ឃី​លៀន អឹម​បា​ប៉េ មិន​សប្បាយ​ចិត្តនឹង​ក្លិប PSG និង​មិន​បន្ត​កិច្ចសន្យា​ទេ ទោះបីជា​ផ្តល់​២១ លាន​ផោន​ក្នុង​មួយ​រដូវ​កាល​ក៏ដោយ​

332
ចែករម្លែក

កីឡាករ ឃី​លៀន អឹម​បា​ប៉េ (Kylian Mbappe) មិនបាន​បង្ហាញ​ចេតនា​ចុះកិច្ចសន្យា​ថ្មី​ជាមួយ​ក្លិប PSG ទេ ខណៈពេល​ក្លិប​រៀល​ម៉ា​ឌ្រី​ត​( Real Madrid) កំពុង​នាំមុខគេ​ក្នុងការ​សម្រេច​កិច្ច ព្រមព្រៀង​ផ្ទេរ​ខ្សែប្រយុទ្ធ​ដែល​គេ​ចង់បាន​បំផុត​រូបនេះ​។

​ក្លិប PSG អន្ទះសារ​ចង់​បញ្ចុះបញ្ចូល​កីឡាករ​វ័យ​២០​ឆ្នាំ​រូបនេះ ឲ្យ​បន្ត​កិច្ចសន្យា​ថ្មី​លើសពី​ឆ្នាំ ២០២២ ហើយ​គ្មាន​បំណង​ធ្វើ​ការចរចា​ជាមួយ​ក្លឹប​ណាមួយ​នៅ​រដូវក្តៅ​ឆ្នាំក្រោយ​នេះ​ទេ​។

​ប៉ុន្តែ​តាម​សេចក្តីរាយការណ៍​របស់​កាសែត​អេ​ស្ប៉ា​ញ Marca ថា ក្លិប PSG មានការ​លំបាក​ក្នុងការ គ្រប់គ្រង​មហិច្ឆតា​របស់ អឹម​បា​ប៉េ ហើយ​បារម្ភ​អំពី​ឥរិយាបថ​របស់​កីឡាករ​រូបនេះ​នៅពេល​ថ្មីៗ នេះ​។

​អឹម​បា​ប៉េ ត្រូវបាន​ប្តូរ​ចេញ​ដោយ​គ្រូបង្វឹក ថូ​ម៉ាស ទូ​ចេ​ល (Tomas Tuchel) ក្នុង​ពីរ​ប្រកួត​ចុង ក្រោយ​ជាមួយ​ក្រុម Nantes និង​ក្រុម Montpellier ដោយ​បញ្ចេញ​ប្រតិកម្ម​ទាំងពីរ​លើក​ផងដែរ​។

​សកម្មភាព​បែបនេះ​ត្រូវបាន​គេ​បកស្រាយ​ថា ជា​សញ្ញា​ប្រាប់​ដល់​គ្រូបង្វឹក​និង​ក្លឹប PSG និង​ថ្នាក់ ដឹកនាំ​ថា កុំ​រារាំង​ខ្លួន​ឲ្យ​សោះ​។

​ក្លិប Real Madrid មិនបាន​បង្ហាញ​អាថ៌កំបាំង​ពី​ចេតនា​របស់ខ្លួន​ក្នុងការ​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ អឹម​បា​ប៉េ នោះទេ ដោយ​ចាត់​ទុ​កីឡាករ​រូបនេះ​ជា​ខ្សែប្រយុទ្ធ​ម្នាក់​ក្នុងចំណោម​ខ្សែប្រយុទ្ធ ឆ្នើម​បំផុត​ក្នុង​ពិភពលោក បើទោះបីជា​កីឡាករ​រូបនេះ​នៅ​វ័យក្មេង​ក៏ដោយ​។ នៅពេលណា​មាន ឱកាស​មកដល់ ក្លិប Real Madrid នឹង​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​។​

​ក្លឹប​យក្ស​បារាំង PSG បាន​ព្យាយាម​ប្រាប់ អឹម​បា​ប៉េ ថា ខ្លួន​បាន​ស្ថិតនៅ​ជាមួយ​ក្លិប​ជោគជ័យ មួយ​ដែល​គ្រោង​នឹង​ឈ្នះ​ពាន​ឆេ​ម​ពាន​លី​ក ហើយ​ថា ខ្លួ​នឹង​ក្លាយជា​កំពូល​កីឡាក​របស់​ក្លិប​នេះ​។

​អឹម​បា​ប៉េ ដែ​លើក​ពាន​វើ​ល​ខាប់​ជាមួយ​ក្រុម​បារាំង​កាលពី​ឆ្នាំមុន​នោះ អន្ទះសា​ចង់​លើក ពាន​ឆេ​ម​ពាន​លី​ក​ជា​លើកដំបូង ហើយ​ជឿថា ពាន​នេះ​គឺជា​ផ្លូវ​មួយ​ដែល​ឆ្ពោះទៅ​រកពាន បាល់​មាស សម្រាប់​កីឡាករ​ឆ្នើម​បំផុត​ក្នុង​ពិភពលោក​។ ​

​ក្លិប PSG ត្រៀម​កិច្ចសន្យា​ដែលមាន​ទឹកប្រាក់ ២១​លាន​ផោន​កាត់​ពន្ធ​រួច​ក្នុង​មួយ​រដូវ​កាល ហើយ​បន្ត​ដល់​ឆ្នាំ ២០២៥៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ឃី​លៀន អឹម​បា​ប៉េ (Kylian Mbappe)

ទីតាំងផ្សាយពាណិជ្ជកម្ម