អ៊ឹម ជីវ៉ា ធ្វើ​ខួបកំណើត​ធំ​ជាង​មុន​និង​ចែកទាន​ក៏​ច្រើន​គួរសម​ដែរ​

482
ចែករម្លែក

​ភ្នំពេញៈ កាលពី​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៩ លោក អ៊ឹម ជីវ៉ា បានរៀបចំ​ពិធី​ខួបកំណើត​ធំ​ជាង​មុន ដោយមាន​ភ្ញៀវ​យ៉ាងច្រើន​ចូលរួម​។​លោក​ក៏​យក​ឱកាស​នេះ​ធ្វើបុណ្យ​ចែកទាន​ដល់​អ្នក​អត់​ខ្វះខាត អ្នកជំងឺ និង​ក្មេង​កំព្រា​ជាច្រើន​នាក់​។​

​លោក អ៊ឹម ជីវ៉ា បាន​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹងថា ថ្ងៃនេះ​ជា​ថ្ងៃ​ខួបកំណើត​របស់ខ្ញុំ​ខ្ញុំ​សូម​បរិច្ចាគ​ថវិការ បន្តិចបន្តួច​ចំនួន​ប្រាំបី​លាន​រៀល​ជូន​ចំពោះ​កុមារកំព្រា ចាស់ជរា និង​អ្នកជំងឺ​ក្រីក្រ​ខ្វះខាត​ដែល កំពុង​សំរាក​ព្យាបាល​នៅ​មន្ទី​ពេទ្យមន្ទី​ពេទ្យ​រុស្សី​ចំនួន ២០០​នាក់​ដោយ​ទទួលបាន​នូវ​អាហារ វ​ថិ​កា និង​ភេសជ្ជៈ​ការបរិច្ចាគ​ដើម្បី​សម្រន់​នូវ​ការ​ត្រូវការ​។​

​ធ្លាប់ជា​អតីត​សមាជិក​ក្រុមប្រឹក្សាភិបាល​សមាគម​សិ​ល្បករ​ខ្មែរ​រូបលោក​បាន​និយាយថា​ការបរិច្ចាគ បែបនេះ​មិនមែនជា​លើកទីមួយ​ទេ​សម្រាប់​ខ្ញុំ ។​គឺ​ខ្ញុំ​ធ្វើជា​រៀងរាល់ឆ្នាំ​បើទោះបី​នេះ​ជា​ថវិកា បន្តិចបន្តួច តែ​ខ្ញុំ​ចង់​ឲ្យ​បងប្អូន​យើង​ដែលមាន​ធនធាន​ច្រើន​និង​មធ្យម​ចេះ​ជួយ​ចែករំលែក​គ្នា​ជូន អ្នកជំងឺ​អ្នកក្រីក្រ​គឺជា​ការល្អ​បំផុត កុំ​ចាំ​ដល់​តែមាន​បាន​ច្រើន​បាន​ជួយ​មានន័យថា​យើង​មាន លទ្ធភាព​ប៉ុណ្ណា​គឺ​ជួយ​ប៉ុណ្ណឹង ។

​លោក​បន្តថា “​ខ្ញុំ​ក៏​សូម​អរគុណ​ដល់​លោកគ្រូ​អ្នកគ្រ​ពេទ្យ​នៅ​មន្ទី​ពេទ្យ​រុស្សី​ដែល​បាន​ជួយ​សម្រប សម្រួល​ក្នុង​ការចុះ​ចូ​ែ​ក​អំណោយ​នៅថ្ងៃនេះ​ផងដែរ​ក្នុងនោះ​ក៏​សូម​ថ្លែងអំណរគុណ​ដល់ ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា លោក​លោកស្រី អ្នកនាង​កញ្ញា ទស្សនិកជន​និង​បងប្អូន សិល្បករ​សិល្បការ​នី​ទាំងអស់​ដែល​ចូលចិត្ត​អាណិត​ស្រឡាញ់​ខ្ញុំបាទ គាំទ្រ​ខ្ញុំបាទ​។ ខ្ញុំបាទ មានតែ​ម្រាមដៃ​ដប់​និង​ការ​អោនលំទោន​គោរព​បងប្អូន​ទេ​ដែល​តែងតែ​រាប់អាន​អាណិត ស្រឡាញ់​ខ្ញុំបាទ​”​។

​សូមបញ្ជាក់​ផងដែរ​ថា ថ្ងៃ​ខួបកំណើត​របស់​តារា​មាន​ប្រជាប្រិយ​ក្នុង​ចង្កោម​សិល្បៈ និង​លើ ហ្វេ​ស​ប៊ុ​ក​រូបនេះ បានរៀបចំ​ពិធី​ខួបកំណើត​យ៉ាង​ធំ​ដោយ​ម៉ៅ​ផ្តាច់​ភោជនីយដ្ឋាន​វី​ហ្វ្រេ​ន​បឹង ត្របែក​ទាំងមូល អញ្ជើញ​ភ្ញៀវ​និង​អ្នកសិល្បៈ​យ៉ាងច្រើន ស្ទើរ​គ្មាន​កន្លែង​អង្គុយ កាលពី​យប់ ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៩​។ មាន​វត្តមាន​តារា​ល្បីៗ​និង​សិល្បករ​ជើងចាស់​ជាច្រើន​ចូលរួម សូម្បី​ម្ចាស់​ផលិតកម្ម​ភាព និង អ្នកដឹកនាំ​រឿង​ក៏មាន​វត្តមាន​ចូលរួម​អបអរ​កម្មវិធី​លោក អ៊ឹម ជីវ៉ា​។ ប៉ុន្តែ​ក្នុង​កម្មវិធី​នោះ មិនមែន​វត្តមាន​ប្រធាន​សមាគម​សិល្បករ​ខ្មែរ អ្នកនាង ច​ន ច័ន្ទ​លក្ខិណា និង​ស្វាមី​នាង​លោក ហេង ឡុង ចូលរួម​ឡើយ ខណៈ​ទើប​បញ្ចប់​ជម្លោះផ្ទៃក្នុង​នៃ​សមាគម រហូត​ប្តឹងផ្តល់​គ្នា​ឡើង​កក្រើក​ដល់​ថ្នាក់ដឹកនាំ​៕ ដោយៈ បូ​រិ​ន​

ទីតាំងផ្សាយពាណិជ្ជកម្ម