ពួក​ជី​ហាដ​បាញ់​គ្រាប់​ផ្លោងចូល​ជំរំ​យោ​ធានី​ហ្សេ​សម្លាប់​ទាហាន ៧១ នាក់​

457
ចែករម្លែក

​ក្រសួងការពារជាតិ​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​១១​ធ្នូ​ថា​ពួក​ជី​ហាដ​រាប់រយ​នាក់​បាន​វាយប្រហារ​ជំរំ​យោ​ធានី​ហ្សេ​ក្បែរ​ព្រំដែន​ជាមួយ​ម៉ាលី​ដោយ​ការបាញ់​គ្រាប់ផ្លោង​និង​កាំភ្លើងត្បាល់ សម្លាប់​ទាហាន ៧១ នាក់​។​

​ការវាយប្រហារ​កាលពី​ថ្ងៃ​អង្គារ​ទី​១០​ធ្នូ​នៅក្នុង​ភូមិ​អ៊ី​ន​ណេ​ត ភាគ​ខាងលិច​នៃ​តំបន់​ធី​ឡា​បឺ​រី (Tillaberi) គឺជា​ការវាយប្រហា​រយ៉ា​ង​សាហាវ​បំផុត​ទៅលើ​យោ​ធានី​ហ្សេ​ចាប់តាំងពី​អំពើហិង្សា​របស់​សកម្មប្រយុទ្ធ​អ៊ីស្លាម​របស់​ប្រទេស​នេះ​បានចាប់ផ្តើម​នៅក្នុង​ឆ្នាំ ២០១៥​។​

​ក្រសួងការពារជាតិ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ចាក់ផ្សាយ​តាម​ទូរទស្សន៍​ជាតិ​ថា “​គួរឱ្យ​សោកស្តាយ​យើង​ត្រូវ​ប្រកាស​ពី​ចំនួន​អ្នកស្លាប់​ដូចខាងក្រោម​នេះ ៖ យោធា ៧១ នាក់​ត្រូវបាន​សម្លាប់ ១២ នាក់​រងរបួស​និង​អ្នកផ្សេង​ទៀត​បាន​បាត់​ខ្លួន​”​។​

​សេចក្តីថ្លែងការណ៍​នោះបាន​លើកឡើងថា ការវាយប្រហារ​ត្រូវបាន​ធ្វើឡើង​ដោយ​ក្រុម​ភេរ​វករ​ប្រដាប់អាវុធ​ធន់​ធ្ងន់​រាប់រយ​នាក់ ដោយ​បន្ថែមថា ភេរវ​ករ​មួយចំនួន​ត្រូវបាន​សម្លាប់​។​

​ការប្រយុទ្ធ​គ្នា​មាន​រយៈពេល ៣ ម៉ោង រួមទាំង​ការបាញ់​កាំភ្លើង​ធំ​ដាក់គ្នា ហើយ​ពួក​ភេរវ​ករ​បាន​ប្រើប្រាស់​សុទ្ធតែ​រថពាសដែក Kamikaze ទៀតផង​។​

​ប្រភព​សន្តិសុខ​និយាយថា “​ក្រុម​ភេរវ​ករ​បាន​បាញ់​គ្រាប់ផ្លោង​និង​កាំភ្លើងត្បាល់​មកលើ​ជំរំ​ទ័ព​។ ការផ្ទុះ​ចេញពី​គ្រាប់រំសេវ​និង​ប្រេងឥន្ធនៈ​គឺជា​មូលហេតុ​នៃ​ចំនួន​អ្នកស្លាប់​យ៉ាងច្រើន​បែបនេះ​”​។​

​ប្រភព​មិនបាន​បញ្ជាក់ថា​ក្រុម​ណា​ជា​អ្នកទទួលខុសត្រូវ​ចំពោះ​ការ​វាយ​សម្លាប់​ដ៏​សាហាវ​នេះ​ទេ​៕ ដោយ៖ កញ្ញាដាលីស

ទាហាន​នី​ហ្សេ​៧១​នាក់​ស្លាប់​ក្នុងការ​វាយប្រហារ​ពី​សំណាក់​ពួក​ជី​ហាដ​រាប់រយ​នាក់

ទីតាំងផ្សាយពាណិជ្ជកម្ម