អ្នកផលិតកម្មវិធីលោក គង់ វិសាល ការងារនិងស្នេហាដើរ ទន្ទឹមគ្នា យ៉ាងរលូន

444
ចែករម្លែក

ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖ ចាប់តាំងពីក្លាយខ្លួនជាអ្នកផលិតកម្មវិធីធំៗសម្រាប់ ទូរទស្សន៍ មក លោក គង់ វិសាល បានបង្ហាញទស្សនិកថា លោកមិនបានថមថយ ការងារទេ ពោលគឺការងារផ្នែកផលិតកម្មវិធីរបស់លោកកាន់តែវិវត្តន៍ទៅ មុខជា លំដាប់លំដោយ។

លោក គង់ វិសាល ដែលជាផលិតករមួយរូបឈ្នះពាន ជាផលិតករឆ្នើម ក្នុងកម្មវិធី អាណាចក្រតារាកាលពីឆ្នាំ២០១២។ បានធ្វើអោយការងារជាអ្នកផលិតកម្មវិធី លេចធ្លោ មួយរូបក្នុងចំណោមផលិតករល្បីៗ។ មុនពេលក្លាយខ្លួនជាផលិតករលេចធ្លោ លោក គង់ វិសាល ធ្លាប់ជាជំនួយការអោយលោក ហ្វៃ សំអាង កាលពីជាង២០មុន ប៉ុន្តែ ដោយសារតែមានជំនាញស្រាប់ក្នុងការអភិវឌ្ឍន៍ខ្លួនអោយក្លាយជាអ្នកផលិតកម្មវិធី បានដ៏ល្អមួយរូប។

លោកត្រូវគេមើលឃើញថា នៅមានកម្មវិធីធំៗក្នុងដៃនៅទូរទស្សន៍បាយ័ន ខណៈ ដែល ផលិតករដែលបោះជំហានមុនលោក និងល្បីស្រករលោក ចាប់ផ្ដើមបិទចោល កម្មវិធីដែលធ្លាប់លើកមុខលើកមាត់បណ្ដើរៗ។ ក្រៅពីល្បីក្នុងការរៀបចំកម្មវិធីតន្ត្រី កម្មវិធីសំណើច និងកម្មវិធីហ្គេមរួមមានកម្មវិធី “ផ្ទះសំណើច” និង “មេក្រូដោះបំណុល” របស់លោកក៏ល្បីមិនណយដែរ ពោលគឺស័ក្តសមនឹងពានអាណា ចក្រតារា កាលពី ឆ្នាំ២០១២ ដែលធ្លាប់ប្រគល់ពានអោយលោក ជាផលិតករដែលលេចធ្លោនិងមាន គំនិតច្នៃ ប្រឌិតខ្ពស់ ក្នុងការផលិតកម្មវិធី។ អ៊ីចឹងហើយលោកទើបមានមុខបង្កើត កម្មវិធីថ្មីជាហូរហែរ ក្នុងចំណោមផលិតករដែលមានឥទ្ធិពលក្នុងស្រុក។

លោក គង់ វិសាល និយាយថា «លោកសប្បាយចិត្ត ដែលត្រូវបានមហាជន សរសើរថា ជាផលិតករជោគជ័យ ប៉ុន្តែលោកក៏ភ័យណាស់ដែរ ប្រសិនបើលោកមិន អាច ផលិតកម្មវិធីណាមួយអោយល្អសមនឹងការសរសើរ។ ជាមួយគ្នានោះលោក ក៏ស្នើ មិនបរិយាយពីជោគជ័យ ដែលមហាជនកត់សម្គាល់នោះដែរ គឺលោកតម្រូវអោយ ទស្សនិកជនវាយតំលៃ ទៅលើការមើលឃើញជាក់ស្តែង ដែលលោកបានផលិតឡើង ជូន ទស្សនិកជនទស្សនា។

ទន្ទឹមនិងការជោគជ័យលើអាជីពជាផលិករឆ្នើម លោក គង់ វិសាល ក៏ត្រូវបាន ទស្សនិកជនលួចកោតសរសើរពីចំណងស្នេហ៍ដ៏ផ្អែមល្អែមរបស់លោក តាមរយៈ ហ្វេសប៊ុកផ្លូវការរបស់ លោក គង់ វិសាល គេក៏សង្កេតឃើញថា លោកតែងតែធ្វើ តំណើរ កម្សាន្តជាលក្ខណៈគ្រួសារតូចមួយរបស់លោក ជាមួយនិងកូនប្រុស-ស្រី ទៅកម្សាន្តគ្រប់តំបន់ដែលសញ្ជាក់ថាក្នុងគ្រួសាររបស់លោកនៅតែមានភាពផ្អែមល្ហែមជាមួយនិងភរិយាដូចកាលពីរៀបការថ្មោងថ្មី៕