តារាចម្រៀង អេឡិច ចាន់ត្រា មិន សូវបង្ហាញមុខក្នុងខ្សែភាពយន្តព្រោះហេតុផលមួយ

522
ចែករម្លែក

ដោយ៖ បញ្ញាសាស្រ្ត/ភ្នំពេញ៖មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា តារា ចម្រៀង អេឡិច ចាន់ត្រា មានភាពលេចធ្លោខ្លាំង មិនថាមុខជំនួញឬការងារសិល្បៈ នោះទេ ថ្វីត្បិតមិនសូវបានសម្តែងក្នុងខ្សែភាពយន្តដូចតារាប្រុសផ្សេងទៀតមែន ប៉ុន្តែអេឡិច ចាន់ត្រា បែជាទទួលបានការងារជាស្ពតពានិជ្ជកម្មផ្សេងៗទៀត ដែលគេប៉ាន់ប្រមាណថា ការថតស្ពតពានិជ្ជកម្មមួយៗនោះ បានធ្វើអោយអេឡិច បានទទួលកម្រៃប្រហាក់ប្រហែលនិងការសម្តែងក្នុងខ្សែភាពយន្តដូច្នោះដែរ។

ការលើកឡើងថា ហេតុអ្វីបានជាទស្សនិកជនមិនសូវបានជួបមុខ អេឡិច​ ចាន់ត្រា ក្នុងខ្សែភាពយន្តភាគឬ ក៏រឿងដុំបញ្ចាំងតាមរោងកុននានា ដូចតារាប្រុសផ្សេងទៀត ពោលគឺតារាចម្រៀង មុខកូនកាត់ចិនរូបនេះ មិនសូវមានពេលគ្រប់គ្រាន់សម្រាប់ អ្នក ដឹកនាំរឿងប៉ុន្មានទេ គឺរូបគេមមាញឹកនិងការងារជំនួញ ដែលជាប្រធានក្រុមតារា ចម្រៀង ALex Entertaiment ដែលចាំបាច់បំផុត ព្រោះមិនអាចខកខានការងារនេះ បានទេ អីចឹងហើយទើបអេឡិច ចាន់ត្រា តែងតែរបូតឱកាសជាតួសម្តែង។

ទោះជាយ៉ាងនេះក្តី អេឡិច បានប្រាប់ហើយថា សម្រាប់រឿងថតភាពយន្តពិតជា មិនសូវមានពេលមែន តែបើសម្តែងត្រឹមការថតខារ៉ាអូខេ ឬថតស្ពតពានិជ្ជកម្មគឺឆ្លៀត ពេល លោកថា ការថតរឿង គឺប្រើពេលយូរថ្ងៃ រឿងខ្លះយូរដល់រាប់ខែ អីចឹងលោកមិន សូវ មានពេលអោយអ្នកដឹកនាំ ហើយក្រុមការងារខ្លះក៏មិនអាចរងចាំពេល ត្រឹមតែ លោកមួយដែរ ដូច្នេះទើបលោកមិនសូវបង្ហាញខ្លួនក្នុងខែ្សភាពយន្តអោយអ្នកគាំទ្រ របស់លោកបានឃើញ។

អេឡិច ចាន់ត្រា បានប្រាប់ខ្លីៗថា ដោយសារតែមានការងារច្រើនសម្រាប់រៀបចំ ក្រុមតន្រ្តីរបស់លោក ដូច្នេះហើយទើបមិនអាចចោលបាន ព្រោះតែការគាំទ្រ របស់ ភ្ញៀវកិត្តិយស បានធ្វើអោយក្រុម ALex Entertaiment មានឱកាសរៀបចំក្នុងការ ប្រគុំតន្រ្តីតូចធំនានា ជាពិសេស អេឡិច តែងតែទទួលបានការទុកចិត្តពីសំណាក់ភ្ញៀវ កិត្តិយសធំៗ ប្រគល់អោយអេឡិច រៀបចំក្រុមតន្រ្តី ស្ទើរតែគ្រប់កម្មវិធី។ លោកថា ពិត ជាពេញចិត្តការយកចិត្តទុកដាក់បែបនេះ ដែលធ្វើអោយក្រុមរបស់លោក មានកេរិ៍្ត ឈ្មោះ ល្អរហូតដល់សព្វថ្ងៃ។

សូមរំលឹកថា តារាចម្រៀង អេឡិច ចាន់ត្រា មិនត្រឹមតែទទួលបានការគាំទ្រជាច្រើន ពីសំណាក់បងប្អូនក្នុងប្រទេសប៉ុណ្ណោះទេ តារាចម្រៀងសាច់សខ្ចីរូបនេះ ក៏ប្រមូលបាន អ្នកគាំទ្រ បានយ៉ាងច្រើនក្រាស់ក្រែលនៅក្រៅប្រទេសផងដែរ ជាក់ស្តែង អេឡិច ចាន់ត្រា តែងតែចេញទៅកើបលុយនៅក្រៅប្រទេសកំឡុងពេលដែល រដូវវស្សាក្នុង ប្រទេសកម្ពុជាចូលមកដល់៕