ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​ចូលរួម​ប្រជែង​ជាមួយ​ក្លិប​ឆេ​ល​ស៊ី ដើម្បី​ផ្ទេរ​ខ្សែការពារ ណា​ថា​ន អា​កេ​

321
ចែករម្លែក

​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​កំពុង​ពិចារណា​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​ខ្សែការពារ ណា​ថា​ន អា​កេ (Nathan Ake) របស់​ក្លិប Bournemouth ប៉ុន្តែ​នឹងត្រូវ​ប្រឈមមុខ​នឹង​ការប្រកួត ប្រជែង​ពី​ក្លឹប​ឆេ​ល​ស៊ី ក្នុងការ​នាំយក​កីឡាករ​ថ្នាល​រូបនេះ ត្រឡប់​មកកាន់​ពហុ​កីឡដ្ឋាន Stamford Bridge វិញ​។​
​ ​
ក្លិប​ឆេ​ល​ស៊ី​បាន​ភ្ជាប់​លក្ខខណ្ឌ​ទិញ​ខ្សែការពារ​រូបនេះ​មកវិញ​ក្នុងតម្លៃ​៤០​លាន​ផោន នៅពេល ក្លិប​នេះ​យល់ព្រម​លក់​ទៅ​ឲ្យ​ក្លិប Bournemouth ក្នុងតម្លៃ​២០​លាន​ផោន​កាលពី​ឆ្នាំ​២០១៧ ហើយ​នៅពេលនេះ ពួកគេ​បាន​បង្កើន​ការតាមប្រមាញ់​យក​កីឡាករ​វ័យ​២៤​ឆ្នាំ​រូបនេះ បន្ទាប់ពី រួច​ផុតពី​បម្រាម​មិន​ឲ្យ​ផ្ទេរ​របស់​ស្ថាប័ន FIFA កាលពី​សប្តាហ៍​មុន​។​
​ ​
ស៊ី​ធី​កំពុង​ស្វែងរក​ខ្សែការពារ​កណ្តាល​ម្នាក់ទៀត ដើម្បី​ជំនួស​កីឡាករ អាយ​មឺ​រិ​ក ឡា​ព័រ​តេ (Aymeric Laporte) ស្របពេល​បច្ចុប្បន្ន​ខ្សែបម្រើ ហ្វឺ​ណាន​ឌី​ញ៉ូ (Fernadinho) បំពេញ​តំណែង ទំនេរ​នេះ ហើយ អា​កេ ស័ក្តិសម​នឹង​តំណែង​នេះ​។​
​ ​
ថ្មីៗ​នេះ លោក ហ្គា​ឌី​អូ​ឡា (Guardiola) បាន​ប្រាប់​អ្នកកាសែត​ថា លោក​មិន​ចង់​បន្ថែម​សមាជិក​ថ្មី ក្នុង​ក្រុម​របស់លោក​នៅ​ខែមករា​នេះ​ទេ ប៉ុន្តែ​សារភាពថា ”​រយៈពេល​បួន ឬ​ប្រាំ​ឆ្នាំ​ទៀត​ប្រហែល ជា​យើង​អាច​គិតពី​រឿងនេះ​”​។​
​ ​
​ចំណែក​ក្រុមការងារ​ជ្រើសរើស​កីឡាករ​របស់​ក្លឹប​ឆេ​ល​ស៊ី​បាន​ណែនាំ​ឲ្យ​ក្លិប​នេះ​ចុះ​កិច្ច​ព្រម ព្រៀង​ផ្ទេរ អា​កេ មកវិញ​។ ខែមករា​នេះ អាចជា​ពេលវេលា​ដ៏​ស័ក្តិសម​ក្នុង​ការចុះ​កិច្ចព្រមព្រៀង ផ្ទេរ​កីឡាករ​អន្តរជាតិ​ហូ​ឡង់​រូបនេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​