៦​នាក់ស្លាប់​ក្នុង​សមរភូមិ​កាំភ្លើង​ក្នុង​ទីក្រុង​មួយ​នៅ​អាម៉េរិក​

498
ចែករម្លែក

​អាជ្ញាធរ​អាម៉េរិក​និយាយ​កាលពី​ថ្ងៃទី​១០​ធ្នូ​ថា មនុស្ស ៦ នាក់​រួមទាំង​មន្ត្រីប៉ូលិស​ម្នាក់​និង​អ្នក​ឈរ​មើល​ចំនួន ៣ នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ការប្រយុទ្ធ​គ្នា​ដោយ​កាំភ្លើង​ដ៏​សាហាវ ដោយ​បង្ក​សំឡេង​កាំភ្លើង​កងរំពង​យ៉ាងខ្លាំង​អស់​ជាច្រើន​ម៉ោង​ពាសពេញ​ដងផ្លូវ​នានា​ក្នុង​ទីក្រុង​ជើ​ស៊ី (Jersey)​។​

​មេ​ប៉ូលិស​ក្រុង​ជើ​ស៊ី​លោក ម៉ៃ​ឃើ​ល ខេ​ល​លី និយាយថា អ្នកស្លាប់​រួមមាន​ទាំង​ជនសង្ស័យ ២ នាក់​ផងដែរ​។​

​លោក​ខេ​ល​លី​និយាយថា ការបាញ់ប្រហារ​នេះ​បានកើត​ឡើង​នៅ​ចំណុច​ចំនួន​ពីរ ដោយ​ចាប់ផ្តើម​នៅ​ទី​បញ្ចុះសព​មួយកន្លែង ដែល​មន្ត្រីប៉ូលិស​ម្នាក់​ត្រូវបាន​បាញ់សម្លាប់ និង បន្ត​នៅឯ​ផ្សារ​ទំនើប​មួយកន្លែង ដែល​គេ​រកឃើញ​សាកសព ៥ នាក់​ទៀត​។​

​លោក​និយាយថា “​មន្ត្រី​របស់​យើង​រង​ការបាញ់ប្រហារ​អស់​ជាច្រើន​ម៉ោង​”​។​

​លោក​មិនបាន​និយាយ​ច្បាស់​អំពី​អ្វីដែល​បាន​កើតឡើង​ចំពោះ​ការបាញ់ប្រហារ​នោះទេ ប៉ុន្តែ​គាត់​ជឿថា​មន្ត្រី​ដែល​ត្រូវគេ​បាញ់​ស្លាប់​នោះ ច្បាស់​ជា​កំពុង​ព្យាយាម​បញ្ឈប់ “​ក្រុមមនុស្ស​អាក្រក់​” មួយចំនួន​។​

​លោក ជេ​ម សៀ នាយក​សុវត្ថិភាព​សាធារណៈ​ក្រុង​បាន​និយាយថា អាជ្ញាធរ​ជឿថា​ការបង្ហូរ​ឈាម​នេះ​មិនមែនជា​អំពើ​ភេរវកម្ម​ទេ​ប៉ុន្តែ​អាជ្ញាធរ​កំពុង​ស៊ើបអង្កេត​។​

​អាជ្ញាធរ​និយាយថា មន្ត្រីប៉ូលិស​ពីរ​នាក់​ផ្សេងទៀត​បានរ​ងរ​បួ​សប៉ុ​ន្តែ​ក្រោយមក​បានចេញ​ពី​មន្ទីរពេទ្យ​វិញ​៕ ដោយ៖កញ្ញាដាលីស

មនុស្ស​៦​នាក់​ស្លាប់​ក្នុង​សមរភូមិ​កាំភ្លើង​ក្នុង​ទីក្រុង​ជើ​ស៊ី​កាល​ពីថ្ងៃ​អង្គារ

បញ្ជូនចូលប៉ូលិសរាប់រយនាក់មកពីរដ្ឋញូវ ជើស៊ី និងញូវយ៉ក ក្នុងពេលមានការបាញ់គ្នាអស់រាប់ម៉ោងនៅទីក្រុង ជើស៊ី

ទីតាំងផ្សាយពាណិជ្ជកម្ម