ជន​ជាតិចិន​មួយក្រុម​ប្លន់​យក​កាបូប​លុយ​ពី​ជនជាតិ​វៀតណាម​ជិះ​កង់​បី​ឥណ្ឌា​ចេញពី​កាស៊ីណូ​

1328
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: ជន​ជាតិចិន​មួយក្រុម​មាន​គ្នា​បួន​នាក់​ ប្រដាប់​ដោយ​ដាវ​ជិះ​រថយន្ត​ម៉ាក​ស្តា​រិ​ក មក​កាក់​ប្លន់​កង់​បីឥណ្ឌា​ដែល​ដឹក​ភ្ញៀវ​បរទេស​ពីរ​នាក់ ចេញពី​កា​ស៊ីណូ​ណាហ្គា​វើ​ល កាលពី​វេលា​ម៉ោង​២​និង​៥​យប់​ឈានចូល​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៩ នៅត្រង់ចំណុច​មក​ផ្សារ​ទំនើប​អ៊ី​ជៀ តាម​បណ្ដោយ​ផ្លូវ​លេខ​២៤២​កែង​នឹង​ផ្លូវ​៥១ ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។​

​ជនសង្ស័យ​មាន​គ្នា​៣​នាក់ មធ្យោបាយ​ធ្វើ​សកម្មភាព​ប្លន់​ជិះ​រថយន្ត​ម៉ាក​ស្តា​រិ​ក ពណ៌​ខ្មៅ គ្មាន​ផ្លាក​លេខ ប្លន់​យក​កាបូប​ជនជាតិ​វៀតណាម ក្នុងនោះ​មាន​លុយ​ចំនួន​៤០០​ដុល្លារ ស្មា​ត​ហ្វូ​នមួយគ្រឿង លិខិតឆ្លងដែន អត្តសញ្ញាណប័ណ្ណ រួមទាំង​សម្ភារមួយចំនួនទៀត​។​

​ក្រោយ​កើតហេតុ ជនរងគ្រោះ​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋ​បាលច​តុ​មុខ ដើម្បី​ឲ្យ​សមត្ថកិច្ច​វែកមុខ និង​តាម​ចាប់​ជនសង្ស័យ​ខាងលើ មក​ផ្តន្ទាទោស​តាមច្បាប់​៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម