ធនាគារពិភពលោក ៖ ភ្លើងព្រៃ​ឥណ្ឌូនេស៊ី​បណ្តាលឱ្យ​ខាតបង់​៥,២​ពាន់​លាន​ដុល្លារ​

342
ចែករម្លែក

​ធនាគារពិភពលោក​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​១១​ធ្នូ​ថា ភ្លើង​ឆេះ​ព្រៃ​ដែល​បាន​រាលដាល​ពាសពេញ​ប្រទេស​ឥណ្ឌូណេស៊ី​បានធ្វើឱ្យ​ខាតបង់​ដល់​ប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​នៅ​អាស៊ីអាគ្នេយ៍​មួយ​នេះ​ចំនួន ៥,២ ពាន់​លាន​ដុល្លារ ដោយ​មិន​រាប់បញ្ចូល​ផលប៉ះពាល់​សុខភាព​ពី​ផ្សែង​អ័ព្ទ​ពុល​ដែល​ធ្វើឱ្យ​ខូចគុណភាព​ខ្យល់​។​

​ភ្លើងព្រៃ​គឺជា​បញ្ហា​ប្រចាំឆ្នាំ​ប៉ុន្តែ​ឆ្នាំនេះ​គឺ​អាក្រក់​បំផុត​ចាប់តាំងពី​ឆ្នាំ ២០១៥ ដោយសារ​អាកាសធាតុ​រាំងស្ងួត ខណៈ​ផ្ទៃដី​ចំនួន ៩៤២.០០០ ហិកតា​ភាគច្រើន​នៅលើ​កោះ​ស៊ូ​ម៉ា​ត្រា​និង​កោះ​ប័​រ​ណេ​អូ​ត្រូវបាន​បំផ្លាញ​ដោយ​អគ្គិភ័យ​មិនអាច​គ្រប់គ្រង​បាន​នេះ​។​

​អាជ្ញាធរ​បានដាក់​ពង្រាយ​បុគ្គលិក​រាប់ពាន់នាក់​និង​យន្ដហោះ​ទម្លាក់​គ្រាប់បែក​ទឹក​មួយគ្រឿង​ដើម្បី​ដោះស្រាយ​ភ្លើងព្រៃ​ដែល​គេ​ដុត​ដើម្បី​យក​ដី​ធ្វើ​កសិកម្ម រួមទាំង​នៅលើ​ចម្ការ​ដូងប្រេង​ផងដែរ​។​

​កាលពី​ថ្ងៃ​ពុធ​ធនាគារពិភពលោក​បាន​និយាយថា​សេដ្ឋកិច្ច​ទទួល​ការខាតបង់​ប្រមាណ ៥,២ ពាន់​លាន​ដុល្លារ​អាម៉េរិក ស្មើនឹង​ប្រមាណ ០,៥ ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​៕ ដោយ៖ កញ្ញាដាលីស

ឥណ្ឌូនេស៊ី​ខាតបង់​សេដ្ឋកិច្ច ៥,២ ពាន់​លាន​ដុល្លារ​ពី​ភ្លើង​ឆេះ​ព្រៃ

ទីតាំងផ្សាយពាណិជ្ជកម្ម