រថយន្ដឡិចសុីសRX៣០០បេីក​បួងចង្កូតជ្រុលទៅបុកខឿន​បណ្ដាលឲ្យរងការខូចខាត​យ៉ាងដំណំ

285
ចែករម្លែក

ដោយ:ម៉ារ៉ា/ភ្នំពេញ ៖ រថយន្ដឡិចសុីសRX៣០០បេីកបួងចង្កូតជ្រុលទៅ​បុកខឿន​ បណ្ដាលឲ្យបែកកង់បេីកទៅមុខលែងរួច ហេតុការណ៍នេះ​កេីតនៅវេលាម៉ោង១២រំលងអធ្រាត្រ​ឈានចូលថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៩​តាមបណ្ដោយផ្លូវ២១៧(ច្រមុះជ្រូកស្ទឹងមានជ័យ) សង្កាត់ស្ទឹងមានជ័យទី២​ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា រថយន្តឡីចសុីសRX៣០០ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 2K-0830បេីកបរដោយបុរស​ម្នាក់និងអ្នករួមដំណេីរម្នាក់ទៀត​(ស្រី)ធ្វេីដំណេីរទិសដៅពីលិចទៅកេីតតាម​ណ្ដោយផ្លូវវេងស្រេងក្នុងល្បឿនលឿន។ លុះមកដល់ចំណុចផ្លូវកោងច្រមុះជ្រូក​ស្ទឹងមានជ័យ បានបួងចង្កូតខុសបច្ចេកទេស ក៏ជ្រុលទៅបុកខឿនការ៉ាស់សាំង សូគីមិច បណ្ដាលឲ្យបែកកង់និងដាច់កាឡេបេីកទៅមុខលែងរួច សំណាងពុំមាន អ្នកណាម្នាក់រងរបួស។

ក្រោយកេីតហេតុ សមត្ថកិច្ចបានឲ្យម្ចាស់រថយន្តហៅរថយន្តស្ទួចដេីម្បីយក​រថយន្តទៅជួសជុលខ្លួនឯង ដោយសារតែខឿនរបស់ការ៉ាស់សាំង (សូគីមិច) រងការខូចខាតតិចតួច ទេីបសមត្ថកិច្ចព្រមប្រគល់រថយន្តទៅឲ្យម្ចាស់ យកទៅ​ជួសជុលដេីម្បីបញ្ចប់រឿង៕B//Ha

ទីតាំងផ្សាយពាណិជ្ជកម្ម