​ប្រមុខ​កីឡា​ម៉ូតូ​ទឹក​កម្ពុជា រីករាយ និង​សោកស្ដាយ​

434
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
ប្រមុខ​កីឡា​ម៉ូតូ​ទឹក​កម្ពុជា លោក ណុះ ស្លេះ ដែលជា​រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង កីឡា បាន​សំដែង​នូវ​ការសោកស្ដាយ ចំពោះ​កីឡាករ ម៉ូតូ​ទឹក​កម្ពុជា មួយរូប​ទៀត ដែល​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ បែរ​ជាមាន​គ្រោះថ្នាក់ ដោយសារ​ម៉ូតូ​ទឹក​របស់​គូប្រកួត​បើក​បុក បណ្ដាល​ឲ្យ​មាន គ្រោះថ្នាក់​។​

ទិដ្ឋភាព​សំណេះសំណាល​

​លោក ណុះ ស្លេះ បានលើកឡើង​ដូចនេះ ក្នុងឱកាស​សំណេះសំណាល​ជាមួយ​វីរ​:​កីឡាករ សាលី អូ​មើ​ត ដែល​បាន​ប្រកួត​ឈ្នះ ពានរង្វាន់​មេដាយមាស លើ​វិញ្ញាសា Pro Am Ski Super Stock (Ski Modified) នា​ព្រឹក​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៩ នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​។​

​សូមបញ្ជាក់ថា ក្នុងការ​ប្រកួត​កីឡា​ម៉ូ​ត៉​ទឹក ជើងឯក​ពិភពលោក ដែល​ទើបតែនឹង​បញ្ចប់ទៅ​ថ្មីៗ​នេះ ដែល​ការប្រកួត​នោះ គេ​ប្រសិទ្ធ​នាម​ថា Jet Ski World Cup 2019 Pataya City Thailand នោះ កម្ពុជា បញ្ជូន​កីឡាករ ចំនួន ៥ រូប ទៅ​ចូលរួម​ប្រកួត តែ ៣ រូប បាន​ធ្លា​ក់នូវ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង ២ រូប​គឺ សាលី អ៊ូ​ម៉ើ​ត និង មីន ម៉ូ​ស្ដា​ន បាន​ឡើងទៅ​ប្រកួត នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ជាមួយគ្នា ។​

​ជា​អកុសល​កីឡាករ មីន ម៉ូ​ស្ដា​ន ទទួលរង​គ្រោះ ដោយសារតែ​គូប្រកួត បុក បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់ មិនអាច​ប្រកួត​បន្តបាន ។ ឯ​កីឡាករ សាលី អ៊ូ​ម៉ើ​ត ប្រជែង​បាន​មេដាយមាស ពី​ការប្រកួត​នេះ ជា​ជើងឯក​ពិភពលោក​នេះ ។​

​ជាមួយគ្នានេះ លោក ណុះ ស្លេះ បាន​សម្ដែង​នូវ​ការរីករាយ ចំពោះ​កីឡាករ សាលី អ៊ូ​ម៉ើ​ត ដែល​បាន​មេដាយមាស ពី​ការប្រកួត​ដែលមាន​ប្រទេស ចំនួន ៦២ ចូលរួម ។ ប្រមុខ​កីឡា​ម៉ូតូ​ទឹក រូបនេះ អះអាងថា ការប្រកួត​ជើងឯក​ពិភពលោក នឹង​ធ្វើជា​រៀងរាល់ឆ្នាំ ហើយ​កម្ពុជា ក៏​នឹងចូលរួម​ដែរ ។​

​ឆ្នាំ​ក្រោយនេះ នឹងមាន​ការប្រកួត​ជា​អន្តរទ្វីប ដែលមាន​កីឡាករ មកពី​ទ្វីប​ចំនួន ៣ ចូលរួម​គឺ ទ្វីបអាស៊ី ទ្វីបអាមេរិក និង​ទ្វីប​អឺ​រុ​ប ដែល​ការផ្ដាច់​ព្រ័ត្រ នឹងធ្វើ​នៅ​ប្រទេស​ថៃ ដដែល ។ កីឡាករ​ជម្រើសជាតិ​កម្ពុជា ទាំង ៥ រូប នឹង​ហ្វឹកហាត់ ដើម្បី​ចូលរួម ក្នុង​ព្រឹត្តិការណៗ​នេះ​។​

​កីឡាករ សាលី អូ​មើ​ត ដែល​បាន​ប្រកួត​ឈ្នះ​ពានរង្វាន់ មេដាយមាស​នោះ គឺ​លើ​វិញ្ញាសា Pro Am Ski Super Stock (Ski Modified) ហើយ​នៅ​ព្រឹក​ថ្ងៃទី​១២ ធ្នូ លោក ណុះ ស្លេះ បាន​ជួប​សំណេះសំណាល និង​លើកទឹកចិត្ត ។​

​កីឡាករ សាលី អ៊ូ​ម៉ើ​ត ទទួលស្គាល់ថា ការ​ប្រជែង​យក​មេដាយមាស វា​ជា​រឿង​លំបាក​មួយ​ហើយ តែ​ការការពារ​តំណែង ជា​ម្ចាស់​មេដាយមាស វា​កាន់តែ​លំបាក​ទៅទៀត ។ ដើមឈើ ដែល​ដុះ​កាន់តែ​ខ្ពស់ នឹង​ប៉ះ​ខ្យល់​កាន់តែខ្លាំង ព្រោះ​នរណាៗ ក៏​គេ​ចង់​ឈ្នះ​យើង​ដែរ ហេតុនេះ ការហ្វឹកហាត់ គឺជា​កត្តា​សម្រេច នូវ​ជ័យជំនះ ។​

​លោក ណុះ ស្លេះ បាន​បន្ថែមទៀតថា ម្ចាស់​មេដាយមាស របស់​កីឡាករ សាលី អ៊ូ​មើ​ត លើ​វិញ្ញាសា Ski Modified ក្នុង​ព្រឹត្តិការណ៍​នេះ ជា​លទ្ធផល​មួយ សម្រាប់​គោលដៅ ដណ្តើម​មេដាយមាស ជូន​ជាតិ​មាតុភូមិ នៃ​ព្រឹត្តិការណ៍ ការប្រកួត​កីឡា SEA GAMES 2023 លើក​ទី​៣២ ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​៕v

ទីតាំងផ្សាយពាណិជ្ជកម្ម