ការិយាល័យជំនាញបញ្ជូនជនសង្ស័យ​ម្នាក់ទៅតុលាការពាក់ព័ន្ធ​គ្រឿងញៀន

262
ចែករម្លែក

ដោយៈគ្រញូង/បាត់ដំបង ៖ ការិយាល័យជំនាញប្រឆាំងគ្រឿងញៀនខេត្តកាលពីព្រឹកថ្ងៃទី១១ ខែធ្នូ បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការពាក់ព័ន្ធគ្រឿងញៀន។ ជនសង្ស័យរូបនេះត្រូវបានសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលតាគ្រាមស្រុកបាណន់ចាប់ខ្លួនបាន នៅចំណុច ភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបងនៅរសៀល ថ្ងៃទី
៩ ខែធ្នូ ឆ្នាំ២០១៩។

លោក វរសេនីយ៍ទោ សុខ និមល នាយការិយាល័យស្ដីទី នៃការិយាល័យប្រឆាំង គ្រឿងញៀន បានឱ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ស៊ុក ផាត ហៅ ឆន ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅក្នុងភូមិ ឃុំខាងលើ។

ចំណែកវត្ថុតាងដែលដកហូតបានរួមមានថ្នាំញៀន ប្រភេទម៉ាទឹកកក ចំនួន១៤ថង់ ទម្ងន់៣,៨៦ក្រាមនិងម៉ូតូម៉ាក ឌ្រី ម ១គ្រឿង ដែលជា មធ្យោបាយ សម្រាប់ ដឹក ជញ្ជូន ថ្នាំញៀន។

បច្ចុប្បន្នសមត្ថកិច្ច នៃការិយាល័យប្រឆាំងគ្រឿងញៀនបានកសាងសំណុំរឿង ដើម្បី បញ្ជូនជនសង្ស័យខាងលើ ទៅកាន់សាលាដំបូង ខេត្តដើម្បីចាត់ការតាមនីតិវិធី៕B/