Arsenal ចង់​ចរចា​ជាមួយ កា​ឡូ អែន​សេ​ឡូត​ទី សម្រាប់​តំណែង​គ្រូបង្វឹក​

338
ចែករម្លែក

​ក្លឹប Arsenal នឹង​ស្វះ​ស្វែងរក​ការចរចា​ផ្លូវការ​ជាមួយ​លោក កា​ឡូ អែន​សេ​ឡូត​ទី (Carlo Ancelotti) ជុំវិញ​តំណែង​អ្នកចាត់ការ​ក្លឹប​ដែល​នៅ​ទំនេរ​បន្ទាប់ពី​គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី​រូបនេះ ត្រូវបាន​បណ្តេញ​ចេញពី​តំណែង​អ្នកចាត់ការ​របស់​ក្លឹប​យក្ស​អ៊ីតាលី Napoli កាលពី​យប់​ថ្ងៃ​អង្គារ​។​
​ ​
​ក្លឹប​កាំភ្លើង​ធំ Arsenal ប្តេជ្ញា​បន្តដំណើរ​ការជ្រើសរើស​បេក្ខភាព​ដើម្បី​ស្នង​តំណែង​គ្រូបង្វឹក អ៊ូ​ណៃ អេ​មឺ​រី (Unai Emery) ស្របពេល​លោក អែន​សេ​ឡូត​ទី គ្រោង​ក្លាយជា​បេក្ខភាព​សំខាន់​សម្រាប់ តំណែង​នេះ​។​
​ ​
អនាគត​របស់​អតីត​គ្រូបង្វឹក​ក្លឹប​ឆេ​ល​ស៊ី​រូបនេះ​ស្ថិតក្នុង​ភាពមិនច្បាស់លាស់​ច្រើន​សប្តាហ៍​មកហើយ ហើយ​នៅ​ទំ​បំផុត​លោក​ត្រូវបាន​បណ្តេញចេញ​បន្ទាប់ពី​ក្រុម Napoli យកឈ្នះ​ក្រុម Genk ៤-០ នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។​
​ ​
នាយក​ប្រតិ​ប​តិ​របស់​ក្លឹប Arsenal នឹង​បង្កើន​ចំណាប់អារម្មណ៍​លើ​គ្រូបង្វឹក​រូបនេះ ដោយសារ តែ​លោក​មិន​ជាប់កិច្ចសន្យា​។ ប៉ុន្តែ​គេ​ជឿថា ក្លឹប Everton ក៏​ចាប់អារម្មណ៍​លើ​លោក អែន​សេ ឡូត​ទី ផងដែរ ខណៈពេល​ពួកគេ​ស្វះ​ស្វែងរក​អ្នក​ជំនួស​លោក ម៉ា​កូ ស៊ី​ល​វ៉ា (Marco Silva) ដែល​ត្រូវបាន​បណ្តេញចេញ​កាលពី​សប្តាហ៍​មុន​។​
​ ​
បើទោះបី​ជាមាន​ផែនការ​ចរចា​ជាមួយ​លោក អែន​សេ​ឡូត​ទី ក៏ដោយ ក៏​ការសម្រេចចិត្ត​របស់​ក្លឹប Arsenal គឺ​សិ្ថ​ត​នៅលើ​លោក រ៉ា​អ៊ូ​ល សាន​ឡេ​ហ៊ី (Raul Sanllehi) ប្រធាន​បច្ចេកទេស អេ​ឌូ (Edu) នាយក​គ្រប់គ្រង វី​ណៃ វ៉េ​ន​កា​តេ​សាម (Vinai Venkatesham) ហើយ​គេ​ជឿថា អ្នកចរចា ហ៊ូ​ស ហ្វា​មី (Huss Fahmy) នៅ​បើក​ចិត្ត​ទទួល​ថា តើន​រណា​ដែល​ពួកគាត់​នឹង​ណែ​នាំមក​ជំនួស​លោក អេ​មឺ​រី​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក កា​ឡូ អែន​សេ​ឡូត​ទី (Carlo Ancelotti)

ទីតាំងផ្សាយពាណិជ្ជកម្ម