​សមត្ថកិច្ច​បញ្ជូន​ចោរលួច​រថយន្ត​ជនជាតិ​ចិន​ទៅ​តុលាការ

303
ចែករម្លែក

ដោយ​៖​ឆាយា​នាថ​/​ភ្នំពេញ​៖​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​១២​ខែធ្នូ​នេះ​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​លួច​រថយន្ត ដើម្បី​ផ្តន្ទាទោស​តាមច្បាប់ ។​
​សមត្ថកិច្ច​អះអាងថា​ជនសង្ស័យ​ឈ្មោះ​សឹម​គង់​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​ត្រូវ​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌទួលគោក បាន​ឃាត់ខ្លួន កាលពី​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៩​វេលា​ម៉ោង​១៦៖០០​នាទី​បន្ទាប់ពី​សមត្ថកិច្ច បានទទួល​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ ពាក់ព័ន្ធ​ករណី​លួច រថយន្ត​។​

​ក្រោយពេល​ឃាត់ខ្លួន​បាន ជនសង្ស័យ ខាងលើ បាន​សារភាព​ប្រាប់​សមត្ថកិច្ច​អាវុធហត្ថ​ឲ្យ​ដឹងថា រាល់ថ្ងៃ​រូប​ខ្លួន​ជា​អ្នកបើកបរ​រថយន្ត​ឲ្យ​ថៅកែ​ចិន មាន​ទីតាំង​ផ្លូវ​១៩៥៨​សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​នៅ​ថ្ងៃកើតហេតុ​ថៅកែ​បាន​ប្រើ​រូបគេ​ឲ្យ​ទៅ​បើករថយន្ត​ម៉ាក​Starex​ពណ៌​ស​មិន​ចាំ​ស្លាក​លេខ​ជូន​ភ្ញៀវ​របស់គាត់​ទៅ​ព្រលានយន្តហោះ​។​ក្រោយ​ដាក់​ភ្ញៀវ​រួច​រូបគេ​បាន​ជិះរ​ថន​យន្ត​នោះ​ទៅ​ជួប​មិត្តភក្តិ​ឈ្មោះ​សេង​នៅ​ម្តុំ​ផ្ទះសំណាក់​គូ​រូ​ខាងកើត​អង់​តែ​ន​ទួលគោក​ហើយ​ពួកគេ​ទាំង​២​នាក់ បាន​ជិះ​រថយន្ត​ជាមួយគ្នា​ក្នុង​បំណង​រក​កន្លែង​ជក់​ថ្នាំញៀន ។​

​លុះ​ពេល​ជិះ​ដល់​ផ្លូវ​ស្ងាត់​ម្តុំ​វិទ្យាល័យ ឥន្ទ្រ​ទេវី ឈ្មោះ សេង ក៏បាន​បបួល​រូបគេ ឲ្យ​លក់​រថយន្ត​នោះ ព្រមទាំង​បាន​យក​កាំភ្លើងខ្លី​មក​គម្រាម​រូបគេ​និង​បាន​យក​ថ្នាំ​ងងុយដេក​បង្ខំ​ឲ្យ​រូបគេ​ផឹក​រហូត​សន្លប់​បាត់ស្មារតី​ពេល​ដឹងខ្លួន​វិញ​រូបគេ​នៅក្នុង​ពេទ្យ​កាល់​ម៉ែត្រ​។​ក៏​ស្រាប់តែ​សមត្ថកិច្ច​អាវុធហត្ថ​មកឃាត់​ខ្លួន​តែម្តង​។​ជនសង្ស័យ​ខាងលើ​បាន​បន្ថែមទៀតថា​រូបគេ​ប្រើប្រាស់​គ្រឿងញៀន​រយៈពេល​១​ឆ្នាំ​មកហើយ ៕S/​