​រដ្ឋាភិបាល​និង​អង្គការ​កូរ៉េ​រួមគ្នា​បង្កើត​វិទ្យាស្ថាន​កសិកម្ម​សម្រាប់​ប​ណ្តុះ​បណ្តាល​បច្ចេកទេស​ក​សិ​កម្ម​ដល់​ពលរដ្ឋ​ក្រីក្រ​នៅ​ខេត្តកំពង់ចាម​

580
ចែករម្លែក

​ដោយៈ​សុផល​/​កំពង់ចាម​៖​ស្រុក​ឆ​ង់​សុង​និង​អង្គការ​វើ​ល​ឆា​ណែ​ល​(WorldChannel)​នៃ​សាធារណរដ្ឋ​កូរ៉េ បានរួម​សហការ​គ្នាប​ង្កើ​ត​សាលារៀន​ជំនាញ​កសិកម្ម​មួយ​សម្រាប់​ប្រជាពលរដ្ឋ​ក្រីក្រ​នៅក្នុង​ភូមិ​ថ្មី ឃុំ​ក្រូច​ស្រុក​ព្រៃឈរ​ខេត្តកំពង់ចាម​។​វិទ្យាស្ថាន​បណ្តុះបណ្តាល​ជំនាញ​កសិកម្ម​នេះ​គ្រោង​សាងសង់​នៅ​ដើមឆ្នាំ​២០២០ ដោយ​នឹង​ចំណាយ​ប្រមាណ​ជាង​៥​ម៉ឺន​ដុល្លារ​អាមេរិក​។

​លោក​គីម​ដុង​ម្យ៉ុ​ង​ប្រធាន​អង្គការ​វើ​ល​ឆា​ណែ​ល​បាន​មានប្រសាសន៍ថា​នៅក្នុង​សាលារៀន​ជំនាញ​កសិកម្ម​នេះ​មាន​បង្រៀន​ពី​បច្ចេកទេស​ដាំ​ដុះ​កសិកម្ម​ដល់​ប្រជាជន​ក្រីក្រ​និង​មាន​បង្រៀន​ភាសារ​កូរ៉េ​ផងដែរ​។​លោក​គីម​ដុង​ម្យ៉ុ​ង​បាន​មានប្រសាសន៍​បន្ថែមទៀត​ថា​ដើម្បី​ធ្វើឱ្យ​ប្រជាពលរដ្ឋ​កម្ពុ​ជាមាន​ជីវភាព​ល្អប្រសើរ​។​ក្នុងនោះ​រស់នៅ​ស្រួល​ពួកគាត់​ត្រូវតែ​ដឹង​ឱ្យបាន​ច្រើន​អំពី​ចលនា​ភូមិ​ថ្មី​របស់​សាធារណរដ្ឋ​កូរ៉េ​។​ដូច្នេះហើយ​នៅក្នុង​សាលា​ជំនាញ​កសិកម្ម​នេះ​ក៏​នឹងមាន​បង្រៀន​អំពី​ចលនា​ភូមិ​ថ្មី​របស់​សាធារណរដ្ឋ​កូរ៉េ​ផងដែរ​។​

​លោក​បានឱ្យដឹង​ទៀតថា​នៅ​សាលា​ជំនាញ​កសិកម្ម​នេះ​គឺ​សិក្សា​ក្នុង​មួយ​សប្តាហ៍​២​ដង​រយៈពេល​ពេញ​១​ឆ្នាំ​និង​អនុ​ញ្ញា​ត្ត​ឱ្យ​សិក្សា​បានតែ​អាណាព្យាបាល​សិស្សានុសិស្ស​ក្រីក្រ​ហើយ​ដែល​កំពុង​រៀន​នៅក្នុង​សាលាបឋមសិក្សា​ភូមិ​ថ្មី​នេះ​តែប៉ុណ្ណោះ​។​លោក​យន់​ខ្យ​ង់​ហ្វេ​អភិបាលស្រុក​គង់​សុង​នៃ​រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ​បាន​មានប្រសាសន៍ថា​៖​កសិករ​កម្ពុជា​នឹង​ទទួលបាន​ការបណ្តុះបណ្តាល​បច្ចេកទេស​និង​ជំនាញ​កសិកម្ម​បែប​ទំនើប​នៅ​វិទ្យាស្ថាន​ជំនាញ​កសិកម្ម​ហើយនឹង​បន្តទៅ​សិក្សា​នៅ​ស្រុក​ឆ​ង់​សុង​ប្រទេស​កូរ៉េ​។​

នៅ​ទីនោះ ស្រុក​ឆ​ង់​សុង​នឹង​បង្រៀន​ពី​របៀប​រស់នៅ​ល្អៗ​និង​បង្រៀន​ពី​របៀប​ធ្វើ​កសិកម្ម ធ្វើស្រែ យ៉ាងម៉េច​ដើម្បី​ឲ្យ​រកលុយ​បាន​ព្រមទាំង​បង្រៀន​បច្ចេកទេស​និង​បទពិសោធន៍​ធ្វើ​កសិកម្ម​របស់​ជនជាតិ​កូរ៉េ​នៅ​ស្រុក​ឆ​ង់​សុង​ផងដែរ​។​ចំពោះ​ការធ្វើ​ដំណើរការ​ស្នាក់នៅ​ការហូបចុក​របស់​កសិក​រ​កម្ពុជា​ដែល​ត្រូវ​ទៅ​រៀន​នៅ​កូរ៉េ​នោះ​ជា​បន្ទុក​របស់​ស្រុក​ឆ​ង់​សុង​។​

​លោក​បាន​មាន​ប្រសា​ស​ន៏​ទៀតថា​៖​ប្រសិនបើ​អ្នក​មិនមែនជា​ឪពុកម្តាយ​របស់​សិស្ស​ដែល​សិក្សា​នៅក្នុង​សាលាបឋមសិក្សា​ភូមិ​ថ្មី​នេះ​ទេ​គឺ​មិន​អនុ​ញ្ញា​ត្តិ​ឲ្យ​រៀន​នោះទេ​។​នៅក្នុង​សាលា​នេះ​អាច​ចូលរៀន​បានតែ​អ្នកក្រីក្រ​ហើយ​នៅពេល​ចូលរៀន​នៅ​សាលា​ត្រូវតែមាន​លិ​ខិ​បញ្ជាក់ថា​ជា​ជនក្រីក្រ​ដែល​ចេញ​ជូន​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​។​

​លោក​គីម​ដុង​ម្យ៉ុ​ង​បានឱ្យដឹង​ផងដែរ​ថា​លោក​នឹង​បង្កើត​សាលា​ជំនាញ​កសិកម្ម​បន្ថែមទៀត​នៅក្នុង​សាលារៀន​របស់​អង្គការ​វើ​ល​ឆា​ណែ​ល​ដែលមាន​ទីតាំង​នៅក្នុង​ខេត្តកំពង់ធំ​និង​កំពង់ស្ពឺ​។​លោក​បាន​មានប្រសាសន៍ថា​តាមរយៈ​ការបង្រៀន​ជំនាញ​កសិកម្ម​ដល់​ប្រជាជន​ក្រីក្រ​ជាច្រើន​ក្នុងប្រទេស​កម្ពុជា​ថ្ងៃមុខ​ប្រជាជន​កម្ពុជា​នឹងរ​ស់មាន​ជីវភាព​ល្អប្រសើរ​។​នៅក្នុង​កម្មវិធី​នោះ​ផង​ដែល​មន្ត្រី​គ្រប់​ជាន់ថ្នាក់​ដែល​អញ្ជើញ​មកពី​ស្រុក​ឆ​ង់​សុង​បាន​ផ្តល់ជូន​សំភារៈ​កសិកម្ម​ដល់​ប្រជាកសិករ​ទាំងអស់​ដែល​នៅក្នុង​ខេត្តកំពង់ចាម​។​

លោក​យន់​ខ្យ​ង់​ហ្វេ​អភិបាលស្រុក​ឆ​ង់​សុង​បាន​មានប្រសាសន៍​នៅពេល​ធ្វើ​បទសំភាសន៍​ជាមួយ​អ្នក​សារ​ពត៍​មាន​ថា​៖​ប្រជាជន​ក្រីក្រ​របស់​ក​ម្ពុ​ជា​ទាំងអស់​នឹង​ទៅ​ប្រទេស​កូរ៉េ​ក្នុងស្រុក​ឆ​ង់​សុង​ហើយនឹង​បាន​រៀន​ជំនាញ​កសិកម្ម​នៅ​ទីនោះ​។​ប្រជាជន​ក្នុងស្រុក​ព្រៃឈរ​នឹង​អាចមាន​លទ្ធភាព​ជួយ​ប្រជាជន​ក្នុងប្រទេស​កម្ពុជា​បាន​ហើយនឹង​អាច​រៀន​បច្ចេកទេស​កសិក​ម្ម​បាន​ពីសា​លា​ជំនាញ​កសិកម្ម​របស់​អង្គការ​វើ​ល​ឆា​ណែ​ល​ដែលជា​អង្គការ​មួយ​កំពុង​បង្រៀន​ទៅកាន់​កុមារ​ក្រីក្រ​កម្ពុជា​។​

​លោក គីម ហ៊ាន់ នាយក​សាលា​ភូមិ​ថ្មី បាន​សម្តែង​ការ​ត្រេកអរ​និង​ថ្លែងអំណរគុណ​ដល់​ស្រុក ឆ​ង់​សុង និង​អង្គការ​វើ​ល​ឆា​ណែ​ល​ដែល​តែងតែ​ជួយ​ដល់​សាលា​ភូមិ​ថ្មី​និង​សាងសង់​វិទ្យាស្ថាន​កសិកម្ម​សម្រាប់​ប​ណ្តុះ​បណ្តាល​ជំនាញ​កសិកម្ម​ដល់​កសិក​រ​កម្ពុជា​ក្រីក្រ​នៅក្នុង​ស្រុក​ព្រៃឈរ​ខេត្តកំពង់ចាម​នេះ​៕S/

​ចំណងជើង​ជើង​រូបថត​៖​រដ្ឋាភិបាល​និង​អង្គការ​កូរ៉េ​រួមគ្នា​បង្កើត​វិទ្យាស្ថាន​កសិកម្ម​សម្រាប់​ប​ណ្តុះ​បណ្តាល​បច្ចេកទេស​ក​សិ​កម្ម​ដល់​ប្រជាជន​ក្រីក្រ​នៅ​ខេត្តកំពង់ចាម​(​រូបៈ​សុផល​)

ទីតាំងផ្សាយពាណិជ្ជកម្ម