ត្រជាក់​ នាំគ្នា​យក​គល់ឈើ​ដុត​អាំងភ្លើង​ជិត​ធុង​ហ្គាស ផ្ទុះ​ឆាប ឆេះ​ដល់​ត្រាក់ទ័រ​អស់​១​គ្រឿង​

472
ចែករម្លែក

ដោយ​: វង​ធូ / បន្ទាយមានជ័យ​: ភាព​ត្រជាក់​ទ្រាំ​ពុំបាន​នាំគ្នា​យក​គល់ឈើ​មក​ដុត​អាំងភ្លើង​ជិត​ត្រាក់ទ័រ​ម៉ាក​គូ​បូ​តា​១​គ្រឿង និង​ធុង​ហ្គាស ​ប្រហែស​មួយ​ភ្លែ​ត បណ្តាល​ឲ្យ​ផ្ទុះ​ធុង​ហ្គាស​ឆេះ​ត្រាក់ទ័រ​អស់​១​គ្រឿង នៅវេលា​ម៉ោង ១២ និង ២០​នាទី​យប់ រំលងអធ្រាត្រ​ឈានចូលថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៩ ស្ថិតនៅ​ខាងលិច​ភូមិ​អំពិល​ព្រង់​ប្រហែល​១.៣០០​ម៉ែត្រ ខេត្តបន្ទាយមានជ័យ​។​

​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល បាន​ប្រាប់​ឲ្យ​ដឹងថា មូលហេតុ​កើតឡើងដោយសារ​ម្ចាស់​ត្រាក់ទ័រ​មានឈ្មោះ ក្ដៀប សៅ​រ៉ា​ន អាយុ ៣៤​ឆ្នាំ ចំណែក​ប្រពន្ធ​មានឈ្មោះ និ​ត សៅ​ដា អាយុ ៣៣ ឆ្នាំ រស់នៅ​ភូមិ​ភាស ឃុំ​សារ​ង្គ ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។​

​លោក ជា ស្លូញ អធិការនគរបាល​ស្រុក​ស្វាយចេក​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​នោះ គ្រួសារ​ជនរងគ្រោះ​ដោយ​ទ្រាំ​នឹង​ភាព​ត្រជាក់​មិនបាន​ ជនរងគ្រោះ​បាន​យក​គល់ឈើ​ដុត​អាំងភ្លើង​ជិត​ត្រាក់ទ័រ ហើយ​មាន​ធុង​ម៉ា​ស៊ុត និង​ធុង​ហ្គាស​នៅក្បែរ បន្ទាប់មក​គាត់​ក៏​ដើរ​យក​ម៉ា​ស៊ុត​ទៅ​ចាក់​ម៉ាស៊ីន​ច្រូតស្រូវ​ប្រហែល​៤០០​ម៉ែត្រ​។ មួយសន្ទុះ​ក្រោយមក​ក៏​ឮ​សំឡេង​ផ្ទុះ​ហ្គាស បណ្តាល​ឲ្យ​ឆាបឆេះ​ជុំវិញ​ពេញ​តែ​កន្លែងកើតហេតុ និង​ដោយសារ​អំណាច​នៃ​ភ្លើង​ហ្គាស​ឆេះ​ខ្លាំងពេក រាលដាល​ដល់​ឆេះ​ត្រាក់ទ័រ​តែម្ដង​។ ក្នុងនោះ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញ​មកជួយ​ពន្លត់​ដែរ តែ​ជួយ​ពន្លត់​មិនបាន​ ត្រាក់ទ័រ​មួយគ្រឿង​នេះត្រូវ​ឆេះ​អស់​សល់​តែ​គ្រោងឆ្អឹង​ដែក​ប៉ុណ្ណោះ​៕ ​/Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ