​ណាហ្គា​វើ​លដ៍​ផ្តល់ជូន​ដ៏​អស្ចារ្យ​ក្នុងឱកាស​បុណ្យ​ណូអែល​

298
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​ក្នុងឱកាស​បុណ្យ​ណូអែល​នា​ចុង​ឆ្នាំនេះ​ណាហ្គា​វើ​លដ៍​មាន​បម្រើ​ជូន​នូវ​មុខម្ហូប​ឈ្ងុយឆ្ងាញ់​ដ៏​សម្បូរបែប​និង​ការសម្តែង​សិល្បៈ​ដ៏​សប្បាយ​អស្ចារ្យ​ដែល​លោក​,​លោកស្រី​អាចមក​ពិសារ និង​កម្សាន្ត​ជាមួយ​ក្រុមគ្រួសារ​។​ណាហ្គា​វើ​លដ៍​មាន​បម្រើ​ជូន ចាប់ពី​ម៉ោង ៥:៣០ ល្ងាច​ដល់ ១០:៣០​យប់​រៀងរាល់​ល្ងាច​ភោជនីយដ្ឋាន​ប៊ុ​ហ្វេ​ប្រណីត​2Pangea​មាន​បម្រើ​ជូន​នូវ​អាហារ​ប៊ុ​ហ្វេ​ដ៏​ឈ្ងុយឆ្ងាញ់​ដែលមាន​ច្រើន​មុខ​ជាងគេ​ក្នុង​រាជធានី​ភ្នំពេញ​។​

​ចន្លោះ​ថ្ងៃទី​២០​ទៅ​ថ្ងៃទី​២៥​ខែធ្នូ​នេះ​មាន​ម្ហូប​បែប​ណូអែល​ពិសេស​បន្ថែម​ទៅលើ​អាហារ​ប៊ុ​ហ្វេ​៣៨​ដុល្លារ​សម្រាប់​ម្នាក់​១៩​ដុល្លារ​សម្រាប់​កុមារ​អាយុ​ក្រោម​១២​ឆ្នាំ​និង​ឥតគិតថ្លៃ​សម្រាប់​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ​។​ម្ហូប​បុណ្យ​ណូអែល​ពិសេស​នេះ​ក៏មាន​បន្ថែម​ទៅលើ​អាហារ​ថ្ងៃត្រង់​ថ្ងៃអាទិត្យ​ផងដែរ​ចាប់ពី​ម៉ោង​១១:៣០​ព្រឹក​ដល់​៣​រសៀល​នៅ​ថ្ងៃទី​២២​ខែធ្នូ​តម្លៃ​១៩,៩៩​ដុល្លារ​សម្រាប់​ម្នាក់​១៤​ដុល្លារ​។​សម្រាប់​កុមារ​អាយុ​ក្រោម​១២​ឆ្នាំ​និង​ឥតគិតថ្លៃ​សម្រាប់​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ​និង​មានការ​កម្សាន្ត​ជាច្រើន​សម្រាប់​កុមារ ។

​សម្រាប់​អ្នក​ដែល​ចង់​ពិសា​ម្ហូប​រសជាតិ​ដើម​បារាំង សូម​អញ្ជើញ​ទៅ​ភោជនីយដ្ឋាន​បារាំង Le Gourmet នៅ​ណាហ្គា​វើ​លដ៍​ទី​១ ដើម្បី​ពិសា​ម្ហូប​ឈុត ៤ មុខ​នៅ​ថ្ងៃទី​២៤ និង ២៥ ធ្នូ​ក្នុងពេល​អាហារ​ថ្ងៃត្រង់ ឬ​ល្ងាច (១២ ថ្ងៃត្រង់​ដល់ ៣ រសៀល ឬ ៦ ល្ងាច​ដល់ ៩ យប់​) ម្នាក់ ៥២​ដុល្លារ​។ ជម្រើស​មួយទៀត លោកអ្នក​អាច​អញ្ជើញ​ទៅ​ភោជនីយដ្ឋាន​អ៊ីតាលី​BistroRomano​ដើម្បី​ពិសា​មាន់​ទួ​គី​និង​បង្អែម​ផ្លែឈើ​ចំហុយ​ជាមួយ​ស្រា​ដ៏​ឆ្ងាញ់​ប្លែក​រៀងរាល់ថ្ងៃ​ពីថ្ងៃ​ទី​១៦​ដល់​២៥​ធ្នូ​សម្រាប់​អាហារ​ថ្ងៃត្រង់ ឬ​ល្ងាច (១១ ព្រឹក​ដល់​១១​យប់​)​។​សូម​ណែនាំ​ឲ្យ​កក់​ទុក​មុន​តាមរយៈ​+៨៥៥១៥៤០២៣៤៥​ឬ​dining@nagaworld.com ។

សម្រាប់​អ្នក​ដែល​ចូលចិត្ត​នំ​ណូអែល លោកអ្នក​អាច​រក​ទិញ​បាន​នៅ​កន្លែង​ទទួលភ្ញៀវ Lobby Lounge ឬ​ភោជនីយដ្ឋាន​ក្រោម​ដី Food Pavilion រៀងរាល់ថ្ងៃ ចាប់ពី​ឥឡូវនេះ​រហូតដល់​ថ្ងៃទី​២៦ ធ្នូ (១០ ព្រឹក​ដល់ ១០ យប់​)​។ នំ​ទាំងនេះ រួមមាន នំ​រូប​ផ្ទះ​រសជាតិ​ខ្ញី នំ​សូកូឡា​រាង​គល់ឈើ នំ​តូចៗ និង​នំ​ជាច្រើន​មុខ​ទៀត​។

បន្ថែម​ទៅលើ​មុខម្ហូប​ពិសេស​សូម​អញ្ជើញ​មក​ទស្សនា​ការសម្តែង​សិល្បៈ​អបអរ​បុណ្យ​ណូអែល​ដ៏​អស្ចារ្យ​ដោយ​សេរី​នៅ​ឆាក​ជាន់​ផ្ទាល់​ដី​ណាហ្គា​វើ​លដ៍​ទី​១​នៅ​ម៉ោង​៦​ល្ងាច​រៀងរាល់ថ្ងៃ​ពី​ឥឡូវនេះ​រហូតដល់​ថ្ងៃទី​២៩​ធ្នូ​ហើយ​ក៏មាន​ការដើរ​ក្បួន​ដង្ហែ​ដើម្បី​អបអរ​បុណ្យ​ណូអែល​នៅក្នុង​អគារ​ផងដែរ​បន្ទាប់ពី​ការសម្តែង​។​

​អ្វីដែល​ប្លែក​នោះ​លោកតា​ណូអែល​និង​លោកយាយ​ណូអែល​នឹង​បង្ហាញខ្លួន​ដើម្បី​ប្រសិទ្ធ​ពរជ័យ​ជូន​ដល់​ភ្ញៀវ​ទាំង​អស់ពី​ថ្ងៃទី​១៣​ដល់​២៥​ខែធ្នូ​នៅ​កន្លែង​ទទួលភ្ញៀវ​ក្នុង​សណ្ឋាគារ​ដែលមាន​ការតុបតែង​បែប​ណូអែល​ដ៏​ទាក់ទាញ​។​ភាព​អស្ចារ្យ​មួយទៀត​គឺមាន​ការផ្តល់ជូន​នូវ​ការសម្តែង​សិល្បៈ​អបអរ​បុណ្យ​ណូអែល​ដែល​ពុក​ម៉ែ​បងប្អូន​របស់​យើង​អាច​ចូល​ទស្សនា​ដោយ​សេរី នៅ​សាល​មហោស្រព NABA ណាហ្គា​វើ​លដ៍​ទី​២ រៀងរាល់ថ្ងៃ ចាប់ពី​ថ្ងៃទី​២០ ដល់ទី​២៥ ធ្នូ ចាប់ពី​ម៉ោង ៨ យប់​។

​ការសម្តែង​៣០​នាទី​នេះ​គឺជា​ការសម្តែង​បែប​រឿងព្រេង​បែប​វេទមន្ត​លាយឡំ​ជាមួយ​បទ​ភ្លេង​បែប​ណូអែល​ដ៏​ប្លែក​នៅក្នុង​សាល​មហោស្រព​បច្ចេកវិទ្យា​វីដេអូ mapping ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​។ ស័ក្តិសម​សម្រាប់​គ្រប់​វ័យ​។​ចូល​ទស្សនា​សេរី​និង​មក​មុន​បាន​មុន​ហើយ​កុំ​ភ្លេច​ថតរូប​ជាមួយ​ព្រិល​សិប្ប​និមិត្ត និង​លោកតា​ណូអែល​នៅ foyer នៃ​សាល​មហោស្រព NABA ផងដែរ​៕S/

​ចំណងជើង​រូបថត​៖ ណាហ្គា​វើ​លដ៍ ផ្តល់ជូន​ដ៏​អស្ចារ្យ​ក្នុងឱកាស​បុណ្យ​ណូអែល​(​រូបៈ​សុផល​)

ទីតាំងផ្សាយពាណិជ្ជកម្ម