ចិន​ចាប់បាន​ស្រកា​ពង្រូល​ដែល​យកចេញ​ពី​សត្វ​ពង្រូល​ប្រមាណ​៥​ម៉ឺន​ក្បាល​

410
ចែករម្លែក

​ការិយាល័យ​ប្រឆាំង​ការរត់ពន្ធ​នៃ​នាយកដ្ឋាន​គយ​ក្រុង​ហាង​ចូវរ​បស់​ចិន​រួម​ជាមួយ​នាយកដ្ឋាន​សន្តិសុខ​សាធារណៈ​នៃ​ក្រុង​វេន​ចូ​វ ចាប់​បាន​ស្រកាពង្រូល​សរុប​២៣​តោន​និង​​ឃាត់ខ្លួន​ជនសង្ស័យ​១៨​នាក់​កាលពី​ចុង​ខែ​តុលា​ក្រោយ​ការស៊ើបអង្កេត​អស់​ពេល​មួយ​ឆ្នាំ នេះ​បើ​តាម​គយ​ក្រុង​ហាង​ចូ​វ​បាន​ប្រកាស​អោយ​ដឹង​កាលពី​ថ្ងៃ​ពុធ​ទី​១១​ធ្នូ​។​

​សត្វ​ពង្រូល​មួយ​ក្បាល​ផ្តល់​ស្រកា​តែ​៤០០​ទៅ​៦០០​ក្រាម​(០,៦​គីឡូក្រាម​)​ប៉ុណ្ណោះ ដូច្នេះ​ស្រកា​ទម្ងន់​ខាងលើនេះ​ត្រូវ​យក​ចេញ​ពី​សត្វ​ដែល​ច្បាប់​ការពារ​នេះ​ចំនួន​៥០.០០០​ក្បាល​។​

​ទូរទស្សន៍​រដ្ឋ​ចិន​បាន​និយាយថា វា​ជា​ការ​ចាប់បាន​ស្រកាពង្រូល​ច្រើន​បំផុត​មិន​ធ្លាប់មាន តែ​វា​ជា​ផលិតផល​លួច​នាំ​ចូល​ពី​ក្រៅ​ប្រទេស​។​

​កាលពី​ខែ​កញ្ញា អាជ្ញាធរ​គយ​នៅ​វេន​ចូ​វ បាន​រកឃើញ​ថា​មនុស្ស​២​នាក់​នៅ​ក្រុង​វេន​ចូ​វ​បាន​លក់​ស្រកា​ពង្រូល ដែល​គេ​ប្រើ​ជា​ឱសថ​បុរាណ នៅក្នុង​ទីផ្សារ​ងងឹត​នៅ​តំបន់​ហ្កាងស៊ី​​ហ្ស័​ង​។​នៅ​ចុង​ខែ​តុលា គយ​បានទទួល​សារ​សម្ងាត់​មួយ​ថា ទំនិញ​ស្រកាពង្រូល​នឹង​ត្រូវ​លួច​នាំ​ចូល​ចិន​ហើយ​ជន​ទាំង​ពីរ​ខាងលើ​នឹង​ពាក់ព័ន្ធ​។​

​បើ​តាម​ព័ត៌មាន បុរស​ម្នាក់​ឈ្មោះ​កាយ បាន​ទិញ​ស្រកាពង្រូល​នៅ​ប្រទេស​នី​ហ្សេ​រី​យ៉ា និង​អោយ​ក្រុមហ៊ុន​បរទេស​មួយ​នាំ​វា​ទៅ​កាន់​ក្រុង​ពូ​សាន​របស់​កូរ៉េ​ខាងត្បូង​ជាមុន និង​បន្ទាប់​​មក​បញ្ជូន​វា​មក​កាន់​ក្រុង​វេន​ចូ​វ​។​

​កុង​តេនឺ​ផ្ទុក​ស្រកាពង្រូ​លលាយ​ជាមួយ​ចំណិត​ខ្ញី រួម​ជាមួយ​ជនសង្ស័យ​ត្រូវបាន​គយ​ចាប់​នៅ​វេន​ចូ​វ​។​

​ស្រកាពង្រូល​នៅ​ចិន​ថៃ​៨០០​យ័ន​(១១៣,៧៨​ដុល្លារ​)​ក្នុង​មួយ​គីឡូ​ក្រា ដូច្នេះ​ទំនិញ​ដែល​គយ​ចិន​ចាប់​បាន​ខាងលើ​មាន​តំលៃ​ប្រមាណ​២,៦​លាន​ដុល្លារ​នៅក្នុង​ទីផ្សារ​ងងឹត​ចិន​៕​ដោយ​៖​វាសនា​

មន្ត្រី​គយ​ចិន​ពិនិត្យមើល​ស្រកាពង្រូល​ដែល​ខ្លួន​ចាប់បាន​នៅ​ក្រុង​វេន​ចូ​វ ក្នុង​ខេត្ត​ហ្សេ​ជាំង​

ទីតាំងផ្សាយពាណិជ្ជកម្ម