បុរស​ម្នាក់​ភ័យ​ស្ទើរ​សន្លប់ ពេល​ចូល​បន្ទប់ទឹក​ទាញ​បាន​តេន​ញ៉ាម​ហា​វែង​ចេញពី​គូទ​

676
ចែករម្លែក

បុរស​ម្នាក់​នៅ​ប្រទេស​ថៃ តក់ស្លុត​យ៉ាងខ្លាំង នៅពេល​គាត់​ចូល​បង្គន់​បត់ជើងធំ ហើយ​ចាប់ទាញ បាន​តេន​ញ៉ា (tapeworm) រស់​មហា​វែង​ចេញពី​គូទ​របស់គាត់​។
​ ​
លោក គ្រី​ត​សា​ដា រ៉ាត់​ប្រា​ឈូ​ម (Kritsada Ratprachoom) វ័យ ៤៤ ឆ្នាំ​ដែលជា​អ្នក​ថតរូប Freelance (​មិន​ចំណុះ​ស្ថាប័ន​) មកពី​ខេត្ត​យូ​ដុន ថា​នី (Udon Thani) ប្រទេស​ថៃ ភាគ​ឦសាន បាន​ជូន​កូន​ទៅ​សាលា ហើយ​ចៃដន្យ​ឈឺពោះ​តាមផ្លូវ​ក៏​ឈាង​ចូល​បន្ទប់ទឹក​។​
​ ​
នៅពេល​គាត់​បត់ជើងធំ​រួច គាត់​ហាក់​មាន​អារម្មណ៍​ដូចជា​មាន​អ្វី​នៅជាប់​គូទ​របស់គាត់​នៅឡើយ​។ ដោយ​ការងឿងឆ្ងល់ ពេលនោះ​គាត់​បាន​លូកដៃ​ចាបទាញ ទើប​ដឹងថា​វា​ជា​តេន​ញ៉ា ដែលមាន​ប្រវែង​រហូតដល់​ទៅ ១០ ម៉ែត្រ​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​។
​ ​
ក្រោយពេល​ទាញ​ចេញ​អស់ គាត់​បានដាក់​តេន​ញ៉ា​លើ​ធុង​ទឹក​បង្គន់​ហើយ​ស្រាប់តែ​តេន​ញ៉ា នោះ​វារ​រវើក​គួរឱ្យខ្លាច​។ ចុងបញ្ចប់ គាត់​ក៏​ចុច​ទឹក​បង្គន់​ឱ្យ​វា​ទៅតាម​ទឹក​ទាំង​អារម្មណ៍​ភិតភ័យ​៕ ប្រែ​សម្រួលៈ​ខុម

ទីតាំងផ្សាយពាណិជ្ជកម្ម