ជើងឯក​កាយសម្ព័ន្ធ​ពិភពលោក​៖ ប្ដី​ខ្ញុំ​សាច់ដុំ​តូច​មិន​សំខាន់ សំខាន់​ចេះ​ស្រលាញ់​

491
ចែករម្លែក

កីឡាការិនី​កាយសម្ព័ន្ធ​ម្នាក់​ដែលជា​ជើងឯក​ពិភពលោក​និយាយថា ប្ដី​របស់​នាង​មាន​សាច់ដុំ​តូច ជាង​នាង​ឆ្ងាយ​មិនមែនជា​រឿង​សំខាន់ តែ​អ្វីដែល​សំខាន់​គឺ​ចេះ​ស្រលាញ់គ្នា និង​គាំទ្រ​គ្នា​ទៅវិញ ទៅមក​។​

​កីឡាការិនី​កាយសម្ព័ន្ធ​រុស្ស៊ី នាង ណា​តា​លី​យ៉ា គូស​ណេ​ត​សូ​វ៉ា (Nataliya Kuznetsova) វ័យ ២៨ ឆ្នាំ​ដែល​មកពី​ទីក្រុង​ឈី​តា (Chita) ក្នុង​តំបន់​ឈី​តា អូ​ប្លា​ស (Chita Oblast) ប្រទេស​រុស្ស៊ី បាន ចាប់ផ្តើម​លើក​ហាត់​ដុំ​ដែក​នៅ​ក្លឹប​ហាត់ប្រាណ​នៅ​អាយុ ១៤ ឆ្នាំ​។ ដោយសារ​ការ​ខំប្រឹង​ហាត់ និង​ការ​តម​អាហារ​យ៉ាង​ខ្ជាប់ខ្ជួន នាង​ក្លាយជា​ជើងឯក​ប្រចាំ​តំបន់​ហ្សា​បាយ​កាល់​ស្គី ក្រៃ (Zabaykalsky Krai) នៅ​អាយុ ១៥ ឆ្នាំ ហើយ​បាន​ក្លាយជា​ជើងឯក​ពិភពលោក​គួរឱ្យភ្ញាក់ផ្អើល នៅ​ឆ្នាំ​២០១៤​។

​ក្នុង​បទសម្ភាសន៍​ជាមួយ Golder’s News and Sport នាង​បាន​ប្រាប់ថា នាង​ស្គាល់គ្នា​ជាមួយ យូ​ស៊ី​ហ្វ អី​វ៉ា​ហ្សូ​វ (Yusif Eyvazov) ប្ដី​វ័យ ៤២ ឆ្នាំ​របស់​នាង​កាល​ពីមួយ​ទសវត្សរ៍​មុន​។ នាង បញ្ជាក់ថា នាង​មិន​ប្រកាន់​ឡើយ​ដែល​ប្ដី​របស់​នាង​មាន​សាច់ដុំ​តូច​ជាង​នាង​ឆ្ងាយ ព្រោះ​ការ ស្រលាញ់គ្នា និង​ការចេះ​គាំទ្រ​គ្នា​ទៅវិញទៅមក​ទើប​ជា​រូបមន្ត​ដ៏​សំខាន់​ដែល​ធ្វើឱ្យ​ទំនាក់ទំនង ស្នេហា​របស់​ពួកគេ​រីករាយ​។​

​ទាក់ទិន​ទម្ងន់​របស់​នាង នាង​បាន​ប្រាប់ថា កាលពីមុន​នាង​មាន​ទម្ងន់​ប្រហែល ៤០ គីឡូ​ប៉ុណ្ណោះ ប៉ុន្តែ​បច្ចុប្បន្ន​ទម្ងន់​របស់​នា​ង​គឺ ៩០ គីឡូ​៕ ប្រែ​សម្រួលៈ ខុម