​មន្ត្រីនគរបាល​ម្នាក់​ឡើង​សម្ពាធ​ឈាម​ខ្ពស់​បាន​ស្លាប់​

283
ចែករម្លែក

ដោយ​៖​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈ​មន្ត្រីនគរបាល​ម្នាក់​មាន​ជំងឺ​ឡើង​សម្ពាធ​ឈាម​ខ្ព​ស់បាន​ដួលសន្លប់​ក្នុង​បន្ទប់ដេក​ហើយ​បាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​តែ​បាន​ស្លាប់​។​គ្រោះថ្នាក់​សុខភាព​បានកើត​ឡើង​កាលពី​វេលា​ទាបភ្លឺ ថ្ងៃទី​១១ ខែ ធ្នូ ឆ្នាំ ២០១៩​។​

​លោក​វរៈសេនីយ៍ទោ​យ៉​ត​សុផល​អធិការនគរបាល​ស្រុក​ភ្នំស្រុក​បានឱ្យដឹងថា​ជន​រង​គ្រោះជា​អនុសេនីយ៍ឯក​ស៊ុន ឈាង អាយុ​៤៩​ឆ្នាំ ឋានៈ​នាយផ្នែក​សណ្តាប់ធ្នាប់​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រុក ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ។ ប្រពន្ធ​ឈ្មោះ ផៃ សុភា​ន់ អាយុ ៤៥​ឆ្នាំ ។​មានកូន​បង្កើត​ចំនួន ៣​នាក់ ៕S/


​រូបថត ៖ មន្ត្រីនគរបាល​មាន​ជំងឺ​ឡើង​សម្ពាធ​ឈាម​ខ្ពស់ បាន​សន្លប់​ក្នុង​បន្ទប់ដេក រួច​បាន​ស្លាប់ (​រូប​៖ ប​.​ជ័យ​)​