ម៉ាស្សា​ថៃ​បែប​បុរាណ​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​

407
ចែករម្លែក

​លោក​ក្រៃ​រ៉ាត់ ចាន់​ត្រា​ស្រី អ្នក​បង្ហាត់​របៀប​ម៉ាស្សា​ថៃ​នៅ​វត្ត​ភូ​ក្នុង​ក្រុង​បាងកក បាន​និយាយថា គាត់​មាន​មោទនា​ភាព​ដែល​ការ​ម៉ាស្សា​ថៃ​បែប​បុរាណ​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​។​

​មាន​ប្រភព​ដើមពី​ឥណ្ឌា និង អនុវត្ត​ក្នុងប្រទេស​ថៃ​រាប់​សតវត្សរ៍ ម៉ាស្សា​ថៃ​បុរាណ​ចាប់ផ្តើម​មាន​ប្រជាប្រិយ​ភាពខ្លាំង​នៅពេល​សាលា​ជំនាញ​មួយ​បាន​បើក​ក្នុង​ទសវត្សរ៍​១៩៦០​ដើម្បី​បង្ហាត់​ម៉ាស្សា​ដល់​អ្នក​ព្យាបាល​តាមរបៀប​ម៉ាស្សា​មកពី​ជុំវិញ​ពិភពលោក​។​

​ប្រតិភូ​ថៃ​ម្នាក់​នៅឯ​កិច្ចប្រជុំ​របស់​អង្គការ​សេដ្ឋកិច្ច​វិទ្យាសាស្ត្រ​និង​វប្បធម៌​របស់​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង​បូ​ហ្គូ​តា​ប្រទេស​កូ​ឡុំ​ប៊ី​បាន​និយាយថា “​ការដាក់បញ្ចូល​ម៉ាស្សា​ថៃ​ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​យ​របស់​អង្គការ​យូណេស្កូ​គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​”​។​

​លោក​និយាយថា “​វា​ជួយ​ជំរុញ​ការអនុវត្ត​ម៉ាស្សា​ថៃ​ទាំង​ក្នុង​និង​ក្រៅប្រទេស​”​។

​ម៉ាស្សា​ថៃ​អាច​រកបាន​គ្រប់​ទីកន្លែង​ទូទាំងប្រទេស​ថៃ​សូម្បី​នៅតាម​វត្ត​អា​រ៉ា​ម ក្នុងនោះ​តម្លៃ​ម៉ាស្សា​១​ម៉ោង​គិតថ្លៃ​៥​ដុល្លារ​៕ ដោយ៖ កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម