ឆ្អែត​ចិត្តនឹង​សាលដីកា ដឹក​លុយ កាក់​ទៅ​តុលាការ​ដើម្បី​ទូទាត់​

744
ចែករម្លែក

នារី​ម្នា​ក់នៅ​ប្រទេស​ចិន បាន​បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដោយសារ​នាង​យកលុយ​កាក់​រាយ រហូតដល់​ទៅ ៦០.០០០ កាក់​ដើម្បី​ទូទាត់​បំណុល​បន្ទាប់ពី​ត្រូវ​តុលាការ​សម្រេច​បង្គាប់​ឱ្យ​នាងបំពេញ​កាតព្វកិច្ច​ហិរញ្ញវត្ថុ​កាលពី​ខែ​មុន​។​

​ដោយ​ខឹង​ថា​តុលាការ​កំពូល​ចេញ​សាលដីកា​យ៉ាង​អយុត្តិធម៌ ស្ត្រី​វ័យក្មេង​ឈ្មោះ ម៉ (Mo) ដែល​រស់នៅក្នុង​ក្រុង​ហឺ​ឈី (Hechi) ខេត្ត​គ័ង​ស៊ី (Guangxi) បាន​ប្រាប់​ឱ្យ​មន្ត្រី​តុលាការ​ទៅយកលុយ​នៅផ្ទះ​របស់​នាង​។ ពេលទៅដល់​នាង​បានឱ្យ​មន្ត្រី​តុលា​ការដឹក​លុយកាក់​រា​យ​ជាច្រើន ឡាំង​ស្មើនឹង ៨៦០ ដុល្លារ​ដែល​នាង​ត្រូវ​បង់ ទៅកាន់​សាល​សវនាការ​។

​ពេល​ដឹក​ទៅដល់​តុលាការ មន្ត្រី​តុលាការ​ស្រឡាំងកាំង និង​ហួសចិត្ត​យ៉ាងខ្លាំង ព្រោះ​ឃើញលុយកាក់​ច្រើន​ឡាំង​ពេក​។ ខណៈពេល​មន្ត្រី​តុលាការ​កំពុង​រាប់​លុយកាក់​ទាំង នោះ​ដែលមានទម្ងន់​សរុប​ប្រមាណ ១៣០ គីឡូ​ចៅក្រម​ដែល​ទទួលបន្ទុក​ដោះស្រាយ​ករណី​របស់​នាង​បាន​បញ្ជាឱ្យ​ដឹក​លុយកាក់​ទាំងនោះ​ទៅផ្ទះ​របស់​នាង​វិ​ញា ហើយ​បង្គាប់​ឱ្យ​នាង​ទូទាត់​ប្រាក់​តាម​ធនាគារ​។ ទីបំផុតនាង​បាន​យល់ព្រម​ទូទាត់​ប្រាក់​តាម​ធនាគារ​នៅ​ថ្ងៃ​បន្ទាប់​៕ ប្រែ​សម្រួលៈ ខុម