ឆេះផ្ទះពលរដ្ឋអស់បីខ្នង សង្ស័យ​បណ្តាលមកពីដុត សម្បកខ្សែភ្លើង​ទុកចោល​ឆេះរាល

313
ចែករម្លែក

ដោយ:អង្គរតូច/សៀមរាប ៖ ផ្ទះពលរដ្ឋចំនួនបីខ្នងត្រូវអគ្គិភ័យឆាបឆេះ កាលពីល្ងាចថ្ងៃទី១០ខែធ្នូ នៅក្នុងភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលបង្កឡើងដោយសាដុតសម្បកខ្សែភ្លើងទុកចោលឆេះរាលដល់ផ្ទះ។

សមត្ថកិច្ចក្នុងហេតុការណ៍ ឲ្យដឹងថា អគ្គិភ័យនេះបង្កឲ្យរងការខូចខាតផ្ទះចំនួន​៣ខ្នង។

ផ្ទះទី១មានទំហំ៤×៦ម៉ែត្រ ធ្វើអំពីឈើ ប្រក់សង្ក័សី ជញ្ជាំងក្តារ ឆេះអស់ទាំងស្រុង ម្ចាស់ឈ្មោះ មិត្ត ចំរើន ភេទប្រុស អាយុ ៣៦ ឆ្នាំ បានជួលឲ្យឈ្មោះ យ៉ាង ភេទប្រុស អាយុ ៤០ ឆ្នាំ ជនជាតិវៀតណាម (គេចខ្លួនបាត់)។ ផ្ទះទី២មានទំហំ ៣×៦ ម៉ែត្រ ធ្វើអំពីឈើ ប្រក់សង្ក័សី ឆេះអស់ទាំងស្រុងពុំមានម្ចាស់រស់នៅ ឆេះអស់ទាំងស្រុង និងផ្ទះទី៣ មានទំហំ ៧×៩ ម៉ែត្រ កំម្ពស់២ជាន់ ថ្មក្រោម ឈើលើ ប្រក់ក្បឿង ម្ចាស់ផ្ទះឈ្មោះ ស៊ាង ហុក​សាយ ភេទប្រុស អាយុ ៥៦ ឆ្នាំ មុខរបរនៅផ្ទះ ខូចខាតដំបូល ពិតាន និងជញ្ជាំង ៣០ភាគរយ។

ប្រភពបន្តថា នៅក្នុងហេតុការណ៍ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ៨គ្រឿង។ ក្នុងនោះរថយន្តស្នងការដ្ឋាននគរបាលខេត្តសៀមរាបចំនួន២គ្រឿង.រថយន្តពន្លត់ អគ្គិភ័យរបស់អធិការដ្ឋាននគរបាលក្រុងសៀមរាបចំនួន ១គ្រឿង រថយន្តកងរាជវុធហត្ថ ៣គ្រឿង និងរថយន្តពន្លត់អគ្គិភ័យអប្សរាចំនួន ២គ្រឿង។ សកម្មភាពបានពន្លត់ចប់ជាស្ថាពរនៅល្ងាចថ្ងៃដដែល ។មូលហេតុ​ដុតម្បកខ្សែភ្លើងទុកចោលឆេះរាលដាលដល់ផ្ទះ។ករណីអគ្គិភ័យ​ឆេះនេះមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សឡើយ។

សមត្ថកិច្ចបញ្ជាក់ថា បញ្ហាប្រឈម គឺផ្លូវតូចចង្អៀត ធ្វើឲ្យរថយន្ត​ពន្លត់អគ្គិភ័យពិបាកក្នុងការជួយសង្គ្រោះ៕B/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម