​រថយន្ត​ដឹក​ប្រេង​ក្រុមហ៊ុន​សា​វី​ម៉ិច​បុក​ម៉ូតូ​ពីក្រោយ​​ជ្រុល​បុក​ផ្ទះ​ពលរដ្ឋ​ទៀត​

307
ចែករម្លែក

​ដោៈ​ចាន់តូ​/​ភ្នំពេញ​៖​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​បង្កដោយ​រថយន្ត​ដឹក​ប្រេង​របស់​ក្រុមហ៊ុន​Savimex​មួយគ្រឿង​បាន​បើកបរ​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង​ពីក្រោយ​ជិះ​ដោយ​បុរស​ម្នាក់​បណ្តាល​ឲ្យ​រងរបួស​។​រថយន្ត​ជ្រុល​ទៅបុក​ចូល​ផ្ទះ​ពលរដ្ឋ​ទៀត​រង​ការខូចខាត​យ៉ាងដំណំ ។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង​តាម​បណ្តោយ​ផ្លូវ​៥០​ម៉ែត្រ​ក្នុងភូមិ​អន្លង់​គង់​សង្កាត់​ព្រៃ​ស​ខណ្ឌដង្កោ​កាលពី​វេលា​ម៉ោង ១២ នឹង​៣០​នាទី ថ្ងៃទី​១២ ខែ ធ្នូ ឆ្នាំ ២០១៩​។

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​មកដល់​កន្លែង​ដោយ​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​វាស់វែង​ប៉ុន្តែ​ដោយសារ​ភាគី​បង្ក​បាន​សុំ​សម្របសម្រួល​ដោយបាន​សង​សំណង​ទៅ​ឲ្យ​ម្ចាស់ផ្ទះ​ចំនួន​៩៥០​ដុល្លារ​នឹង​ភាគី​ម៉ូតូ​ចំនួន​២៥០​ដុល្លារ​ដើម្បី​បញ្ចប់រឿង​នៅ​កន្លែងកើតហេតុ​តែម្តង​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម