របៀប​ប្រើប្រាស់​ខ្ទឹមស​ព្យាបាល​ជំងឺ​ផ្តាសាយ និង​ក្អក​ក្នុង​រដូវ​ធ្លាក់​ខ្យល់​

836
ចែករម្លែក

​បញ្ហា​មួយ​ដែល​មនុស្ស​យើង​ជួប​ញឹកញាប់​បំផុត​ក្នុង​រដូវ​ធ្លាក់​ខ្យល់ ឬរ​ងារ​នោះ​គឺ​ជំងឺ​ផ្តាសាយ និង​ក្អក​តែម្តង​។ ដោយសារតែ​ក្នុង​ធាតុអាកាស​មួយ​នេះ​មាន​មេរោគ​ផ្តាសាយ​ច្រើន​ផង ដូច្នេះ​វា ក៏​ពិបាក​ក្នុងការ​ព្យាបាល​ការ​ផ្តាសាយ និង​ក្អក​រដែរ​។​ដូច្នេះ​យក​ល្អ​គួរតែមាន​ថ្នាំ និង​វិធី​ព្យាបាល ដោយ​ខ្លួនឯង​ក្នុងផ្ទះ​ជាការ​ស្រេច ជាពិសេស​សម្រាប់​អ្នក​ដែលមាន​បញ្ហា​ផ្លូវដង្ហើម​តែម្តង​។ ជំងឺ​ផ្តាសាយ និង​ការ​ក្អក​ច្រើនតែ​មិន​បង្ក​គ្រោះថ្នាក់​អ្វី​ឡើយ គ្រាន់តែ​វា​ធ្វើ​ឲ្យ​រំខាន​ដល់​របៀប រស់នៅ​ប្រចាំថ្ងៃ ពិបាក​គេង ឬ​ញ៉ាំ​ប៉ុណ្ណោះ​។ វា​ពិតជា​រឿង​សំខាន់បំផុត​ទៀត​ក្នុងការ​ព្យាបាល ជំងឺ​ផ្តាសាយ ហើយ​ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​វិធី​ព្យាបាល​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​តាម របៀប​ធម្មជាតិ​។​

​ខ្ទឹមស​ត្រូវបាន​គេ​ប្រើប្រាស់​ជា​គ្រឿងផ្សំ​ធ្វើ​ម្ហូប​ជាច្រើន​មុខ​ក្នុងស្រុក​យើង ដោយសារតែ​វា​អាច ជួយ​ជំរុញ​ដល់​រសជាតិ​ម្ហូប​កាន់តែ​ឈ្ងុយឆ្ងាញ់​បន្ថែមទៀត​បាន​។ យ៉ាងណាមិញ​ខ្ទឹមស​ក៏​អាច​ប្រើ ដើម្បី​ព្យាបាល​ជំងឺ​ផ្តាសាយ​បានដែរ​។ ខ្ទឹមស​ផ្ទុក​ទៅដោយ​សារធាតុ​ជាច្រើន និង​អង់​ទី​អុកស៊ីដ​ង់ ដែល​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ ព្រមទាំង​ទប់ស្កាត់​ការកើត​ជំងឺ​កាន់តែ​ងាយស្រួល​។ សារធាតុ ទាំងអស់នេះ​ហាក់បីដូចជា​មានប្រតិកម្ម​ទប់ស្កាត់​នឹង​ជំងឺ​ច្រើន​ជាពិសេស​វីរុស​បង្ក​ជំងឺ​ផ្តាសាយ និង​ក្អក​តែម្តង​។

​ជំនឿ​ដ៏​ពេញនិយម​បំផុត​នោះ​គឺថា ការ​ចម្អិន​ខ្លាំងពេក និង​ប្រើ​កម្តៅ​ខ្លាំងពេក​អាច​បំផ្លាញ​អង់​ហ្ស៊ី​ម ធម្មជាតិ និង​ជីវជាតិ​ដែលមាន​ក្នុង​អាហារ​បាន​។ វា​ត្រូវបាន​គេ​រកឃើញថា ខ្ទឹមស​ដែល​ចម្អិន​ខ្លាំង ពេក​ក៏​អាច​បំផ្លាញ​សារធាតុ​ប្រឆាំង​ជំងឺ​របស់​វា​បានដែរ​។ ខាងក្រោម​នេះ គឺជា​របៀប​ដែល​អ្នក គួរតែ​ប្រើ​ខ្ទឹមស​ដើម្បី​ព្យាបាល​ជំងឺ​ផ្តាសាយ​៖

​មិនត្រូវ​ចម្អិន​ខ្ទឹមស​ក្នុង​កម្តៅ​ខ្លាំងពេក​ទេ​។ ចូរ​គ្រាន់តែ​ដាក់​ដើម្បី​ផ្តល់​ក្លិន​ឈ្ងុយ​ដល់​អាហារ ទៅបាន​ហើយ​មិនត្រូវ​ចម្អិន​ខ្ទឹមស​ក្នុង​ម៉ៃ​ក្រូ​វ៉េវ​លើសពី ៤៥​វិនាទី​ឡើយ ក្រោយពី​បកសម្បក ខ្ទឹម​សរួច ចូរ​ងរ​ចាំ ១០​នាទី​សិន​ចាំ​ចម្អិន​វា ចូរ​ព្យាយាម​ប្រើ​ខ្ទឹមស​ច្រើន​ក្នុង​អាហារ​មួយពេលៗ ដើម្បី​ទទួលបាន​លទ្ធ​ផលរប​ស់វា​៕ ដោយៈ healt.com.kh

ទីតាំងផ្សាយពាណិជ្ជកម្ម