ហ្វ្រែ​ង ឡាំ​ផាត ព្រលយ​ពាក្យ​ច្បាស់ៗ​ពី​លទ្ធភាព​ចូលប្រឡូក​ក្នុង​ទីផ្សារ​ទិញដូរ​កីឡាករ

338
ចែករម្លែក

គ្រូបង្វឹក​ក្លឹប​ឆេ​ល​ស៊ី​លោក ហ្វ្រែ​ង ឡាំ​ផាត (Frank Lampard)​បាន​បង្ហើប​ប្រាប់​ពី​តំបន់​ដែល​លោក ត្រៀម​ពង្រឹង​នៅ​រដូវ​កាល​ទិញដូរ​កីឡាករ​នៅ​ខែម​ករានេះ​។​
​ ​
ឡាំ​ផាត មាន​កញ្ចប់​ទឹកប្រាក់​១៥០​លាន​ផោន​ហើយ​នៅពេលនេះ​លោក​មាន​សិទ្ធិ​ពេញ លេញ ក្នុងការ​ពង្រឹង​ក្រុម​របស់លោក បន្ទាប់ពី​ក្លឹប​ឆេ​ល​ស៊ី​រួច​ផុតពី​បម្រាម​មិន​ឲ្យ​ផ្ទេរ​កីឡាករ​។​
​ ​
បន្ទាប់ពី​មិនអាច​ចំណាយ​ប្រាក់​ចាប់តាំងពី​មកដល់​ពហុកីឡាដ្ឋាន Stamford Bridge នៅ​រដូវ កាល​នេះ ឡាំ​ផាត ចង់​លុបបំបាត់​ចន្លោះប្រហោង​ដែល​បន្សល់ទុក​ដោយ​កីឡាករ អេ​ឌិន ហា​ហ្សា​ដ (EdenHazard) ។​
​ ​
បន្ទាប់ពី​ក្រុម​តោ​ខៀវ​ឆេ​ល​ស៊ី​យកឈ្នះ​ក្រុម Lille កាលពី​ថ្ងៃ​អង្គារ ឡាំ​ផាត បាន​ឆ្លើយ តប​នឹង សំណួរ​ជុំវិញ​ថា តើ​លោក​នឹង​ចូលប្រឡូក​នៅក្នុង​ទីផ្សារ​ទិញដូរ​កីឡាករ​ឬ​យ៉ាងណា​។​
​ ​
លោក ឡាំ​ផាត បាន​និយាយថា “​ខ្ញុំ​គិតថា វា​ពិតជា​ងាយ​ប្រែប្រួល ហើយនឹង​មានការ​ពិភាក្សា ចាប់ពីពេលនេះ​ទៅ អំពី​ថា តើ​នឹង​ពង្រឹង​ក្រុម​តាមរបៀប​ណា​។ យើង​បាត់បង់​គ្រាប់​បាល់​ច្រើន និង​ការបង្កើត​ឱកាស​ដែល​ធ្លាប់​ផ្តល់​ឲ្យ​ដោយ​កីឡាករ អេ​ឌិន ហា​ហ្សា​ដ កាលពី​ឆ្នាំមុន​។​
​ ​
ក្លឹប​ឆេ​ល​ស៊ី​ត្រូវបាន​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ ចា​ឌិន សាន​ចូ (Jadon Sancho) និង​កីឡាករ វី​ល​ហ្វ្រី​ដ ហ្សា​ហា (Wilfried Zaha) ប៉ុន្មាន​ខែ​ចុងក្រោយ​នេះហើយ​អាចជា​កីឡាករ ពិតប្រាកដ​ដែល​លោក ឡាំ​ផាត ចង់បាន ដើម្បី​ជួយ​តំបន់​ប្រយុទ្ធ ដោយ​សហការ​ជាមួយ​កីឡាករ ថ​មមី អា​ប្រា​ហាំ (Tammy Abraham) និង ខាល​ឡុ​ម ហ៊ូ​ដ​សិន អូដ​យ (Callum Hudson Odoi) ។​
​ ​
ដោយ​បង្ហាញ​ពី​បំណង​ចាកចេញ​នាពេល​កន្លងមក ភ្នាក់ងារ​របស់ ហ្សា​ហា​បាន​ព្រលយ​ពាក្យ កាលពី​សប្តាហ៍​មុន​ថា កីឡាករ​រូបនេះ​បើក​ចិត្ត​ទទួលយក​ការចាកចេញ​ពី​ពហុកីឡាដ្ឋាន Selhurst Park នៅ​ខែក្រោយ បន្ទាប់ពី​កិច្ចព្រមព្រៀង​ផ្ទេរ​កាលពី​រដូវក្តៅ​មកកាន់​ក្លឹប Arsenal និង​ក្លឹប Everton បរាជ័យ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

គ្រូបង្វឹក​ក្លឹប​ឆេ​ល​ស៊ី​លោក ហ្វ្រែ​ង ឡាំ​ផាត (Frank Lampard)

ទីតាំងផ្សាយពាណិជ្ជកម្ម