រៀបចំ​ធ្វើ​ផែន​មេការ​លើ​ការអភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប​

321
ចែករម្លែក

ដោយ​: មូល​សម្បត្តិ / ភ្នំពេញ​: គណៈកម្មការ​អន្តរក្រសួង​ដឹកនាំ​ដោយ​លោក ថោង ខុន បាន​សិក្សា​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប និង​ក្រុមការងារ​លេខាធិការដ្ឋាន បាន​ចូលរួម​កិច្ចប្រជុំពេញអង្គ​របស់​គណៈកម្មាធិការ​អន្តរជាតិ ដើម្បី​បង្ហាញ​ខ្លឹមសារ​នៃ​សេចក្ដីព្រាង​ផែនការមេ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប​។ ជា​លទ្ធផល ICC-Angkor បាន​កោតសរសើរ និង​គាំទ្រ​សេចក្ដីព្រាង​ផែនការ​មេនេះ​ទាំងស្រុង​។

ផែនការមេ​ដែល​បាន​នឹង​កំពុង​រៀបចំ​នេះ បានដាក់​ទិសដៅ​អភិវឌ្ឍ​ខេត្តសៀមរាប ជា​គោលដៅ​ទេសចរណ៍​គុណភាព (alternative tourism) សម្រាប់​រយៈពេល​១៥​ឆ្នាំ (២០២០-២០៣៥) ដោយ​ផ្អែកលើ​អភិក្រម​ជា​គោល​ចំនួន ពីរ​ទី​១.​ការគ្រប់គ្រង​ប្រកបដោយ​និរន្តរភាព​ទៅលើ​សម្បត្តិ​បេតិកភណ្ឌ​ទាំង​រូបិយ និង​អ​រូបិយ​។ ទី​២. ការអភិវឌ្ឍន៍​ប្រកបដោយ​ការទទួលខុសត្រូវ និង​បរិ​យា​ប័ន្ន ដែលមាន​ការគិតគូរ​ដល់​ផលប្រយោជន៍​សេដ្ឋកិច្ច និង​សង្គម​សម្រាប់​ប្រជាពលរដ្ឋ​មូលដ្ឋាន​។ អភិក្រម​ទាំងពីរ​នេះ​តម្រូវឱ្យ​មានការ “​រួម​គិត រួម​ធ្វើ រួម​ទទួលខុសត្រូវ​” ពី​គ្រប់ភាគី​ពាក់ព័ន្ធ ដើម្បី​ធានាបាន​នូវ​ការអភិវឌ្ឍ​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព​នៅ​ខេត្តសៀមរាប ដោយ​ឈរលើ​ទស្សនទាន “​អភិរក្ស​ដើម្បី​អភិវឌ្ឍន៍ អភិវឌ្ឍន៍​ដើម្បី​អភិរក្ស​”៕ ល​