ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៩

518
ចែករម្លែក

ឆ្នាំជូត​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​មាន​អ្វី​ចូលមក​កកូរ​ផ្លូវចិត្ត​មិនត្រូវ​ចាប់អារម្មណ៍​ច្រើន​ឡើយ​ពីព្រោះថា​ងាយ​កើត​នាពេល​ក្រោយ​ណាស់​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បើក ហាង​ថ្មី​ឬ​ប្តូរ​ទីកន្លែង​លក់ដូរ​គួរ​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ព្រោះ​ផ្លែផ្កា​ហុច​មកវិញ​មិនសូវ​សម​ដូច​ប្រកប​ប៉ុន្មាន​ឡើយ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មិនសូវមាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​។​

​រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូ​ស្នេហា​ប្រុស​ស្រី​មានការ​រឹង​មានះ​និង​ប្រឆាំង​គ្នាច្រើន​៕

​ឆ្នាំឆ្លូវ​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តោង​តែ​ប្រយ័ត្នប្រយែង​និង​ត្រូវ​សន្សឹមៗ​ទើប​ពុំមាន​បញ្ហា​ចោទឡើង​។​ចំពោះ​លោកអ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការចេញ​ធ្វើ​ជំនួញ​ផ្លូវ​ឆ្ងាយ​ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​និង​គ្រោះ​បាត់​របស់របរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​ពិសេស​ពេលយប់​ព្រលប់​គប្បី​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះ​ងាយ​ជួប​បញ្ហា​ណាស់​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កើត​មានការ​នឿយណាយ​និង​អស់សង្ឃឹម​ច្រើន​៕

​ឆ្នាំខាល​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​ទោះ​ទៅកាន់​ទីណា​តែងមាន​សញ្ញា​ភ្លើង​ខៀវ​បើក​រង់ចាំ​និង​មាន​ជោគជ័យ​ផង​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​មានការ​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ប្រមូល​ផល​កម្រៃ​ចូល​ផ្ទះ​វិញ​គ្រាន់​កាក់កប​និង​មាន​ភាព​សុខដុម​ល្អ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​មានការ​ផ្សំផ្គុំ​ជា​គ្រួសារ​ល្អ​ប្រពៃ​ព្រោះថា​អាច​រួម​រស់នៅ​ជាមួយគ្នា​សុខដុម​៕

​ឆ្នាំថោះ​
រាសី​ស្រុតចុះ​។​ថ្ងៃនេះ​ទោះ​លោកអ្នក​ធ្វើ​អ្វីៗ​មិនអាច​លោភលន់​បានទេ​ពីព្រោះ​ងាយ​ខកបំណង​និង​ជួប​ផល​លំបាក​តូចធំ​ណាស់​។​ការរស់នៅ​ក្នុងផ្ទះ​សម្បែង​ក៏​ងាយ​ផ្ទុះ​ជម្លោះ​វិវាទ​ណាស់ដែរ​គប្បី​មានការ​ខន្តី​និង​បើក​ចិត្ត​ឱ្យ​ទូលាយ​ទើប​គ្មាន​រឿង​រ៉ាវ​ចម្រូង ចម្រាស​កើតមានឡើង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​មុខ​ជំនួញ​ឆ្ងាយ​ជិត​មានការ​ប្រែប្រួល​ពី​ល្អ​មក​អាក្រក់​ច្រើន​ដូច្នេះ​គួរ​មានការ​ប្រ​យ័​ត្ត​ប្រយែង​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​គប្បី​មើលផ្លូវ​អាក្រក់​ចំពោះ​គ្នា​ប្រយ័ត្ន​កើតជា​ទម្លាប់​អាក្រក់​ហើយ​កើត​តែ​បញ្ហា មិនចេះចប់​មិនចេះហើយ​៕

​ឆ្នាំរោង​
រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​មានការ​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ហើយ​ធ្វើ​អ្វី​ក៏មាន​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​ផង​។​ការរស់នៅ​ជួប​នូវ​បញ្ហា​ចម្រូង​ម្រា​ស​ខ្លះៗ​យាយី​ប៉ុន្តែ​យ៉ាងណា​ក៏​មិនមាន​អ្វី​កើតឡើង​ធំដុំ​គួរកត់សម្គាល់​ប៉ុន្មាន​ទេ​។​ដោយឡែក​នៅថ្ងៃនេះ​ដែរ​កា​រ​ធ្វើ​ជំនួញ​ឆ្ងាយ​ជិត​អាច​រក​ផល​កម្រៃ​គ្រាន់​ជាទី​ពេញចិត្ត​មួយចំនួន​ផង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​វិញ​មានការ​កក់ក្តៅ​និង​យកចិត្តទុកដាក់​គ្នា​ដូច​សព្វមួយ ដង​៕

​ឆ្នាំម្សាញ់​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ការប្រកប​ការងារ​ឃើញថា​មិនសូវ​ជឿនលឿន​ទៅមុខ​ទេ​ហើយ​ពិសេស​តែង​កើតរឿង​សៅហ្មង​ចំពោះមុខ​ច្រើន​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជឿនលឿន​ទៅមុខ​យ៉ាង​ឆាប់រហ័ស​ហើយ​រឿង​រាវ​អាក្រក់​ទាំងឡាយ​ដែល​ធ្លាប់មាន​កាលពីមុន​មក​ក៏​ត្រូវបាន​រលត់រលាយ​ទៅ​ឆ្ងាយ​តាម​កាល​វេលា​ដែរ​។​ការធ្វើ ដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​រកាំចិត្ត​ព្រោះតែ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង​និង​មិនសូវ​ចេះ​ចុះចាញ់​គ្នា​ប៉ុន្មាន​ទេ​៕

​ឆ្នាំមមី​
​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ប៉ុន្តែ​យ៉ាងណា​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ តោង​តែ​ចេះ​ពិភាក្សា​ជាមួយ​ចាស់ទុំ​ឬ​មនុស្ស​ធំ​ទើប​ប្រសើរ​បំផុត​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវទឹក​ផ្លូវអាកាស​ផ្លូវគោក​ក្តី​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផល​កម្រៃ​គ្រាន់​ជាទី​កក់ក្តៅ​ហើយក៏​មាន​ភាព​សុខដុម​ប្រពៃ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

​ឆ្នាំមមែ​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ឃើញថា​ជួប​បញ្ហា​បន្តិចបន្តួច​ចូល​យាយី​ផងដែរ​ប៉ុន្តែ​យ៉ាងណា​មកដល់ពេលនេះ​បើ​លោក​អ្នកចេះ​រៀបចំ​នោះ​បញ្ហា​ដែល​លំបាក​នឹង​ប្រែ​មក​ធូរស្បើយ​វិញ​ហើយ​។​សម្រាប់​ថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​បើ​ចង់​ធ្វើ​អ្វី​ក៏​តែង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។​ទោះបីយ៉ាងណា​ក៏ដោយ​សំរាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​មានការ​ហូរ​ចេញ​និង​ហូរ​ចូល​មិន​ទៀងទាត់​ដូច្នេះ​មិនគួរ​ផ្សងព្រេង​ទៅ​បោះទុន​រកស៊ី​ធំដុំ​និង​យកទៅ​លេងល្បែង​ស៊ីសង​ទ្បើ​យ​នាំ​ជាប់​ការ​កុន​ខ្លួន​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់យក​នរណាម្នាក់​ជា​គូគាប់​ត្រូវ​ចេះ​ពិនិត្យពិច័យ​ឱ្យបាន​ច្បាស់លាស់​ទើប​មិន​នាំ​គ្រាំគ្រា​ចិត្ត​នៅពេល​ក្រោយ​៕

​ឆ្នាំវក​
រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ការ​ចម្រើន​លូតលាស់​និង​មានជោគ​មានជ័យ​គ្រាន់​គាប់ប្រសើរ​។​បើ​មានការ​ប្រកបការងារ​លោកអ្នក​អាច​ជួប​ព្យុះ ភ្លៀង​បន្តិចបន្តួច​យាយី​ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​ក៏​ពុំ​សូវ​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​គឺមាន​បញ្ហា​ចូល​យាយី​ច្រើន​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ វិញ​មាន​ក្រុមមនុស្ស​បៀត បៀន​ច្រើន​គួរ​មានការ​ប្រយ័ត្នប្រយែង បន្តិច​ទើប​ប្រសើរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​គប្បី​លេង​ម៉េះ​មោះ​ច្រើន​នាំ​កើត​ជម្លោះ​វិវាទ​៕

​ឆ្នាំរកា​
រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ដូចនេះ​បើ​មាន​ទំនាក់ទំនង​ការងារ​លោកអ្នក​មិនត្រូវ​សង្ឃឹម​ពេក​នោះឡើយ​ពីព្រោះថា​ផល​មិនល្អ​នោះ​ក៏មាន​ឆ្លើយតប​ខ្ពស់​ណាស់​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​ជួប​បញ្ហាលំបាក​ក្នុងការ​រកប្រាក់​ចំណូល​បន្តិច​ឯ​ប្រាក់កម្រៃ ទៀតសោត​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​រកប្រាក់​ចំណូល​ចិញ្ចឹម​ឆ្នាំងបាយ​ទៅរួច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួបតែ​ភាព​ប្រទាំង​ប្រទើស​និង​រឿង​រាវ​យាយី​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​ព្រោះតែ​ជម្លោះ​វិវាទ​ងាយ​កើត មានឡើង​ណាស់ ៕

​ឆ្នាំច​
រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​មានជោគ​សិរី​ហើយ​លោកអ្នក​អាច​កាន់​កិច្ចការ​តូចធំ​ប្រកបទៅដោយ​ការ​ជឿនលឿន​ទៅមុខ​ជានិច្ច​។​ទាំង​ស្ត្រី​បុរស​ការរស់នៅ​រាល់​ឧបទ្រប ចង្រៃ​ដែល​ធ្លាប់​យាយី​ទាំងពួង​បាន​រលត់រលាយ​អស់ហើយ​ភាព​សុខដុម​បាន​ផ្លាស់​ចូល មក​ជំនួស​វិញ​ប្រៀបបាន​ទៅនឹង​កាំរស្មីព្រះអាទិត្យ​កំពុងតែ​ចែងចាំង​នៅលើ​អាកាស​វេហា​ដូច្នេះ​ដែរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​គ្មាន​ចំណូល​អ្វី​ជា​ដុំកំភួន​តែ​ភាព​សុខដុម​មាន​ភាពល្អប្រសើ​រ​ឡើង ។​

​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ចម្រើន​លូតលាស់​ទៅមុខ​និង​កំពុងមាន​ភាព​ផ្អែមល្ហែម​ល្អ​៕

​ឆ្នាំកុរ​
រាសី​ល្អជា​មធ្យម​។​តាម​ធម្មតា​ទេ​បញ្ហា​ខ្លះ​យើង​គប្បី​តស៊ូ​អត់ធ្មត់​និង​ពុះពារ​ឧបសគ្គ​ខ្លះ​ទើប​អាច​រកឃើញ​ជោគជ័យ​ទៅរួច​។​ដូចជា​នាពេលនេះ​លោកអ្នក​បើ​ចង់​ធ្វើ​អ្វី​តោង​តែ​ប្រឹងប្រែង​ទើប​អាច​រកឃើញ​នូវ​អ្វីដែល​ខ្លួន​ចង់បាន​ទៅរួច​។​សម្រាប់​ថ្ងៃនេះ​វិញ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​ដាច់​មួយៗ​គ្រាន់​អាច​រក​ផល​ចំណូល​ចិញ្ចឹម​គ្រួសារ​ដែរ​តែ​យ៉ាងណា​មិនអាច​លោភលន់​បានទេ​បើ​ពុំនោះ​នឹង​បាត់បង់​ចំណូល​ពុំខាន​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​ចង់​សាកល្បង​កាមគុណ​ពិសេស​ស្រី្ត​ប្រយ័ត្ន​កើតរឿង​ធំ​ខូច​ទាំង​កិត្តិយស​អស់ទាំង​អនាគត​ភ្លឺស្វាង​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម