តោ​កំណាច​រត់​ចេញពី​ដែនជម្រក សត្វព្រៃ ហើយ​សម្លាប់​មនុស្ស​តាមផ្លូវ

709
ចែករម្លែក

តោ​កំណាច​មួយ​ក្បាល​បាន​រត់​ចេញពី​ជម្រក​សត្វព្រៃ​នៅក្នុង​ទីក្រុង​ណៃ​រ៉ូ​ប៊ី ប្រទេស​កេ​ន​យ៉ា ហើយ​បានសម្លាប់​បុរស​ម្នាក់​នៅតាម​ផ្លូវ​កាលពី​ថ្ងៃទី​៩ ខែធ្នូ ដែល​កំពុង​បង្ក​ការព្រួយបារម្ភ​។
​ ​
អាជ្ញាធរ​សត្វព្រៃ​និយាយថា​ តោ​កំណាច​នេះ​បានសម្លាប់​បុរស​ម្នា​ក់នៅ​ខាងក្រៅ​ឧទ្យាន​ជាតិ ក្រុង​ណៃ​រ៉ូ​ប៊ី (Nairobi National Park) ហើយ​ពួកគេ​មិនទាន់​ចាប់​វា​បាន​នៅឡើយ​ទេ ដូច្នេះ​សូមសាធារណជន​បង្កើន​ការប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់​។
​ ​
​ទីភ្នាក់ងារ​សត្វព្រៃ​កេ​ន​យ៉ា (Kenya Wildlife Service) បានចេញ​សេចក្ដីថ្លែងការណ៍​ថា “​យើងកំពុង​ស្វែងរក​គ្រួសារ​អ្នកស្លាប់​ដើម្បី​ចូលរួម​មរណទុក្ខ​ដ៏​ក្រៀមក្រំ​នេះ​។ ហើយ​សូម​សាធារណជន​រក្សា​ភាពស្ងប់ស្ងាត់ និង​កុំ​ចេញ​ក្រៅ​នៅពេល​យប់ រហូតដល់​ពួកយើង​ចាប់​តោ​នេះ​បាន​វិញ​”៕ ប្រែ​សម្រួលៈ​ខុម/Ha