​រដ្ឋបាលខេត្ត​ឱ្យ​ន្ត្រី​អាជ្ញាធរ​ជំនាញ​គ្រប់​ថ្នាក់​ក្តាប់​និង​ឆ្លើយតប​សំណូមពរ​ពលរដ្ឋ​

270
ចែករម្លែក

ដោយ ៖ ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​៖ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​បានដាក់​បញ្ជា​ឱ្យ​ន្ត្រី​អាជ្ញាធរ ជំនាញ​គ្រប់​ថ្នាក់​ត្រូវ​ក្តាប់​និង​ឆ្លើយតប​សំណូមពរ​ពលរដ្ឋ​ឱ្យបាន​ចំ​បញ្ហា​ហើយ​សមស្រប​និង​ទាន់ពេល ។​
​លោក​អ៊ុ​រាត្រី​អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​ដើម្បី​ពិនិត្យ​និង​ពិភាក្សា​លើ​ការរៀបចំ​របាយការណ៍​វឌ្ឍនភាព​នៃ​ការដោះស្រាយ​សំណូមពរ​របស់​មូលដ្ឋាន​នៅ​គ្រប់​ឃុំ​សង្កាត់​ទាំង​៦៥​នៃ​៩​ស្រុក​ក្រុង​របស់​ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​១២​ខែធ្នូ​ឆ្នាំ​២០១៩ ។​

​មន្ត្រី​អ្នកចូលរួម​ពី​មន្ទីរ​អង្គភាព​លោក​អភិបាល​អភិបាលក្រុង​ស្រុក​និង​មេឃុំ​ចៅសង្កាត់​មួយចំនួន​បានលើកឡើង​ពី​សំណូមពរ​និង​សេចក្តីត្រូវការ​របស់​ព​ល​រដ្ឋ ហើយ​ស្នើ​ថ្នាក់លើ​ពាក់ព័ន្ធ​ជួយ​ដោះស្រាយ ។​ក្នុងនោះ​សំណូមពរ​ខ្លះ​ត្រូវ​ដោះស្រាយ​បន្ទាន់​សំណូមពរ​ខ្លះ​ត្រូវ​ដោះស្រាយ​បន្តបន្ទាប់​និង​នៅ​អនាគត​ក្នុង​ផែនការ​។​
​លោក​អ៊ុ​រាត្រី​ន​បានអោយ​មន្ត្រី​អាជ្ញាធរ​និង​ជំនាញ​ពិនិត្យ​លើ​ភាពចាំបាច់​និង​អាទិភាព​នៃ​សំណូមពរ​ពលរដ្ឋ​ហើយ​ចាត់​លំដាប់​ឆ្លើយតប​អោយបាន​ទាន់ពេល​បើ​លើស​ទំហំ​លទ្ធភាព​ត្រូវ​រាយការណ៍​សុំ​ការគាំទ្រ​ពី​ថ្នាក់លើ ៕S/

​រូបថត​៖​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​ឱ្យ​ន្ត្រី​អាជ្ញាធរ​ជំនាញ​គ្រប់​ថ្នាក់​ក្តាប់​និង​ឆ្លើយតប​សំណូមពរ​ពលរដ្ឋ (​រូប ៖ ភ្នំ​ស្វាយ )​