អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះល្វែង​នៅក្នុង​សង្កាត់ស្ទឹងមានជ័យ ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​ភ្លាមៗ​

285
ចែករម្លែក

ដោយ​: ម៉ា​រ៉ា / ភ្នំពេញ​: ផ្ទះល្វែង​មួយ​ខ្នង​នៅ​ខាងក្រោយ​សាលា​ប៊ែ​ល​ធី ច្រមុះជ្រូក​ស្ទឹងមានជ័យ ស្ថិតក្នុង​ក្រុមទី​៦ ភូមិ​ដំណាក់​ធំ​៥ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​ហុយ​ផ្សែង​ឡើង​ខ្មួលខ្មាញ់ បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ទាំង​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​អន្តរាគមន៍ កាលពី​វេលា​ម៉ោង​១៩ និង​៤០​នាទី​យប់ ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៩​។​

​លោក ឯម ភា​រី នាយ​ប៉ុស្ដិ៍នគរបាល​ស្ទឹងមានជ័យ​ទី​៣ ដែល​បាន​ដឹកនាំ​កម្លាំង​ចុះ​អន្តរាគមន៍ ក្នុង​ហេតុការណ៍​អគ្គិភ័យ​ខាងលើនេះ បាន​ប្រាប់​ឲ្យ​ដឹងថា ម្ចាស់ផ្ទះ​រងគ្រោះ​មានឈ្មោះ តៅ គីម​អេង ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ កងរាជអាវុធហត្ថ ស្នាក់នៅ​កន្លែងកើតហេតុ​។ មូលហេតុ​ផ្ដើម​ការអុច​ធូប ទើប​បណ្ដាល​ឲ្យ​ឆេះ​អាសនៈ​សែន​និង​សម្ភារ​មួយចំនួន និង​មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​នោះទេ​។​

​ដោយឡែក​ក្នុង​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នេះ មានការ​អន្តរាគមន៍​ពី​រថយន្ត​ពន្លត់​អគ្គិភ័យ​សរុប​ចំនួន​១០​គ្រឿង តែ​ប្រើប្រាស់​ទឹក​អស់​តែ​៤​គ្រឿង​ប៉ុណ្ណោះ បាន​រលត់ទៅវិញ គឺ​ប្រើ​រយៈពេល​ជិត​មួយ​ម៉ោង​ទើប​រលត់​ជា​ស្ថាពរ​៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម