​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​​ផ្តល់រថយន្ត​សង្គ្រោះបន្ទាន់​ចំនួន​២​គ្រឿង​ដល់​មន្ទី​ពេទ្យ​មិត្តភាព កម្ពុជា​-​ចិន ព្រះកុសុម​:

1169
ចែករម្លែក

​ដោយ​៖​តារា​រិ​ទ្ធ​(ភ្នំពេញ​)៖​រថយន្ត​រថយន្ត​សង្គ្រោះបន្ទាន់​ដ៏​ប្រណិត​ចំនួន​២​គ្រឿង​ជា​អំណោ យ​ឧបត្ថម្ភ​ដ៏​សប្ប​រសធម៌​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបាន​លោក សេង ទៀង ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នាំយកទៅ​ប្រគល់ជូន​ផ្ទាល់​ដល់​ថ្នាក់ដឹកនាំ​នៃ​មន្ទី​ពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ព្រះកុសុម​: កាលពី​ព្រឹក​ថ្ងៃទី​១២ ធ្នូ ២០១៩ នេះ ។

លោក សេង ទៀង មានប្រសាសន៍ថា​៖​ដោយ​មើលឃើញ​ពី​ការលំបាក​របស់​មន្ទីរ​ពេទ្យមិត្ត ភាព​កម្ពុជា​-​ចិន ព្រះកុសុម​: សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បានផ្តល់​រថយន្ត​សង្គ្រោះបន្ទាន់​ចំនួន​២​គ្រឿង​នេះ​មន្ទី​ពេទ្យ​មិត្តភាពកម្ពុជា​-​ចិន ព្រះកុសុម​: ដើម្បី​អន្តរាគមន៍​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ឧបទ្វហេតុ​ផ្សេងៗ​ក្នុង​រាជធានី​ភ្នំពេញ​និង​ទៅតាម​បណ្តា​ខេត្ត​ទូទាំង​ប្រ​ទេស​ពិសេស​ជួយ​ដល់​ប្រជាពលរដ្ឋ​ទី​ទាល់​ក្រ។ លោក​ជំនួយការ​ផ្ទាល់​មានប្រសាសន៍​បន្តថា​រថ​យន្ត​ទាំងពីរ​គ្រឿង​នេះ​គឺជា​ប្រភេទ​រថយន្ត​ដ៏​ថ្មីស្រឡាង​បំពាក់ទៅដោយ​ឧបករណ៍​សង្គ្រោះបន្ទាន់​មាន​លក្ខណ​:​ទំនើបធំ​ទូ លាយក្នុង​ការជួយ​អន្តរាគមន៍​សង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំងអស់​បាន​គ្រប់​ទីកន្លែង​និង​គ្រប់ពេលវេលា​មិន​ថា​ទីជិត​ឬ​ទី​ឆ្ងាយ ។​


​ ​ ​
​ក្នុងនាម​ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល​និង​ថ្នាក់ដឹកនាំ​នៃ​មន្ទី​ពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ព្រះកុសុម​:លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យក្រសួងសុខាភិ បាល​និង​លោក​វេជ្ជបណ្ឌិត តាន់ សុ​គុន នាយក​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ព្រះកុសុ ម​: បាន​មានប្រសាសន៍​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ជ្រាល ជ្រៅ​រក​អ្វី​ប្រៀបផ្ទឹម​មិនបាន​ជូន​ចំពោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ដែលជា​និច្ចកាល​តែង​គិតគូ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​និងយកចិត្តទុកដាក់​អំពី​កាល​លំបាក​របស់​មន្ទីរពេទ្យ ក៏ដូចជា​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ទាំងអស់​ដែល​តែងតែ​ដ​ង្ហៅ​រក​ការ ជួយ​អន្តរាគមន៍សង្គ្រោះបន្ទាន់​នានា​ក្នុងការ​ជួយសង្គ្រោះ​ដល់​អាយុជីវិត​របស់​ជន​ងាយ​រងគ្រោះ ។

​លោកនាយក​មន្ទីរពេទ្យ​មានប្រសាសន៍​បន្តថា​រូបលោក​និង​ខិតខំ​ថែរក្សា​រថយន្ត​សង្គ្រោះបន្ទាន់​ទាំងពី​គ្រឿង​នេះ​ឲ្យ​បានល្អ​ដើម្បី​ជា​ប្រយោជន៍​សម្រាប់​សង្គមជាតិពិសេស​គឺ​សកម្ មភាព​អ​ន្តា​គម​ន៍​ជួយសង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​នៅ​គ្រប់​ទីកន្លែង​ទាំងអស់​មិន​ថា​ទីជិត​ឬ​ទី​ឆ្ងាយ​អ្វីដែល​អាច​ទៅដល់​យើង​និង​ទៅ​ជួយ សង្គ្រោះ​ឲ្យ​បាន​ទាន់ពេលវេលា​បំផុត ។

​តាមរយះ​អំណោយ​ដ៏​សប្ប​រសធម៌​បំផុត​នេះ​ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល​ក៏ដូចជា​ថ្នាក់ដឹកនាំ​នៃ​មន្ទី​ពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ព្រះកុសុម​:​ពិសេស​ប្រជា​ពល រដ្ឋ​ងាយ​រងគ្រោះ​ទាំងអស់​សូម​លើក​ហត្ថ​បួងសួង​ដល់​វត្ថុ​ស័ក្តិ​សិទ្ធ​ទេវតា​ថែរក្សា​ក្នុង​លោក​សូម​តាម​ជួយ​បីបាច់​គាំពារ​រក្សា​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​សូម​មាន​សុខ​ភាពល្អ​បរិបូរណ៍ ពូ​លា​នុ​ភាព​មាំមួន​ប្រាជ្ញាញាណ​ឈ្លាសវៃ ជន្មាយុ​យ៉ឺ​ន​យូរ ដើម្បី​បន្ត​ស្ថិតនៅ​ជា​ម្លប់​ដ៏​ត្រជាក់​ក្នុងការ ដឹកនាំ​នាវា​កម្ពុជា​ឈានឆ្ពោះ​ទៅកាន់​ភាពសំបូររុងរឿង​ជា​យូរអង្វែង​តរៀង​ទៅ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម