ឧស្សាហ៍​វិលមុខ​មែន​ទេ​? ប្រហែល​មកពី​មូលហេតុ​ទាំងនេះ​

2245
ចែករម្លែក

​អាកា​រៈ​វិលមុខ​អាច​បណ្ដាលមកពី​កត្តា​ជាច្រើន​ផ្សេងៗ​ពីគ្នា គឺ​មិនមែន​ដោយសារតែ​ជំងឺ​នោះ ឡើយ​ជួនកាល​ទម្លាប់​មួយចំនួន​ក៏បង្ក​បញ្ហា​នេះ​ផងដែរ​។ ថា​តើ​មូលហេតុ​អ្វីខ្លះ​អាច​បណ្ដាល ឱ្យ​កើតមាន​អាកា​រៈ​បែបនេះ​?

១. កង្វះ​ជាតិ​ទឹក​ក្នុង​រាងកាយ​
ពេលខ្លះ​ដំណោះស្រាយ​ដ៏​ល្អ​បំផុត​នៃ​អាកា​រៈ​វិលមុខ គឺ​ទទួលទាន​ទឹក ១ កែវ​។ នោះ​ក៏​ព្រោះតែ កង្វះ​ជាតិ​ទឹក​ក្នុង​រាងកាយ​អាច​កាត់បន្ថយ​បរិមាណ​ឈាម​ដែល​ធ្វើឱ្យ​ខួរក្បាល​ទទួលបាន​អុកស៊ីសែន​តិចជាង​ធម្មតា​បង្ក​អាកា​រៈ​វិលមុខ​។ ដើម្បី​ជាការ​ប្រសើរ​ចូរ​ព្យាយាម​ទទួលទាន​ទឹក​ឱ្យបាន ច្រើន​គ្រប់គ្រាន់​ពិសេស​នៅពេល​ឈឺ​។ ប្រសិនបើ​អ្នក​ឧស្សាហ៍​វិលមុខ​ទោះបីជា​បានទទួល ទាន​ទឹក ២ លីត្រ​ក្នុង​មួយថ្ងៃ​ហើយ​នោះ​ចូរ​កុំ​ស្ទាក់ស្ទើ​នឹង​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។​

២. ថប់​បារម្ភ​
មួយ​ក្នុងចំណោម​រោគសញ្ញា​ទូទៅ​បំផុត​នៃ​បញ្ហា​ថប់​បារម្ភ គឺ​វិលមុខ​។ សាកល្បង​ដកដង្ហើម​ចេញ ចូល​មួយៗ​ជ្រៅៗ​និង​សម្រាក​បន្តិច​។ ប្រសិនបើ​អាកា​រៈ​នៅតែ​មិន​ធូរស្បើយ​សោះ​នោះ​អ្នក​គួរ ស្វែងរក​ជំនួយ​ហើយ​។​

៣. ប្រតិកម្ម​អា​ឡែក​ស៊ី​
អា​ឡែក​ស៊ី​អាច​បង្ក​ការ​រលាក​ហើយ​ជះឥទ្ធិពល​ដល់​សម្ពាធ​ឈាម​ដែល​នឹង​នាំឱ្យមាន​បញ្ហា​វិលមុខ​។ ចូរ​បញ្ឈប់​ការទទួល​ទាន​អាហារ​មួយចំនួន ឬ​នៅ​ឆ្ងាយ​ពីស​ត្វ និង​ផ្កា​ដែល​អ្នក​ប្រតិកម្ម​ជាមួយ​។​

៤. ភាព​ចាស់​នៃ​វ័យ​
មនុស្ស​វ័យ​លើសពី ៥០ ឆ្នាំ​ចាប់ផ្ដើម​មាន​ភាពប្រែប្រួល​ផ្នែក​ខាង​ក្នុងនៃ​ត្រចៀក​។ ភាពប្រែប្រួល នេះ​អាច​បណ្ដាលឱ្យ​វិលមុខ​នៅពេល​ក្រោកឈរ​ក្រោយពេល​គេង​ខុស​ទីតាំង​។ ដូច្នេះ​ចូរ ព្យាយាម​ងើបឡើង​យឺតៗ​។ កុំ​ស្ទាក់ស្ទើ​នឹង​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ប្រសិនបើ​អាកា​រៈ​នេះ កើត មាន​ទៀងទាត់​។​

៥. ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​ទាប
ប្រសិនបើ​អ្នក​រំលង​ម៉ោង​អាហារ​ញឹកញាប់ ឬ​កំពុង​កើត​ជំងឺ​ទឹកនោមផ្អែម​នោះ​ជាតិ​ស្ករ​ក្នុង​ឈាម ប្រហែលជា​អាច​ថយចុះ​ទាប​ខុសធម្មតា​ហើយ​។ បន្ទាប់មក​រាងកាយ​និង​ខួរក្បាល​បាត់បង់​នូវ ថាមពល ឬ​ទទួលបាន​ថាមពល​មិន​គ្រប់គ្រាន់​ដែល​បណ្ដាលឱ្យ​កើតមាន​អាកា​រៈ​វិលមុខ​។ ប្រសិនបើ​ក្រោយ​ទទួលទាន​អាហារ​គ្រប់គ្រាន់​ហើយ​អាកា​រៈ​វិលមុខ​នៅតែ​មិន​បាត់​ទៅវិញ​សោះ ចូរ​កុំ​ស្ទាក់ស្ទើ​នឹង​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។​

៦. ផលប៉ះពាល់​នៃ​ថ្នាំ​មួយចំនួន
ថ្នាំ​មួយចំនួន​អាច​បង្ក​ឱ្យ​កើតមាន​អាកា​រៈ​វិលមុខ ពិសេស​ប្រភេទ​ថ្នាំ​ដែល​បញ្ចុះ​ជាតិ​ទឹក​ពី​ក្នុងរាងកាយ ឬ​ថ្នាំ​បញ្ចុះ​ទឹកនោម​។ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ប្រសិនបើ​អ្នក​ជួប ប្រទះ​អាកា​រៈ​វិលមុខ ក្រោយ​ប្រើប្រាស់​ថ្នាំ​ណាមួយ​។​

៧. សម្ពាធ​ឈាម​ចុះ​ទាប​
ករណី​ភាគច្រើន​នៃ​អាកា​រៈ​វិលមុខ គឺ​បណ្ដាលមកពី​បញ្ហា​សម្ពាធ​ឈាម​ចុះ​ទាប​។ ដូច្នេះ​អ្នក​មិនគួរ ប្រហែស​ចំពោះ​អាកា​រៈ​នេះឡើយ​ប្រសិនបើ​វា​កើតឡើង​ញឹកញាប់​។ ចូរ​ធ្វើ ការ​ពិនិត្យ​សម្ពាធ ឈាម​ឱ្យបាន​ត្រឹមត្រូវ​។​

៨. គាំងបេះដូង និង​ដា​ច់ស​សៃ​ឈាម​ខួរក្បាល
ប្រសិនបើ​អាកា​រៈ​វិលមុខ​មាន​អម​មកជា​មួយ​នូវ​អា​ការៈឈឺ​ទ្រូង ភាព​ខ្លី​នៃ​ដង្ហើម ចង្អោរ​ចង់​ក្អួត និង​ឈឺដៃ​នោះ​វា​អាចជា​រោគសញ្ញា​នៃ​បញ្ហា​ដាច់​ស​សៃ​ឈាម​ក្នុង​ខួរក្បាល ឬ​គាំងបេះដូង​ហើយ​។ ចូរ​ប្រញាប់​ទាក់ទង​ជាមួយ​គ្រូពេទ្យ​ជំនាញ​ភ្លាម​៕ ដោយៈ health.com.kh

ទីតាំងផ្សាយពាណិជ្ជកម្ម