​ឃាត់ខ្លួន​អ្នកបើកបរ​៤​នាក់​មាន​សារធាតុ​ញៀន

246
ចែករម្លែក

ដោយ​៖​ឆាយា​នាថ​/​ភ្នំពេញ​៖​កាលពី​ព្រឹក​ថ្ងៃទី​១១​ខែធ្នូ​ឆ្នាំ​២០១៩​លោក​ណុប​ផា​អភិបាលរងខណ្ឌ​ច្បារអំពៅ​ដឹកនាំ​កម្លាំងចម្រុះ​ទៅលើ​អ្នកបើកបរ​ស្វែងរក​សារធាតុ​ញៀន​នៅមុខ​វត្ត​ចំប៉ា​ផ្លូវជាតិ​លេខ​១​សង្កាត់​ក្បាលកោះ​ខណ្ឌ​ច្បារអំពៅ​។​លោក​ណុប​ផា​បាន​ថ្លែងថា​ដោយសារ​តែមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឱ្យ​បាត់បង់​មនុស្ស​ជាច្រើន​នាក់​ហើយ​។​

​ក្នុងនោះ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​អ្នកបើករថយន្ត​យកទៅ​ពិនិត្យឃើញថា​អ្នកបើក​យន្ត​ភាគច្រើន​គឺ​សុទ្ធ​តែមាន​សារធាតុ​ញៀន​។​ដូច្នេះ​លោក​បាន​ដឹកនាំ​កម្លាំងចម្រុះ​ដើម្បី​ត្រួតពិនិត្យ​និង​ស្វែងរក​សារធាតុ​ញៀន​ដើម្បី​កាត់បន្ថយ​ភាពគ្រោះថ្នាក់​ចរាចរណ៍​ដោយ​យថាហេតុ​។​
​លោក​បាន​បន្តទៀតថា​មិន​ត្រឹមតែ​ត្រួតពិនិត្យ​នូវ​សារធាតុ​ញៀន​នោះទេ​លោក​បានឱ្យ​អ្នកបើកបរ​រថយន្ត​ធំ​ដែលមាន​បិត​ស្គុ​ត​ពណ៌​ខ្មៅ​នៅលើ​កញ្ចក់​ឬក៏​បាន​វាង​នន​នៅមុខ​កញ្ចក់​លោក​នឹង​ឱ្យ​បក​ចេញ​នឹង​វាំងនន​ចេញ​ដើម្បី​ស្រួល​ងាយ​មើលទៅ​ខាងមុខ បើសិនជា​ទុក​របស់​ទាំងនោះ​គឺ​បាន​មើលមិនឃើញ​ទេ​។​

​ដោយឡែក​លោក​ឡូ​ភារ​ម្យ​អធិការរង​ខណ្ឌ​ច្បារអំពៅ​ទទួល​ផែន​គ្រឿងញៀន​បាន​ថ្លែងថា​ក្នុងការ​ត្រួតពិនិត្យ​ឆែកឆេរ​អ្នកបើកបរ​រថយន្ត​ស្វែងរក​នូវ​សារធាតុ​ញៀន​នេះ​កម្លាំង​សមត្ថកិច្ច​ឱ្យឃើញថា​ឃាត់​រថយន្ត​ចំនួន​៥៧​គ្រឿង​។​រកឃើញ​អ្នកបើកបរ​រថយន្ត​ដែលមាន​សារធាតុ​មាន​ជាប់​ក្នុង​ខ្លួន​៤​នាក់​និង​ឃាត់ខ្លួន​យកមក​សួរ​នាំនៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ​និង​បញ្ជូនទៅ​មណ្ឌល​កែប្រែ​ដើម្បី​បន្សាប​គ្រឿងញៀន ។ ចំណែក​រថយន្ត​ត្រូវ​ប្រគល់ឱ្យ​ថៅកែ​ក្រុមហ៊ុន​វិញ ៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ