ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៩

704
ចែករម្លែក

​ឆ្នាំជូត​
រាសី​ល្អជា​មធ្យម​។​ក្នុងអំឡុង​ពេលនេះ​តែងមាន​បញ្ហា​មិនល្អ​មួយចំនួន​ចូល​យាយី​ប៉ុន្តែ​យ៉ាងណា​បើ​លោក​ត្រូវ​ចេះ​ត្រួត​ពិនិត្យមើល​សមាសភាព​បន្តិច​ទើប​មិន​ជួប​ផល​លំបាក​នៅពេល​ក្រោយ​វិញ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​ការរក​ផល​ចំណូល​ទោះបីថា​មាន​ភាពរលូន​ល្អ​ទៅមុខ​ក្តី​តែ​យ៉ាងណា​ក៏​កើតមាន​ភាព​រកាំរកូស​មិនតិច​ដែរ​ទេ​ហើយ​ពិសេស​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ចំណូល​តូចតាច​បោល​ហួស​ព្រោះ​រវល់​ស្រ​វ៉ា​ចាប់​តែ​អា​ធំ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មិនមាន​ការលូតលាស់​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ​ច្រើនជាង​៕

​ឆ្នាំឆ្លូវ​
​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​បើ​លោកអ្នក​ចង់​ទំនាក់ទំនង​ចរចា​ឬ​និយាយ​បញ្ហា​អ្វីមួយ​ពាក់ព័ន្ធ​ពី​កិច្ចការងារ​ឬ​បញ្ហា​រកស៊ី​ជួញដូរ​តែង​សម្រេច​ជោគជ័យ​ដូច​គាប់​បំណង​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជូ​ញ​ដូរ​នៅថ្ងៃនេះ​ដែរ​មិន​ថា​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​តែង​ហុច​ផល​កម្រៃ​គ្រាន់​ហូរ​ចូល​តក់ៗ​សម្រាប់​មួយ​ទប់ទល់​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​ចង់​រៀបចំ​គ្រួសារ​ជា​ពេលវេលា​ល្អ​ប្រពៃ​ណាស់​៕

​ឆ្នាំខាល​
រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​មិនល្អ​ប្រសើរ​ដូចនេះ​ធ្វើឱ្យ​បញ្ហា​មិនល្អ​ចូល​ចោមរោម​យាយី​ច្រើន​។​ការប្រកប​ការងារ​មាន​ការប្រទាំងប្រទើស​និង​បញ្ហា​យាយី​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើសិន​លោកអ្នក​ត្រូវ​ការបើករ​បរ​ជំនួញ​ឬ​ការ​បោះទុន​រកស៊ី​ផ្សេងៗ​នោះ​យក​ល្អ​អាច​រង់ចាំ​ដល់​ថ្ងៃ​ល្អ​កាន់តែ​ប្រសើរ​។​

​រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​មិនត្រូវ​មានចិត្ត​ប្រកែប្រកាន់​ឆាប់​ខឹង​ពេក​ឡើយ​ប្រយ័ត្ន​មានតែ​រឿង​រាវ​អំពលទុក្ខ​ឥតមាន​ស្រាកស្រាន្ត​ហើយ​រកតែ​សេចក្តីសុខ​ដូច​គេ​ពុំបាន​៕

​ឆ្នាំថោះ​
រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ដួង​រាសី​ល្អជា​មធ្យម ដូចនេះ​បើ​លោកអ្នក​ចង់​ប្រកប ការងារ​តូចធំ តែង​សម្រេច​ជោគជ័យ​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញ ចូល​លក់​ចេញ​មាន​សភាព​គ្រាន់​រស់​រវើក​គួរសម ហើយ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ក៏មាន​ភាពល្អប្រសើរ​ដែរ​តែ ត្រូវ​ត្រួតពិនិត្យ​សមាសភាព​ឱ្យបាន​ត្រឹមត្រូវ​ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មាន​ក្រុមមនុស្ស​ចាំ​ជួយ​យកអាសា​និង​ជ្រោមជ្រែង​ជានិច្ច​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កំពុង​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​ល្អ​៕

​ឆ្នាំរោង​
រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​គាប់ប្រសើរ ដូចនេះ​បើទោះបី​ធ្វើ​អ្វីក៏ដោយ​តែងមាន​ភ្លើង​ខៀវ​និង​ទទួលផល​សម្រេច​មកវិញ​គ្រាន់​ជាទី​គាប់ចិត្ត​ផង ដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​ផ្លាស់​ទីកន្លែង​លក់ដូរ​ឬ​ចង់​រើ​ទីកន្លែង​លក់ដូរ​ឃើញថា​ក៏​ជា​ឱកាស​ប្រពៃ​ណាស់​ព្រោះ​អាច​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​។​

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​រីកលូតលាស់​ទៅមុខ​ឆាប់រហ័ស​តែ​យ៉ាងណា​ក៏​ឆាប់​ថយក្រោយ​វិញ​ដែរ​គួរ​មានការ​ប្រយ័ត្នប្រយែង​ហើយ​ត្រូវតែ​ចេះ​ថែទាំ​ចំណង​ស្នេហ៍​ដោយ​ការពូន​ជ្រោយ​បន្តិច​ទើប​ប្រសើរ​៕

​ឆ្នាំម្សាញ់​
រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ការរីកចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ​ជានិច្ច​តែ​យ៉ាងណា​បញ្ហា​យាយី​នោះ​ក៏មាន​ចំពោះមុខ​ច្រើន​ផង​។​ការ រស់នៅ​ស្ត្រី​មេផ្ទះ​ចូរ​ប្រយ័ត្ន​កូនចៅ​តូចៗ​ឬ​មនុស្ស​ចាស់​ធ្លាក់ខ្លួន​ឈឺ​ដោយ​ប្រការ​ណា មួយ​ពិសេស​ឱ្យ​ប្រយ័ត្ន​បញ្ហា​ចំណីចំណុក​តែម្តង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​ទោះបីថា​មាន​ភាពរលូន​ល្អ​ទៅមុខ​ក្តី​តែ​យ៉ាងណា​ក៏​កើតមាន​ភាព​រកាំរកូស​មិនតិច​ដែរ​ទេ​ហើយ​ពិសេស​លោកអ្នក​ឱ្យ​ប្រយ័ត្ន ចំណូល​តូចតាច​បោល​ហួស​ព្រោះ​រវល់​តែ​ស្រវា​ចាប់​តែ​អា​ធំ​។

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មិនមាន​ការលូតលាស់​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ​ច្រើនជាង​៕

​ឆ្នាំមមី​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ចៅហ្វាយនាយ​ស្តីបន្ទោស​ឬ​បង្កបញ្ហា​អ្វីមួយ​នាំ​ពិបាក​ដល់​ថ្ងៃក្រោយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវ​ចេះ​មាន​គិ​និ​ត​ផ្តួចផ្តើម​របរ​ថ្មីៗ​បន្ថែមទៀត​ឬ​រកប្រាក់​ចំណូល​បន្ថែម​ទើប​ជាការ​ប្រសើរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​ដូចនេះ​ងាយ​ជួប​រឿងចម្រូង ចម្រាស​ណាស់​គ​ប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច ៕

​ឆ្នាំមមែ​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ប្រកបការងារ​អ្វី​ឃើញថា​មានការ​ចម្រើន​លូត លាស់​និង​ទទួល​ផ្លែផ្កា​មកវិញ​ផង​។​លោកអ្នក​គួរ​រវាសរវៃ​ប្រកបការងារ​ហើយ​ដាច់ខាត​មិនត្រូវ​តំអក់​ឬ​ខ្ជិលច្រអូស​នោះឡើយ​ទើប​ក្តី​ចម្រុងចម្រើន​មាន​ច្រើនជាង​នេះ​ទៅរួច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​បើ​ចង់​បើកហាង​ថ្មី​ឬ​ផ្លាស់​ទីកន្លែង​លក់ដូរ​ជា​ឱកាសល្អ​ប្រពៃ​ណាស់​ព្រោះថា​អាចឆ្លើយតប​ផ្លែផ្កា​ដូចជា​ទី​គាប់ចិត្ត​មកវិញ​ផងដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​ចង់​ចូល​ស្តីដណ្តឹង​គឺជា​ឱកាស ល្អ​ប្រពៃ​បំផុត​៕

​ឆ្នាំវក​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ​ដូចនេះ​បើ​ចង់​សម្រុក​ការងារ អ្វីមួយ​ឃើញថា​ល្អប្រសើរ​ពីព្រោះថា​ផ្លែផ្កា​ហុច​មកវិញ​គ្រាន់​ជាទី​ពេញ ចិត្ត​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​ត្រូវ​ចងចាំ​ពាក្យចាស់​ថា​”​គិត​ហើយ​សឹម​គូរ​”​ទើប​ប្រសើរ​ដោយ​មិនត្រូវ​ប្រថុយប្រថាន​ពេក​ដែរ​ព្រោះ​ប្រាក់កាស​បើកាលណា​ចុះ​ទុន​ទៅហើយ​មិន​ងាយ​យកចេញ​មកវិញ​បានឡើយ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ពេលនេះ​ជួន​ត្រូវ​ជួន​ឈ្លោះ​ធ្វើឱ្យ​កើតការ​ខ្វាយខ្វល់​ជានិច្ច​៕

​ឆ្នាំរកា​
រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ការបំពេញ​ការងារ​មានការ​ជឿនលឿន​ទៅមុខ​និង​ធ្វើ​អ្វី​ក៏​តែង​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ជានិច្ច​។​លោកអ្នក​ត្រូវមាន​អាកប្បកិរិយា​មារយាទរ​ម្យ​ទម​ចេះ​ទទួល​រាក់ទាក់​ហើយ​ត្រូវ​ចាំ​ទុក​ថា​កាលបើ​ពើងទ្រូង​ខ្លាំងពេក​នាំឱ្យ​ចាញ់​អាត្មា​ខ្លួនឯង​ទៅវិញ​ទេ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​ធ្វើ​ជំនួញ​តូចធំ​មិន​ថា​ផ្លូវ ទឹក​ផ្លូវអាកាស​ឬ​ផ្លូវគោក​ក្តី​តែង​ហុច​ភោគផល​មិនសូវ​សម​ដូច​ប្រកប​ប៉ុន្មាន​ទេ​ឬ​អាច​និយាយបានថា​គ្រាន់​មួយ​ទប់ទល់​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ចូរ​ប្រយ័ត្ន​អ្នក​ក្រៅ​ញុះញង់​ចាក់​ដោត​នាំ​កើត​ជម្លោះ​វិវាទ​៕

​ឆ្នាំច​
រាសី​ល្អជា​មធ្យម​។​នៅក្នុង​ថ្ងៃនេះ​ទទួលរង​នូវ​ឧបទ្រព​ចូល​យាយី​ហើយ​កើត​ការមិន សប្បាយចិត្ត​ក៏​ច្រើន​។​ក្នុងអំឡុងពេល​នេះដែរ​ចំពោះ​លោកអ្នក​ដែល​ចង់​ពង្រីក​មុខរបរ​រកស៊ី​ជួញដូរ​គឺ​ពុំ​សូវ​ទទួលផល​ប្រយោជន៍​អ្វី​ឡើយ​គឺ​បាន​ត្រឹម​មួយ​បង់កម្លាំង​ច្រើនជាង​។​ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​កើត​បញ្ហា​ប្រទាំង​ប្រទើស​និង​មាន​ក្រុមមនុស្ស​បង្ក​ការ​សៅហ្មង​ច្រើន​ផង​។​

​រីឯ​បញ្ហា​គូ​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ផ្តើម​ស្នេហ៍​ជាមួយ​នរណាម្នាក់​ងាយ​ត្រូវរ៉ូវ​គ្នា​ហើយក៏​ងាយ​ព្រាត់ប្រាស់​ទៅវិញ​ដែរ​៕

​ឆ្នាំកុរ​
រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ​ដូចនេះ​បើទោះបី​ធ្វើ​អ្វី​ក៏​តែង​ជួប​បញ្ហា​មិនល្អ​ខ្លះៗ​យាយី​ជានិច្ច​។​ទោះបីយ៉ាងណា​លោកអ្នក​បើ​ចេះ​ត្រៀម​ទប់ទល់​បញ្ហា​ឬ​មានការ​ប្រយ័ត្នប្រយែង​ការងារ​ក៏​តែង​ទទួលជោគជ័យ​មកវិញ​ផង​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ពុំ​សូវ​កាក់កប​ដូច​ប្រាថ្នា​ទេ​ព្រោះ​លាភ​ហេង​ច្រើន​បោល​ហួស​និង​ក្រុម​ដៃគូ​បដិបក្ខ​ប្រជែង​យក​អស់ៗ​មិនសូវ​សេសសល់​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​គប្បី​យក​ភាព​ប្រចែប្រច័ណ្ឌ​ដាក់ខ្លួន​ច្រើន​នាំ​កើត​តែ​រឿង​រាវ​រកាំរកូស​ប៉ុណ្ណោះ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម