ្វ្រិក​ខាងលិច បានចាប់ផ្តើម​ការ​ខំប្រឹងប្រែង​មុនគេ​ក្នុង​ការនាំយក​ករណី​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា​នេះ​ទៅ​តុលាការ​អន្តរជាតិ ដោយ​ចោទប្រកាន់​មី​យ៉ាន់​ម៉ា​​ពី​បទ​សម្លាប់​រង្គាល​នេះ ដែល​ជា​ការរំលោភ​អនុសញ្ញា​ប្រល័យពូជសាសន៍​ឆ្នាំ​១៩៤៨​។​

​គេ​រំពឹងថា​នឹង​មាន​ការជួប​ជុំ​របស់​ក្រុម​អ្នកប្រឆាំង​និង​ក្រុម​អ្នកគាំទ្រ​នៅ​ខាងក្រៅ​តុលាការ​កំពូល​របស់​អង្គការសហប្រជាជាតិ​នេះ​នៅពេល​លោកស្រី អ៊ុង សាន ស៊ូ​ជី​ទៅ​ដល់​ក្រុង​​ឡាអេ​៕

លោកស្រី អ៊ុង សាន ស៊ូ​ជី ត្រូវ​ទៅ​ដល់​ក្រុងឡាអេ​នៅ​ថ្ងៃ១០ធ្នូ