ស្ពឺរ នឹង​ផ្តល់ឱកាស​ឲ្យ​ខ្សែប្រយុទ្ធ​វ័យក្មេង ត្រ​យ ភែ​រ៉ុ​ត បង្ហាញមុខ​ក្នុងការ​ប្រកួត​ក្របខណ្ឌ ឆេ​ម​ពាន​លី​ក​

374
ចែករម្លែក

លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) កំពុង​ពិចារណា​យ៉ាង​ប្រាកដប្រជា ដើម្បី​ចាប់ផ្តើម​ដាក់ ខ្សែប្រយុទ្ធ​វ័យ​ជំទង់ ត្រ​យ ភែ​រ៉ុ​ត (Troy Parrott) សម្រាប់​ការប្រកួត​ជាមួយ​ក្រុម បៃ​យឺន មូ​និ​ច (Bayern Munich )​កាលពី​យប់​ថ្ងៃ​ពុធ​។​
​ ​
ក្រុម ស្ពឺរ​(Spurs) បាន​ជាប់​ទៅកាន់​វគ្គ​បន្ត ក្នុងឋានៈ​ជា​ក្រុម​លេខ​២​ក្នុង​ពូ​ល B ដែល​ផ្តល់ឱកាស ឲ្យ​លោក ម៉ូ​រី​ញ៉ូ រុះរើ​ក្រុម​និង​ប្រើប្រាស់​កីឡាករ​ថ្មីៗ​ជាច្រើន ដែល​អាច​នឹង​ផ្តល់ឱកាស​ឲ្យ​កីឡាករ វ័យ​១៧​ឆ្នាំ​រូបនេះ បង្ហាញមុខ​។​
​ ​
លោក ម៉ូ​រី​ញ៉ូ ប្រហែលជា​ដាក់​ឲ្យ​ខ្សែប្រយុទ្ធ​សំខាន់​សម្រាក​សម្រាប់​ដំណើរ​ប្រកួត​នៅលើ​ទឹកដី អាល្លឺម៉ង់ ដោយ​ទុក​ឱកាស​ឲ្យ ភែ​រ៉ុ​ត កសាង​កេរ្តិ៍ឈ្មោះ​វិញ​ម្តង​។ ប្រសិន បើ​ភែ​រ៉ុ​ត​បង្ហាញមុខ មែន​នោះ កីឡាករ​វ័យក្មេង​រូបនេះ​នឹង​ក្លាយ​ជាទី​ចំណាប់អារម្មណ៍​របស់​ក្លិប​ធំៗ ជាច្រើន​ហើយ មកដល់ពេលនេះ ភែ​រ៉ុ​ត ទើបនឹង​បានបង្ហាញ​មុខ​ត្រឹម​៣​លើក​ប៉ុណ្ណោះ​។​
​ ​
ក្លិប Bayern Munich ក៏​ប្រហែលជា​ចាប់អារម្មណ៍​នឹង ភែ​រ៉ុ​ត ផងដែរ ហើយ​ពួកគេ​ក៏​កំពុង​តាមដាន ស្ថានភាព​របស់​កីឡាករ​រូបនេះ​ដែល​នៅសល់​កិច្ចសន្យា​១៨ ខែ​ជាមួយ​ក្លឹប Spurs ។​
​ ​
លោក ម៉ូ​រី​ញ៉ូ ចាប់ផ្តើម​ពេញចិត្ត ភែ​រ៉ុ​ត ជា​កីឡាករ​វ័យក្មេង​ពោរពេញ​ដោយ​ទេព កោសល្យ ក្នុង​កម្រិត​យុវជន ចាប់តាំងពី​លោក​ត្រូវបានតែងតាំង​កាលពី​ខែ​មុន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

ខ្សែប្រយុទ្ធ​វ័យ​ជំទង់ ត្រ​យ ភែ​រ៉ុ​ត (Troy Parrott)

ទីតាំងផ្សាយពាណិជ្ជកម្ម