​សម្តេចនាយក​រដ្ឋមន្ត្រី​ទទួលយក​ដោយ​ការពេញចិត្ត​ចំពោះ​វឌ្ឍនភាព​របស់​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា​

1063
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុ ជា​បាន​ថ្លែង​កោតសរសើរ​និង​សំដែង​ការរីករាយ​ដោយបាន​ឃើញវឌ្ឍនៈភាព​នៃ​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា​ដែល​បាន​បណ្តុះបណ្តាល​ធនធាន​មនុស្ស​រហូតដល់​ជាង​៤ម៉ឺន​នាក់​ប្រកបដោយ​គុណភាព​ដែលជា​ផ្នែកមួយ​នៃ​ការចូលរួម​អភិវឌ្ឍន៍​ប្រទេសជាតិ។​សម្តេច​បាន​បន្តថា​សម្តេច​ពេញ​ចិត្តនឹង​ទទួលយក​លទ្ធផល​ដែល​សាកលវិទ្យាល័យ​សម្រេចបានក្នុង​រយៈពេល ១៧ ឆ្នាំ​មកនេះ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​កោតសរសើ​រ​នេះ​នៅក្នុង​ពិធី​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ថ្នាក់ បរិ​យាប​ត្រ​រង បរិ​យាប​ត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ និង បណ្ឌិត ដល់​និស្សិត​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា (CUS)​ចំនួន ៦,៧៦២ នាក់ នា​ព្រឹក​ថ្ងៃទី​១១ ខែធ្នូ​នៅ​មជ្ឈមណ្ឌល​ស​ន្និ បាត​និង​ពិ​ព័រ​ណ៌​កោះ​ពេជ្រ ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​សំដែង​ការរីករាយ​ថាស​ម្តេច​ពិតជា​មានការ​រីករាយ​ដោ យសារ​ថា​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា​នេះ​ក្រៅពី​មាន​ទីតាំង​ធំ​នៅ​រាជធានី​ភ្នំពេញ នៅមាន​សាខា​នៅតាម​បណ្តា​ខេត្ត​ចំនួន ៦ ទៀត ខេត្តកំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង និង កំពត ដែលជា​ការ ផ្តល់​បន្ថែម​ឲ្យ​និស្សិត​អាច​ទទួលបាន​ការសិក្សា​នៅតាម​ខេត្ត​តែម្តង​។​សម្តេច​បាន​បន្តថា​រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​គោលដៅ ខេត្ត​មួយ​សាកលវិទ្យាល័យ មួយ ក៏ប៉ុន្តែ​មកដល់ពេលនេះ​យើង​ទើបតែ​មាននៅ​ខេត្ត​មួយចំនួន​ប៉ុណ្ណោះ ។ប៉ុន្តែ​នៅពេល​សាកលវិទ្យាល័យ​រដ្ឋ​ទៅ​មិនទាន់​ដល់វិស័យ​ឯកជន​បាន​ពង្រីក សាខា​នូវតាម​បណ្តា​ខេត្ត​មួយចំនួន​មានឱកាស​ឲ្យ​យុវជន​ដែល​ទើប​ប្រឡង​ជាប់​មធ្យមសិក្សា​ទុតិយភូមិ​បាន​ចូល​សិក្សា​នៅ​ទីនោះ ។

​សម្តេច​បន្តថា​ហេតុដូចនេះ​ហើយ​បានជា​គេ​ឃើញថា​ចំនួន​និស្សិត​នៃ​សាកលវិទ្យាល័យ​ឯក ទេស​នៃ​កម្ពុ​ជាមាន​ចំនួន​ច្រើន​បើ​ប្រៀបធៀប​ទៅ​សាកលវិទ្យាល័យ​ដែលមាន​តែមួយ​ទី តាំងនៅ​រាជធានី​ភ្នំពេញ ។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ការ​អរគុណ​និង​កោតសរ សើរ​ចំពោះ​ក្រុមប្រឹក្សាភិបាល​និង​ថ្នាក់ដឹកនាំ​សាក ល​វិទ្យាល័យ​ទាំងអស់​ដែល​បាន​ខិតខំ​ដើម្បី​ធ្វើការ​វិនិយោគ​សម្រាប់​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ទាំង​នៅ​រាជធានី​ភ្នំពេញ និងតាម​បណ្តា​ខេត្ត​ដែល​ក្នុងនោះ​ក៏បានផ្តល់​ការងារ​ធ្វើ​ដល់​មនុស្ស​ប្រមាណ​ជាង ១,២០០ នាក់ ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានទទួល​យក​ដោយ​ការ​ពេគ​ចិត្ត​ជាមួយ​វឌ្ឍនភាព​នៃ​សាក លវិទ្យាល័យ​នេះ​ដែល​ក្នុង​នោះបាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​អំពី​អត្រា​នៃ​អ្នក​ដែល​ទទួលបាន​ការ ងារ​ធ្វើ​ក្នុងចំណោម​និស្សិត​ជ័យលាភី​ដែល​ត្រូវ​ទទួល​សញ្ញាបត្រ​នាពេលនេះ​បានបង្ហាញ​ថា​អ្នកមាន​ការងារ​ធ្វើ​ស្មើ​៩៦,៣០%​ដែល​កំពុង បំពេញការងារ​ក្នុង​មុខតំណែង​ផ្សេងៗ​ក្នុងនោះ​ស្ថាប័នរដ្ឋ ៣២,៨៣%, ឯកជន​៤១,៨៥%, អង្គការក្រៅរដ្ឋាភិបាល​ជាតិ​អន្តរជាតិ ១២,៦៧%,​និង អាជីវកម្ម ផ្ទាល់ខ្លួន​៨,៩៥% ។ សម្តេច​តេ​ជោ​បាន​បន្តថា​នេះ​ជា​ចំនួន​មួយ​គួរ​ឲ្យ​ពេញចិត្ត​សម្រាប់​ការបណ្តុះបណ្តាល​របស់​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា​ជា​ផ្នែក ដ៏​សំខាន់​សម្រាប់​អភិវឌ្ឍន៍​ប្រទេសជាតិ​របស់​យើង ។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អរគុណ​ចំពោះ​សាកលវិទ្យាល័យ​ដែល​បានផ្តល់​អាហារូប ករណ៍​ដល់​សម្តេច​ចាប់ពី​ឆ្នាំ ២០០៤ រហូតមកដល់​ឆ្នាំ ២០១៩-២០២០ មាន​ចំនួន ១៤៧៦ កន្លែង​ដែល​អាច​ឲ្យ​សម្តេច​មានលទ្ធភាព​ជួយ​ដល់​និស្សិត​ក្រីក្រ​ជ្សេ​ង​ទៀត​បាន​សិក្សា​ដោយ​មិន​បង់ថ្លៃ ។

​សមិទ្ធផល​ជា​ផ្លែផ្កា​និង​ជោគជ័យ​របស់​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា​គឺ​បានមកពី​ការយកចិត្តទុកដាក់​និង​ការខិតខំ​ប្រឹងប្រែង​ជាប្រចាំ​របស់​ក្រុមប្រឹក្សា ភិ​បាល​គណៈ​គ្រប់គ្រង​បុគ្គលិក និង សាស្ត្រាចារ្យ​ដែល​បានរួម​គ្នា​ក្នុង​ការកសាង​អភិវឌ្ឍន៍​លើកកម្ពស់​គុណភាព​អប់រំ​ឱ្យ​កាន់តែ​ប្រសើរ​ឡើងជា​លំដាប់​ពីមួយ ថ្ងៃ​ទៅមួយថ្ងៃ​។ ជាពិសេស​បានមកពី​កត្តា​សុខសន្តិភាព​និង​គោលនយោបាយ​ដ៏​ត្រឹមត្រូវ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ក្នុងការ​ផ្ដល់ឱកាស​ដល់​ផ្នែក ឯកជន​បាន​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​ធនធានមនុស្ស​។​

​លោក​បណ្ឌិត ស្តើង សុខុម ប្រធាន​ក្រុមប្រឹក្សាភិបាល​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា​មានប្រសាសន៍​ឲ្យ​ដឹងថា​និស្សិត​ដែល​ទទួល​សញ្ញាបត្រ​នៅពេលនេះ​មាន​ចំនួន​សរុប ៦,៧៦២ ​នាក់ក្នុងនោះ​នារី ២,៧៦១​នាក់ ។ និស្សិត​ដែល​ទទួល​សញ្ញាបត្រ​នេះ​មាន​ថ្នាក់​បរិញ្ញាបត្ររង ថ្នាក់​បរិញ្ញាបត្រ ថ្នាក់​បរិញ្ញាបត្រ ជាន់ខ្ពស់​និង​ថ្នាក់បណ្ឌិត ដែល​បានបញ្ចប់​ការសិក្សា​ក្នុង​ឆ្នាំ​សិក្សា​២០១៧-២០១៨ និង ឆ្នាំ​សិក្សា​២០១៨-២០១៩ កន្លងមកនេះ​នៅតាម​ទីតាំង​សាកល​វិទ្យា ល័យ​ក្នុង​រាជធានី​ភ្នំពេញ​និង​សាខា​តាម​ខេត្ត​ទាំង​៦​រួមមាន​ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និង ខេត្តកំពត​។​

​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា​គឺជា​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា​និង​ទទួលបាន​ជោគជ័យ​ខ្ពស់​លើ​ការបណ្តុះបណ្តាល​ធនធាន​បង្កើត​នូវ​ថាមពល​សម្រាប់ អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា។ដើម្បី​បំពេញតម្រូវការ​កំណើន​និស្សិ ត​ដែល​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​នោះសាកល​វិទ្យា​បាន​ពង្រីក​សាខា​កាន់តែច្រើន​ទាំង​ក្នុង​រាជធានី​ភ្នំពេញ​និង​នៅតាម​បណ្តា​ខេត្ត​។បច្ចុប្បន្ន​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុ​ជាមាន​ពីរ​ទីតាំងនៅក្នុង​រាជធានី​ភ្នំពេញ​និង​៦​សាខា​តាម​ខេត្ត​រួមមាន​៖ខេត្តកំពង់ ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង​និង​កំពត ។​ក្នុងនោះ​មាន​អាគារ​សិក្សា​សរុប ចំនួន​៩​អាគារ​,​មានប​ខ្ចប់​សិក្សា​និង​ការិយាល័យ​ចំនួន​៣០២​បន្ទប់​,​មាន​សាលសន្និសីទ​ចំនួន​៩, មាន​បណ្ណាល័យ​ចំនួន​៨,​មាន​បន្ទប់​បណ្ដុះបណ្ដាល ព័ត៌មាន វិទ្យា​ចំនួន ៩ បំពាក់​កុំព្យូទ័រ​ចំនួន​៥០៨​គ្រឿង LD Projectors ចំនួន​១៧៨​គ្រឿង​, និង​បរិក្ខារ ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ជាច្រើន​។ សាកលវិទ្យាល័យ​មាន​ក្រុម ប្រឹក្សា​ភិ​បាល គណៈ​គ្រប់គ្រង បុគ្គលិក និង សាស្ត្រាចារ្យ​ចំនួន ១,២០៥​នាក់ ក្នុងនោះ​នារី ១៩៨​នាក់​។​សាកលវិទ្យាល័យ​បាន​នឹង​កំពុង​បណ្តុះបណ្តាល​លើ ៥​មហាវិទ្យាល័យ​រួមមាន​៖ មហាវិទ្យាល័យ​សិល្បៈ​មនុស្សសាស្ត្រ និង​ភាសា​, មហាវិទ្យាល័យ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​,​មហាវិទ្យាល័យ​គ្រប់គ្រង​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​, មហាវិទ្យាល័យ វិស្វកម្ម​, និង មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​សង្គម និង​នីតិសាស្ត្រ​។ គិតពី​ឆ្នាំ​សិក្សា​២០០៣-២០០៤ ដល់​ឆ្នាំ​សិក្សា​២០១៨-២០១៩ កន្លងមកនេះ និស្សិត​គ្រប់​កម្រិត​បានបញ្ចប់​ការសិក្សា​សរុប​ចំនួន ៤០,៤៥៨​នាក់ មាន​នារី ១២,៣៣៦​នាក់ ហើយ​ក្នុង​ឆ្នាំ​សិក្សា​២០១៩-២០២០ នេះ និស្សិត​គ្រប់​កម្រិត កំពុង​សិក្សា​សរុប​ចំនួន ១៤,៧០៣​នាក់ មាន​នារី ៧,១០២​នាក់​។​

​លោក​បណ្ឌិត ស្តើង សុខុម បាន​គូសបញ្ជាក់ថា​ដើម្បី​កសាង​ឱ្យបាន​នូវ​ធនធានមនុស្ស​ប្រកបដោយ​គុណភាព​គុណ​តម្លៃ​និង​ជោគជ័យ​ឆ្នើម​សម្រាប់​សង្គម ជាតិ​សាកលវិទ្យាល័យ​បានកំណត់​នូវ​គោលការណ៍​គ្រឹះ​ក្នុងការ​ប្រតិបត្តិការ​ងា​រ​ប្រចាំថ្ងៃ​របស់ខ្លួន​ពោលគឺ​និស្សិត សាស្ត្រាចារ្យ បុគ្គលិក​សិក្សា ត្រូវ​រៀន ប​ង្រៀ ន ស្រាវជ្រាវ​និង​ផ្តល់​សេវាកម្ម​ប្រកបដោយ​គុណភាព សមត្ថភាព​វិជ្ជាជីវៈ​និង​បុគ្គលិក​លក្ខណសម្បត្តិ​ល្អ​ប្រពៃ​។ ពោល​មាន​ធនធានមនុស្ស​ល្អ គឺមាន​អ្វីៗ​ទាំង អស់ ដែល​ល្អ និង​ល្អ​ជាង​។​

​លោក​ប្រធាន​ក្រុមប្រឹក្សាភិបាល​សាកលវិទ្យាល័យ​បាន​អះអាងថា​ការបណ្តុះបណ្ដាល​បុគ្គល​ឱ្យ​ក្លាយជា​ធនធានមនុស្ស​ល្អ​មាន​សមត្ថភាព​ជំនាញ អត្ត​ចរិតល្អ អំណត់​ព្យាយាម សកម្ម​ការងារ គឺជា​ទង្វើ ប្រកបដោយ​កុសលធម៌ ដែល​សាកលវិទ្យាល័យ​ចាំបាច់​ត្រូវ​ខ្មីឃ្មាត​ប្តូរផ្តាច់​សម្រេច​ឱ្យបាន​ជោគជ័យ​ជូន​សង្គមជាតិ ស្របតាម​មគ្គុទ្ទេសក៍​ដឹកនាំ​ដ៍​ឆ្នើម​ប្រកប ដោយ​គតិបណ្ឌិត​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ​គឺ​មនុស្ស​ជា​អាទិភាព​ទី​១​នៃ​អភិក្រម​អាទិភាព​គោលនយោបាយ អភិឌ្ឍន៍​របស់​រាជរ​ដ្ឋា​ភិ​បាល​គឺ មនុស្ស ផ្លូវ ភ្លើង និង ទឹក​។​

​លោក​បណ្ឌិត​បានលើកឡើង​ផងដែរ​ថា​លទ្ធផល​និង​សមិទ្ធផល​សម្រេច​បានជា​ង​១៧​ឆ្នាំ កន្លងមកនេះ បានបង្ហាញ​យ៉ាងច្បាស់​អំពី​សមត្ថភាព លទ្ធភាព និង បទពិសោធន៍​ដែល​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុ​ជាមាន​គួបផ្សំ​នឹង​បណ្តា​ធនធាន​បម្រើឱ្យ​ការបង្រៀន រៀន ស្រាវជ្រាវ និង ដក​ពិសោធន៍ ត្រូវបាន​បំពាក់ បន្ថែម ជាប្រចាំ​បន្តបន្ទាប់ តាម​តម្រូវការ​ការងារ​ចាប់ពី​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​សម្ភារ​ឧបទេស​បច្ចេកវិទ្យា ឯកសារ​រឹង​-​ទន់​ដែល​កាន់តែ​សម្បូណ៌​និង​មានគុណ វុឌ្ឍិ​កាន់តែ​ល្អប្រសើ​ឡើង​។ ក្នុង​កិច្ចពង្រឹង និង ទាញយក​អត្ថប្រយោជន៍​ពី​លំហូរ​ចំណេះដឹង និង ឧ​ត្ត​ម្មា​នុ​វត្ត​ជំនាញ​ជាក់ស្តែង​សាកលវិទ្យាល័យ​តែង​បាន អញ្ជើញ​អ្នកជំនាញ​តាម​វិស័យ​ការងារ​ដែលមាន​បទពិសោធន៍​ជាច្រើន​មក​ធ្វើ​បាឋកថា សន្និសីទ សិក្ខាសាលា ជូន​និស្សិត​ជាប្រចាំ​និង​ក៏បាន​បញ្ជូន​និស្សិត​ចុះ កម្ម សិក្សា​ដល់​ការដ្ឋាន​ការងារ​ជាក់ស្តែង​តាម​កម្ម​វី​ធី​ជាក់លាក់​។​

​សាកលវិទ្យាល័យ​បានធ្វើ​កិច្ចសហប្រតិបត្តិការ​និង​បាន​ចុះ​អនុស្សរណៈ​យោគយល់​ជាមួយ​សាកលវិទ្យាល័យ និង​ស្ថាប័ន​បរទេស​ចំនួន​៥២​មកពី​កូរ៉េ​ខាង ត្បូង ចិន ជប៉ុន ថៃឡង់ អង់គ្លេស ហ្វីលីពីន បង់​ក្លា​ដេ​ស ម៉ាឡេស៊ី ឥណ្ឌា ឥណ្ឌូនេស៊ី អាឡឺម៉ង់ វៀតណាម និង អ៊ីស្រាអែល​ជាដើម​ដោយបាន​បញ្ជូន សាស្ត្រាចារ្យ និង​និស្សិត ទៅ​សិក្សា វគ្គ​វែង និង​កម្មសិក្សា​ខ្លីៗ ព្រមទាំង​បានទទួល​និស្សិត​បរទេស​មក​ផ្លាស់ប្តូរ​ការសិក្សា ជាមួយ​និស្សិត​សាកលវិទ្យាល័យ ឯកទេស នៃ​កម្ពុជា ផងដែរ​។​

​ដើម្បី​ជួយ​និស្សិត​ងាយស្រួល​រក​កន្លែង​ហាត់​ការធ្វើ​កម្មសិក្សា​ការងារ​ស្ម័គ្រចិត្ត និង​រក​ការងារ​ធ្វើ សាកលវិទ្យាល័យ បាន​ចុះ​អនុស្សរណៈ​យោគយល់​ជាមួយ បណ្តា​ក្រុមហ៊ុន​និង​ស្ថាប័ន​ក្នុងស្រុក ចំនួន​៥៣២ ហើយនឹង​បន្ត​ជំរុញ​ឱ្យបាន​កាន់តែ​ទូលំទូលាយ​បន្ថែមទៀត​។ ជាមួយគ្នានេះ​សាកលវិទ្យាល័យ​តែង​បាន ចូលរួម​វេទិកា និង សន្និសីទ​អន្តរជាតិ ធំៗ​ក្នុង​វិស័យ​អប់រំ មាន​ជាអាទិ៍ សន្និសីទ​ប្រចាំឆ្នាំ​ស្តីពី​អ្នកដឹកនាំ​អាជីព​ក្នុង​វិស័យ​អប់រំ នៃ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក QS-APPLE, វេទិកា​ថ្នាក់ដឹកនាំ​សាកលវិទ្យាល័យ​ប្រចាំ​តំបន់​អាស៊ី AUPF និង សិក្ខាសាលា​ស្តីពី​ការធានា​គុណភាព​អប់រំ​របស់​បណ្តាញ​សាកលវិទ្យាល័យ​ប្រចាំ តំបន់ អាស៊ីអាគ្នេយ៍ AUN-QA ជាដើម ៕

​ ​ ​

ទីតាំងផ្សាយពាណិជ្ជកម្ម