​ផ្អាក​ការចុះអនុវត្ត​សាលដីកា​រុះរើ​ផ្ទះ​ស្ត្រី​លក់​អេតចាយ​នៅ​ក្រុង​ស្វាយរៀង​

298
ចែករម្លែក

​វ៉ៃ​កូ​/​ស្វាយរៀង​៖​លោក​គង់​ច​ន្ទ័​ខេ​ម​រិ​ទ្ធ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង​បាន​ដឹកនាំ​ក្រុម​អ្នកអនុវត្ត​សាល​ក្រុម​នៃ​សាលាដំបូង​ខេត្តស្វាយរៀង​កាលពី​រសៀល​ថ្ងៃទី​១១​ធ្នូ​២០១៩​នៅផ្ទះ​របស់​ជនរងគ្រោះ​ឈ្មោះ​តន់​ថាវ​រី​អ្នកលក់​អេតចាយ​ស្ថិតនៅ​ភូមិ​កៀង​សាំង​សង្កាត់​ស្វាយរៀង​ក្រុង​ស្វាយរៀង​។​

ត្រូវបាន​ផ្អាក​នៅវេលា​ម៉ោង​៣​និង​១០​នាទី​រសៀល​ដោយ​គ្មាន​អាជ្ញាធរ​និង​មន្ត្រី​សុរិយោដី​ចូលរួម​គឺមាន​តែ​លោក​ព្រះរាជអាជ្ញា​និង​សមត្ថកិច្ច​នគ​បាល​ជាង​២០​នាក់​ប៉ុណ្ណោះ​។​ជាពិសេស​រក​អ្នក​បង្ហាញ​ព្រំប្រទល់​ដី​មិនទាន់បាន​ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ​ដែល​មក​ចូលរួម​ជាច្រើន​នាក់​ប្រាប់​ថាប​ណ្ណ័​សំគាល់​សិទ្ធិ​ដែល​ដើមបណ្តឹង​យកមក​អះអាង​នេះ​គឺ​នៅ​ទីតាំង​ផ្សេង​ដូច្នេះ​ត្រូវ​ផ្អាក​លើក​ពេល​ទៅ​ថ្ងៃក្រោយ​។​

​ទាក់ទិន​ករណីនេះ​ដែរ​លោក​គង់​ច​ន្ទ័​ខេ​ម​រិ​ទ្ធ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បាន​មានប្រសាសន៍ថា ការអនុវត្ត​សាល​ដិ​កា​នេះ​ត្រូវ​ផ្អាក​ដោយសារ​រក​អ្នក​នៅ​ព្រំប្រទល់​មិនទាន់បាន​គ្រប់​ម្យ៉ាង​អាជ្ញាធរ​ក្រុង​និង​មន្ត្រី​សុរិយោដី​អត់​មក​ចូលរួម​។​ដូច្នេះ​ត្រូវ​ផ្អាក​សិន​លើក​ទៅ​ថ្ងៃក្រោយ​ហើយ​បើ​កូនបំណុល​ចង់បាន​យុត្តិធម៌​សូម​រក​មេធាវី​ដាក់សំណើរ​ទៅ​តុលា​ការសុំ​ទាស់​និង​សើរើ​សំណុំរឿង​ឡើងវិញ​។​

​ចំណែក​ស្ត្រី​ពី​នាក់​បងប្អូន​និង​កូន​អំពាវនាវ​សុំ​ឲ្យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​ជួយ​អន្តរាគមន៍​រក​យុត្តិធម៌​ក្នុង​រឿង​ទម្នាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​រយៈពេល​១៨​ឆ្នាំនេះ​និង​សុំ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​មេត្តា​ផ្តល់​មេធាវី​របស់​សម្តេច​មក​ការពារ​ក្តី​ខាងលើនេះ​ដល់​ជនរងគ្រោះ​ដោយ​ជនរងគ្រោះ​ក្រីក្រ​គ្មាន​លទ្ធភាព​រក​មេធាវី​ទេ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម