ស្ត្រីៗ​គួរតែ​ធ្វើ​រឿង​ទាំងនេះ​នៅ ពេល​ដឹងថា​លើស​កូ​ឡេ​ស្តេ​រ៉ុល ឬ​ខ្លាញ់​ក្នុង​ឈាម​

635
ចែករម្លែក

​កូ​ឡេ​ស្តេ​រ៉ុល​អាច​កើតឡើង​ក្នុង​ខ្លួន​មាន​លក្ខណៈខុសៗ​គ្នា​។ យ៉ាងណាមិញ​កូ​ឡេ​ស្តេ​រ៉ុល​របស់ មនុស្ស​ស្រី​អាច​នឹង​កើនឡើង​ក្នុងពេល​មាន​ផ្ទៃពោះ និង​រ៉ាំ​ង​រដូវ​។ យើង​ក៏​ត្រូវតែ​ដឹង​អំពី​កម្រិត ធម្មតា​របស់​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម​ដែរ​ដើម្បី​ដោះស្រាយ​កូ​ឡេ​ស្តេ​រ៉ុល​ដែល​កំពុងតែ​ឡើង​ខ្ពស់​។

​យើង​ដឹង​ហើយ​ថា កូ​ឡេ​ស្តេ​រ៉ុល​គឺជា​ខ្លាញ់​មួយ​ប្រភេទ​ដែលមាន​ក្នុង​រាងកាយ​បែប​ធម្មជាតិ ហើយ​វា​ក៏​ជួយ​ដល់​មុខងារ​សំខាន់ៗ​ជាច្រើន​ដើម្បី​ជំនួយ​ដល់​សុខភាព​ផងដែរ​។ ក្នុង​ខ្លួន​មនុស្ស​ស្រី កូ​ឡេ​ស្តេ​រ៉ុល​មាន​ភាពស្និទ្ធស្នាល​ខ្លាំង​ក្នុង​ការផលិត​អ័រម៉ូន ព្រម ទាំង​វីតាមីន D និង​ទឹកប្រមាត់​។ ដើម្បី​វា​អាច​ដឹកជញ្ជូន​ក្នុង​ឈាម​បាន វា​ត្រូវការ Lipoprotein: ដែលជា LDL និង HDL​។ អ្នក​ដែល មាន​បញ្ហា​សុខភាព​អាច​នឹងមាន​អតុល្យភាព​នៃ​ជាតិ​ខ្លាញ់​ទាំងពីរ​នេះ​។

​របៀប​ក្នុងការ​ទប់ស្កាត់​ការ​លើស​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ខ្លួន​មនុស្ស​ស្រី​៖

​ផ្លែ​ឪឡឹក ផ្លែ​ទទឹម ស្ត្រ​បឺ​រី និង​បឺ​រី​ពណ៌​ខៀវ​៖ រាល់​ផ្លែឈើ​ពណ៌​ក្រហម និង​ខៀវ​សុទ្ធ​តែមាន​ជាតិ ស្ករ​ទាប ទប់ស្កាត់​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់ និង​ថែរក្សា​សុខភាព​បេះដូង​។ សម្រាប់​ស្ត្រី ពួកគេ​ក៏​អាច បង្ការ​ការ​រលាក​ផ្លូវ​ទឹកនោម​បានដែរ​។ អាហារ​ខាងលើនេះ​ផ្តល់នូវ​អង់​ទី​អុកស៊ីដ​ង់​ដ៏​ឆ្លាត​វៃ ដែល​អាចជា​ប្រយោជន៍​យ៉ាង​អស្ចារ្យ​។ ផ្លែឈើ​ទាំងនេះ​ក៏​ផ្ទុក​ទៅដោយ​សារធាតុ Anthocyanin ដែលមាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការបញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម​បាន​។ ចូរ​ព្យាយាម​ញ៉ាំ​ទឹក ធម្មជាតិ​បែបនេះ​ជា​រៀងរាល់​ព្រឹក ឬ​ញ៉ាំ​ជាមួយ​ស្រូវ​អូដ​។ ក្បួន​ណែនាំ​សម្រាប់​របប​អាហារ ផ្តល់​សុខភាព​៖

​- ចូរ​ចៀសវាង​ការ​ញ៉ាំ​ខ្លាញ់ អាហារ​ធ្វើ​ពី​ទឹកដោះគោ សាច់​ក្រហម អាហារ​ចៀន ឬ​អាហារ​កៃ​ឆ្នៃ​
​- បង្កើន​ចំនួន​បន្លែ និង​ផ្លែឈើ​ក្នុង​របប​អាហារ បន្លែ​ពណ៌​បៃតង គ្រាប់​ធញ្ញជាតិ ផ្លែឈើ​ក្រៀម និង​តៅហ៊ូ​ចូរ​ប្រើប្រាស់​ប្រេង​អូ​លីវ​ជានិច្ច សម្រាប់​អាហារ​ដែល​ដុត​ញ៉ាំ​បាន​គួរតែ​ដុត​តែ​ត្រូវ ចៀសវាង​អាហារ​ចៀន​មាន​ខ្លាញ់​ច្រើនៗ​
– ចូរ​ហាត់ប្រាណ​បន្តិចបន្តួច​។ អ្វីដែល​អ្នក​ត្រូវតែ​ធ្វើ​គឺ​ដើរ​ឲ្យ​បាន ៤០​នាទី​ក្នុង​មួយថ្ងៃ​។ ចូរ​ចៀស វាង​របៀប​រស់នៅ​បែប​ស៊ី​ដេកៗ​៕ ដោយៈ health.com.kh

ទីតាំងផ្សាយពាណិជ្ជកម្ម