បុរស​សតិ​មិនល្អ​ម្នាក់​មក​ចងក​សម្លាប់​ក្នុង​បរិវេណ​ប៉ុស្ដិ៍​ស្ទឹងមានជ័យ​១

324
ចែករម្លែក

ដោយ​: ម៉ា​រ៉ា / ភ្នំពេញ​: ប្រជាពលរដ្ឋ​មានការ​ភ្ញាក់ផ្អើល និង​រិះ​គុន​ជាខ្លាំង​ទៅលើ​មន្ត្រីនគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ស្ទឹងមានជ័យ​ទី​១ ជាពិសេស​លោក ម៉ៅ សាវឿន ដែលជា​មេ​ប៉ុស្ដិ៍​ផ្ទាល់​តែម្ដង ក្នុងការ​គ្រប់គ្រង​មន្ត្រី​ក្រោម​ឱ​វ៉ាត​របស់ខ្លួន​មិនបាន​ល្អ រហូត​បណ្ដោយ​ឲ្យ​មាន​បុរស​សតិ​មិនល្អ​ម្នាក់​ដើរចូល​ក្នុង​បរិវេណ​ប៉ុស្ដិ៍នគរបាល​ស្ទឹងមានជ័យ​១ ហើយ​ឡើងលើ​ដើម​ស្វាយ​ចងក​សម្លាប់ខ្លួន​បានសម្រេច ក្នុងអំឡុង​វេលា​ម៉ោង​៨​យប់ ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៩ ខណ្ឌមានជ័យ​។​

​សព​ជនរងគ្រោះ​មិន​ស្គាល់​អត្តសញ្ញាណ​នោះទេ ដោយ​ប្រជាពលរដ្ឋ​ប្រាប់ថា ជា​ជន​សតិ​មិនល្អ (​ជនអនាថា​)​។​

​បើតាម​សម្ដី​បុរស​ម្នាក់​សុំ​មិន​ប្រាប់​ឈ្មោះ​បាន​ឲ្យ​ដឹងថា មាន​ក្មេងៗ​ដែល​រស់នៅ​ក្នុងភូមិ​ក្បែរ​ប៉ុស្ដិ៍​ខាងលើ​បាន​ដើរកាត់ ហើយ​ក្រឡេកមើល​លើ​ដើម​ស្វាយ ស្រាប់តែ​ប្រទះឃើញ​បុរស​ខាងលើ​បាន​ចងក​ស្លាប់​បាត់ទៅហើយ រួច​ក្មេងៗ​ក៏​រត់​ទៅប្រាប់​គាត់​។ បន្ទាប់មក រូបគាត់​ក៏​រាយការណ៍​ប្រាប់​ដល់​មេការ​របស់គាត់ និង​ប្រាប់​សមត្ថកិច្ច​នៅ​ប៉ុស្ដិ៍នគរបាល​ស្ទឹងមានជ័យ​១ ខាងលើ ឲ្យ​បានដឹង​ផងដែរ​។​

​ក្រោយមក មន្ត្រីនគរបាល​ប៉ុស្ដិ៍​ស្ទឹងមានជ័យ​១​ខាងលើ បាន​ឲ្យ​ជំនាញ​ខាង​កោសល្យ​វិ​ច្ច័​យមក​ពិនិត្យ​រួចរាល់ ក៏បាន​សន្និដ្ឋានថា ជនរងគ្រោះ​ពិតជា​ចងក​ធ្វើអត្តឃាត​ខ្លួនឯង​ពិតប្រាកដ​មែន​។ បន្ទាប់មក សមត្ថកិច្ច​ជំនាញ​បានធ្វើ​កំណត់ហេតុ​ប្រគល់​ឲ្យ​រថយន្ត​ដឹក​សព ដឹក​យកទៅ​តម្កល់ទុក​ក្នុង​វត្ត​ស្ទឹងមានជ័យ រង់ចាំ​ស្រាវជ្រាវ​រក​សាច់ញាតិ និង​បូជា​តាម​ប្រពៃណី​នាពេល​ក្រោយ​៕ ល​