អតីត​កីឡាករ NBA រង​ការផាក ពិន័យ​ដោយសារ​មិន​សម្លឹងមើល​ទង់ជាតិ​

532
ចែករម្លែក

​កីឡាករ​បាល់បោះ​បារាំង និង​ជា​អតីត​កីឡាករ​បាល់បោះ​ស្ថាប័ន​អាម៉េរិក NBA ដែល​ពេលនេះ លេង​នៅ​ស្ថាប័ន CBA (​សមាគម​បាល់បោះ​ចិន​) បាន​រង​ការព្រមាន​ធ្ងន់ធ្ងរ និង​ផាកពិន័យ ជា​ប្រាក់​ចំនួន ១០.០០០ យ័ន (១.៤០០ ដុល្លារ​) ដោយសារ​មិន​សម្លឹងមើល​ទង់ជាតិ​ខ​ណៈ​កំពុង គោរព​ភ្លេងជាតិ​មុន​ការប្រកួត​ចាប់ផ្ដើម​។
​ ​
ស្ថាប័ន CBA បានប្រកាស​កាលពី​ថ្ងៃ​សៅរ៍ សប្ដាហ៍​មុន​ថា កីឡាករ Guerschon Yabusele ដែល​លេង​ក្នុង​ក្រុម​បាល់បោះ Nanjing Tongxi Monkey Kings បាន​បំពាន​ច្បាប់​របស់​សមាគម ដោយ​ការមិន​សម្លឹងមើល​ទង់​ជាតិចិន អំឡុងពេល​គោរព​ភ្លេងជាតិ​។
​ ​
​ផ្ទុយ​មកវិញ កីឡាករ​វ័យ ២៣ ឆ្នាំ​រូបនេះ​បែរជា​ឱនក្បាល​ចុះ​ហាក់​កំពុង​បន់ស្រន់​អំឡុងពេល គោរព​ភ្លេងជាតិ​កាលពី​ថ្ងៃទី​៦ ខែធ្នូ​។
​ ​
​អតីត​កីឡាករ​ក្រុម Celtics រូបនេះ​បាន​ឆ្លើយតប​ទៅ CBA និង​អ្នកគាំទ្រ​ថា ការ​បួងសួង​មុន​ការ ប្រកួត​របស់គាត់​ត្រូវបាន​វិនិច្ឆ័យ​ខុស​យ៉ាងធ្ងន់ធ្ងរ​។
​ ​
រូបគេ​បានលើកឡើង​តាម​ផូស (Post) បណ្ដាញ​សង្គម​ថា “​ខ្ញុំ​តែងតែមាន​ទម្លាប់​បែបនេះ ខ្ញុំ​ធ្វើ បែបនេះ​ពេញ​មួយ​អាជីព​របស់ខ្ញុំ​ទៅហើយ ហើយ​ខ្ញុំ​ក៏​ចង់​សូម​អភ័យ ទោស​អ្នក​ដែល​យល់ថា វា​ជា​កំហុស​ផងដែរ​។ ខ្ញុំ​នឹង​បង្ហាញ​ការគោរព​អំឡុងពេល​គោរព​ភ្លេងជាតិ ហើយនឹង​ងើបមុខ ឡើង​ចាប់ពីពេលនេះ​ទៅ ស្រលាញ់​អ្នក​ទាំងអស់គ្នា​”៕ ប្រែ​សម្រួលៈ ខុម

ទីតាំងផ្សាយពាណិជ្ជកម្ម