​អាវុធហត្ថ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​លួច​រថយន្ត​

327
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​នៅ​ថ្ងៃទី​១០​ខែធ្នូ​ឆ្នាំ​២០១៩​នៅ​ចំណុច​បន្ទប់​ជួល​លេខ​១១​ស្ថិត​ក្នុងភូមិ​ថ្មគោល​១​សង្កាត់​ចោមចៅ​១​ខណ្ឌ​ពោធិ៍​សែន​ជ័យ​កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​លួច​រថយន្ត​១​គ្រឿង​ម៉ាក HYUNDAI MIGHTY(​ប្រភេទ​ដឹកទំនិញ ២.៥​តោន​)​ព​ណ៍ស ផលិត​ឆ្នាំ​២០០៥ ។​

​ការស្រាវជ្រាវ​រហូត​កំណត់​មុខសញ្ញា​និង​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​គឺធ្វើឡើង​តាម​បណ្តឹង​របស់​ជនរងគ្រោះ​ឈ្មោះ​ខា​ស្រីអូន​ភេទ​ស្រី​អាយុ​៣៧​ឆ្នាំ​ដែល​បាន​បាត់​រថយន្ត​ដូច​ភិនភាគ​ខាងលើ​កាលពី​យប់​ថ្ងៃទី​៦​ខែធ្នូ​ឆ្នាំ​២០១៩​នៅ​ចំណុច​ក្រោយ​រោងចក្រ​កាណាឌីយ៉ា​ម្តុំ​លក់​ទឹកត្នោតជូរ​ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​តាម​វិធានការ​ជំនាញ​របស់​អា​វុ​ធ​ហត្ថ​រាជធានី​ភ្នំពេញ ជនសង្ស័យ​បាន​សារភាពថា រូបគេ​មានឈ្មោះ អែម ចាន់​ឌី អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ បច្ចុប្បន្ន​សា្ន​ក់នៅ​បន្ទប់​ជួល ក្នុងភូមិ​ថ្មគោល​១ សង្កាត់​ចោមចៅ​១​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​លួច​យក​រថយន្ត​ពិតប្រាកដ​មែន​។​ដោយ​ធ្វើ​សកម្មភាព​តែម្នាក់ឯង​ប៉ុណ្ណោះ​នៅពេល​លួចបាន​ខ្លួន​បាន​យក​រថយន្ត​មក​ផ្លុ​ង​ចោល​នៅ​ដី​ទំនេរ​មួយកន្លែង​ខាងកើត​វត្ត​អង្គ​តា​មិញ​។
​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវបាន​បញ្ជូនទៅ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ផ្តន្ទាទោស​តាម​នីតិវិធី​ច្បាប់​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម