កូន​ផ្សោត​មួយ​ក្បាល​ទៀតហើយ បានកើត​ក្នុង​នៅ​អន្លង់​ផ្សោត​កាំ​ពី​

443
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ កូន​ផ្សោត​មួយ​ក្បាល​ទៀតហើយ កើត​នៅ​អន្លង់​ផ្សោត​កាំ​ពី ស្ថិតក្នុង​ភូមិ​សំបុក ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ កាលពី​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៩​។ កូន​ផ្សោត ទើប​កើត​ថ្មី​មួយ​ក្បាល​នេះ ត្រូវបាន​ក្រុម​ស្រាវជ្រាវ នៃ​អង្គការ WWF-​កម្ពុជា រដ្ឋបាល​ជលផល និង​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តក្រចេះ និង​ស្ទឹងត្រែង​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​បាន​ប្រទះឃើញ​ខណៈដែល​ក្រុមការងារ​កំពុង​ចុះ​បំពេញការងារ​ត្រួតពិនិត្យ សកម្មភាព​នេសាទ​ខុសច្បាប់ ក្នុង​តំបន់​ការពារ​សត្វ​ផ្សោត​។​


​បន្ទាប់ពី​បាន​ប្រទះឃើញ​វត្តមាន​កូន​ផ្សោត​ទើប​កើត​ថ្មី​នោះ ក្រុមការងារ បាន​អង្កេត​ពី​សកម្មភាព​ក្នុង​ក្រុម​ហ្វូង​ផ្សោត​ធំ ដែលមាន​កូនតូច​នៅ​ជាមួយ និង ថតរូប​កូន​ផ្សោត​ថ្មី​នោះ និង​មេ​រប​ស់វា​។ កូន​ផ្សោត ទើប​កើត​ថ្មី​នោះ មាន​អាយុ​ប្រហែលជា​មួយថ្ងៃ​ហើយ នៅក្នុង​ក្រុម​ហ្វូង​ផ្សោត​ធំ ដែលមាន​ចំនួន​ប្រមាណ​ជា ប្រាំពីរ​ក្បាល​។​


​កូន​ផ្សោត​ដែល​បាន​ប្រទះឃើញ​ថ្មី​នេះ គឺជា​កូន​ផ្សោ​តទី​១៣ ហើយ ដែល ត្រូវបាន​កត់ត្រា​ថា បានកើត​នៅក្នុង​ឆ្នាំ​២០១៩ ចាប់ពី​ខែមករា រហូតដល់​ខែធ្នូ នេះ ដោយ​ក្នុងនោះ កូន​ផ្សោត​ចំនួន​ប្រាំមួយ​ក្បាល ត្រូវបាន​កត់ត្រា​ថា បាន កើត នៅក្នុង​ខេត្តស្ទឹងត្រែង និង​កូន​ផ្សោត​ចំនួន​ប្រាំពីរ​ក្បាល ត្រូវបាន​កត់ត្រា ថា បានកើត​នៅក្នុង​ខេត្តក្រចេះ​។​


​កូន​ផ្សោត​កើត​ថ្មី និង​កំណើន​ចំនួន​សត្វ​ផ្សោត ជា​លទ្ធផល​ដែល​ឆ្លុះ​ប​ញ្ជាំ​ង​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​នៃ​ការអភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ​រវាង​រដ្ឋបាល​ជលផល ខណ្ឌ​រដ្ឋបាល​ជលផល ខេត្តក្រចេះ និង​ស្ទឹងត្រែង​អង្គការ WWF-​កម្ពុជា សហគមន៍ និង​ដៃគូ​ពាក់ព័ន្ធ​នានា​៕srn

ទីតាំងផ្សាយពាណិជ្ជកម្ម