​រថយន្ត​ពីរ​គ្រឿង​បុក​គ្នា​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់ ​រងរបួស​ធ្ងន់​៣​នាក់​

299
ចែករម្លែក

ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​គ្រោះថ្នាក់​ចរាចរណ៍​រវាងរ​ថ​យន្ត​ពីរ​គ្រឿង​បុក​គ្នា​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​១០២​និង​១០៣ ​ត្រង់ចំណុច​ភូមិ​ទី​៦ ​ឃុំ​ត្រែងត្រយឹង​ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ​ កាល​ពី​វេលា​ម៉ោង​៤​ទៀបភ្លឺ​ថ្ងៃទី​១១​ខែធ្នូ​ឆ្នាំ​២០១៩​។​

​មន្ត្រីនគរបាល​ស្រុក​ភ្នំស្រួច​បាន​ឲ្យ​ដឹងថា ​មុនពេល​កើតហេតុ​ គេ​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាកលិច​ស៊ិ​ស​RX300​ពណ៌​ទឹកមាស​ពាក់​ផ្លាកលេខ​ភ្នំពេញ​2L8495​។​ជិះ​មាន​គ្នា​៤​នាក់ ​ប្រុស​ពីរនាក់ ​ស្រី​ពីរនាក់​ អ្នកបើក​បរបាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​ ចំណែក​អ្នករួមដំណើ​ជាមួយ​រងរបួស​ធ្ងន់។ រ​ថ​យន្ត​មួយគ្រឿងទៀត​ម៉ាក​ហ្វុ​យ​ស៊ូ​ពណ៌​ត្រួយ​ចេក​ ពាក់​ផ្លាក​លេខ​ភ្នំពេញ​3E4694​ មាន​សណ្តោង​រ៉ឺ​ម៉ក​ពាក​ផ្លាកលេខ​ព្រះសីហនុ​4A2633 ​មិន​ស្គាល់​អត្តសញ្ញាណ​អ្នកបើកបរ​ ដឹក​កុង​តឺន័​រ ដែ​ល​បើកបរ​បញ្ច្រាសទិស​គ្នា​បុក​ពេញទំហឹង​ បណ្តា​ល​ជនរងគ្រោះ​ដែល​ជិះ​ក្នុង​រថយន្ត​លិច​ស៊ិ​ស​ស្លាប់​ម្នាក់​និង​រងរបួស​ធ្ងន់​៣​នាក់​ត្រូវបាន​រថយន្ត​អង្គភាព​ការពារ​កោះ​ឆ្នេ​រប្រចាំ​នៅ​ពេជ្រនិល​ដឹក​យកទៅ​សង្គ្រោះ​នៅឯ​មន្ទីរ​ពេ​ទ្រ​បង្អែក​ខេត្តកំពង់ស្ពឺ​។​ចំណែក​វត្ថុតាង​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕S/​Ha

ទីតាំងផ្សាយពាណិជ្ជកម្ម